សំរាប់មនុស្សស្រីរឿងសម្រស់គឺជារឿងសំខាន់ព្រោះក្រៅពីការតុបតែងផាត់មុខហើយនោះចំពោះទំងន់ក៏ជារឿងសំខាន់ដែរ ដូច្នេះហើយចំពោះស្រីៗណាដែលកំពុងតែរកវិធីសម្រកទំងន់នោះ ថ្ងៃនេះយើងបាននាំយកនូវវិធីងាយៗតែបានផលជាទីគាប់ចិត្តមកជូនអ្នក
+សម្រកទំងន់ដោយ ទឹកដោះគោនិងពងមាន់ :
+សម្រាប់ថ្ងៃដំបូង ៖
- ពេលព្រឹក : ទឹកស្អាត១កែវ ពងមាន់ស្ងោរ១គ្រាប់(ក្នុងកំឡុងពេលនេះបើសិនជាអ្នកឃ្លានអាចបន្ថែមនូវទឹកដោះគោស្រស់១កែវទៀតបា
- ពេលថ្ងៃត្រង់ : ពងមាន់ស្ងោរ ២គ្រាប់ ទឹកដោះគោ១កែវ ឬអាចបន្ថែមបន្លែស្ងោរបន្ដិចទៀតបាន
- ពេលរសៀល : ញ៉ាំទឹកដោះគោ១កែវ ហើយអាចហាត់ប្រាណថែមបន្តិចបន្ដួច រួចងូតទឹកចូលគេងឲ្យបានមិនម៉ោង១០
+សម្រាប់ថ្ងៃទីបន្ទាប់៖
- ពេលព្រឹក : ទឹក១កែវ ពងមាន់ស្ងោរ២គ្រាប់ ហើយនិងទឹកដោះគោ១កែវ
- ពេលថ្ងៃត្រង់ : ពងមាន់ស្ងោរ១គ្រាប់ ទឹកដោះគោ១កែវ ហើយអាចបន្ថែមផ្លែចេក ១ ឬ ២ ផ្លែ(បើសិនជាអ្នកឃ្លាន)
- ពេលរសៀល : យើងញ៉ាំដូចថ្ងៃដំបូង
+សម្រាប់ថ្ងៃចុងក្រោយ
- ពេលព្រឹក : ទឹក១កែវ ពងមានស្ងោរ១គ្រាប់ តាមដោយ នំបុ័ង និងទឹកដោះគោ
- ពេលថ្ងៃត្រង់ : ពងមាន់ស្ងោរ ១គ្រាប់ ថេមដោយទឹកដោះគោ១កែវនិងចេក២ផ្លែ
- ពេលរសៀល : យើងញ៉ាំដូចថ្ងៃទី១ និង ថ្ងៃទី២
0 comments:
Post a Comment