ចំណេះដឹងថ្មីៗ

អនុវត្តន៍វិធីនេះជារៀងរាល់ព្រឹក នឹងជួយអ្នកក្នុងការសំរកទំងន់


សំរាប់អ្នកដែលកំពុងស្វែងរកវិធីសំរកទំងន់ តាមបែបងាយៗដោយមិនចាំបាច់ហាត់កីឡា រឺតមអាហារអ្នកអាចសាកល្បងអនុវត្តន៍ ជាមួយវិធីដូចខាងក្រោមនេះ៖

គ្រឿងផ្សំ៖
- ទឹកក្តៅឧណ្ហៗ ២ ពែង
- ទឹកក្រូចឆ្មារ ២ ផ្លែ ច្របាច់យកទឹក
- Apple cider vinegar ២ ស្លាបព្រាបាយ
- ទឹកឃ្មុំសុទ្ធ ២ ស្លាបព្រាបាយ
- ខ្ញីចាស់មួយដុំតូចល្មម ចិញ្ច្រាំអោយម៉ត់ច្របាច់យកទឹក

វិធីធ្វើ៖
លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា។ រួចផឹកវាជារៀងរាល់ព្រឹក មុនពេលញុំាអាហារ (ផឹកវាហើយ ញុំាអាហារព្រឹកតាមក្រោយ)។

អត្ថប្រយោជន៍ដែលទទួលាបាន៖
- វានឹងជួយជំរុញដល់ការរំលាយអាហាររបស់អ្នក។
- ថ្លើមរបស់អ្នកនឹងចាប់ផ្តើមសំលាប់ជាតិពុលដោយខ្លួនវា ហើយវានឹងបញ្ចេញជាតិខ្លាញ់។
- អ្នកនឹងទទួលបាននូវជាតិវីតាមីន C, ប៉ូតាស្យ៉ូម និង សារធាតុរ៉ែ។
- វាជួយដល់ការសំរកទំងន់របស់អ្នក។
- គ្រប់គ្រងជាតិស្ករក្នុងឈាម៕

0 comments:

Post a Comment

Powered by Blogger.