ស្នេហា

​កូនប្រសារ​ ៧ ​ប្រភេទ​ដែល​ម្តាយក្មេក​ពេញចិត្ត​បំផុត!


ទំនាស់​រវាង​ម្តាយក្មេក និង​កូនប្រសារ​តែងតែមាន​ជានិច្ច​នៅ​គ្រប់​គ្រួសារ ដូចនេះ​បើ​អ្នក​មិន​ចង់ឱ្យ​មាន​ជំលោះ​ទាំង​នេះ​កើតឡើង អ្នក​គួរតែ​ធ្វើ​ជា​កូនប្រសា​រទាំង​៧​ប្រភេទ​ខាងក្រោម​នេះ នោះ​អ្នកនឹង​អាច​រស់នៅ​បាន​សុខ ដោយសារ​តែ​ម្តាយក្មេក​គ្រប់​រូប​សុទ្ធ​តែ​ពេញចិត្ត​នឹង​កូនប្រសារ​ប្រភេទ​នេះ ​។​

​ប្រភេទទី១- កូនប្រសារ​ដែល​ចេះ​គោរព​គាត់​

​ថ្វី​ត្បិត​តែ​ម្តាយក្មេក​អ្នក​មិន​មែន​ជា​ម្តាយបង្កើត​របស់​អ្នក ប៉ុន្តែ​គាត់​ជា​ចាស់ទុំ ដូចនេះ​ក្នុងនាម​ជា​កូនប្រសារ​ម្នាក់ អ្នក​គួរតែ​ចេះ​គោរព​គាត់ ដោយ​ត្រូវ​និយាយ​សម្តី​ទន់ភ្លន់​ជាមួយ​គាត់ ទើប​គាត់​ស្រលាញ់​អ្នក​។​

​ប្រភេទទី២- កូនប្រសារ​ដែល​ចេះ​ធ្វើ​ការងារ​ផ្ទះ​

​ទោះបីជា​អ្នក​ធ្វើ​ការនឿយហត់​ពី​ក្រៅ​យ៉ាងណាក៏ដោយ​ក៏​អ្នក​ ត្រូវតែ​ធ្វើ​ការងារ​ផ្ទះ​ក្រោយពេល​ដែល​ត្រឡប់​ពី​ក្រៅ​ដែរ ព្រោះ​មាន​តែ​បែបនេះ​ទេ​ទើប​ម្តាយក្មេក​អ្នក​មិន​តាម​រក​រឿង​អ្នក​។​

​ប្រភេទទី៣- កូនប្រសារ​ដែល​មាន​ចំណូល​ផ្ទាល់ខ្លួន​

​នៅពេល​ដែល​អ្នកមាន​ចំណូល​ផ្ទាល់ខ្លួន ហើយ​មិន​រង​ចាំតែ​យក​លុយ​របស់​ស្វាមី​ចាយ នោះ​ហើយ​ជា​កូនប្រសារ​ដែល​ម្តាយក្មេក​ពេញចិត្ត ដោយសារតែ​អ្នក​ចេះ​រក​លុយ​ដោយ​ខ្លួនឯង មិន​រងចាំ​តែ​ចាយ​លុយ​ប្តី​គ្រប់ពេល​។​


​ប្រភេទទី៤- កូនប្រសារ​ដែល​ស្អាត ហើយ​ឆ្លាត​

​កូនប្រសារ​ដែល​ចេះ​ស្លៀកពាក់​សមរម្យ ហើយ​ស្អាត មិន​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នៅ​ពេល​ចេញ​ទៅ​ក្រៅ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វៃ នោះ​ម្តាយក្មេក​អ្នកនឹង​ស្រលាញ់​ចូលចិត្ត​អ្នក​ខ្លាំងណាស់​។​

​ប្រភេទទី៥- កូនប្រសារ​ដែល​ចេះ​ការពារ​កិត្តិយស​គ្រួសារ​

​មានន័យ​ថា​កូនប្រសារ​ដែល​មិន​ចេះ​ធ្វើ​រឿង​ផ្តេសផ្តាស​នៅ​ខាងក្រៅ ​ដែល​អាច​ធ្វើឱ្យ​អាប់អោន​កិត្តិយស​គ្រួសារ​ឡើយ ធ្វើ​អ្វី​ក៏​គិត​ពី​គ្រួសារ​ជា​ធំ​ដែរ​។​


​ប្រភេទទី៦- កូនប្រសារ​ដែល​មិន​តែងតែ​រត់​ទៅ​ផ្ទះ​ម្តាយ​ខ្លួន ហើយ​មិន​និយាយដើម​ម្តាយក្មេក​

​នៅពេល​ដែល​អ្នក​មាន​បញ្ហា​ជាមួយ​ស្វាមី ឬ​ម្តាយក្មេក ហើយ​មិន​រត់ទៅរក​ផ្ទះ​ម្តាយ​អ្នក ហើយ​ថែមទាំង​មិន​និយាយ​ដើម​របស់​ម្តាយក្មេក នេះ​ហើយ​ជា​កូនប្រសារ​ដែល​ម្តាយក្មេក​ពេញចិត្ត​បំផុត​។​

​ប្រភេទទី៧- កូនប្រសារ​ដែល​ចេះ​ស្រលាញ់​គ្រួសារ និង​កូន​

​នៅពេល​ដែល​អ្នក​ចេះ​ស្រលាញ់ និង​មើលថែ​ស្វាមី និង​កូន​បានល្អ ហើយ​ថែមទាំង​ចេះ​មើលថែទាំ​គាត់​បាន​ល្អ​ដូច​គ្នា នោះ​គាត់​នឹង​ស្រលាញ់​ពេញចិត្ត​នឹង​អ្នក​ណាស់ ដោយសារ​តែ​អ្នកជា​កូនប្រសារ​ដែល​ល្អ ចេះ​គិតគូរ​ពី​គ្រួសារ​៕


0 comments:

Post a Comment

Powered by Blogger.