ចំណេះដឹងថ្មីៗ

តើអ្នកធ្លាប់ដឹងពីអត្ថប្រយោជន៍ ដែលបានមកពីការញុំាពងគ្រួចទេ?


តើអ្នកដឹងទេថា ពងគ្រួចមានអត្ថប្រយោជន៍ ចំពោះសុខភាពមិនចាញ់ ពងមាន់ រឺពងទាទេ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ដែលទទួលបានពីការញុំាពងគ្រួច ៖
- ពងគ្រួចសំបូរទៅដោយជាតិប្រូតេអ៊ីន
ពងគ្រួចគឺសំបូរទៅដោយសារធាតុចិញ្ចឹម និង មានសុខភាពល្អ ជាងពងមាន់ រឺពងទាទៅទៀត ។ ពងគ្រួចមានផ្ទុកជាតិប្រូតេអ៊ីន ១៣% ដែលច្រើនជាងតំរូវប្រចាំថ្ងៃទៅទៀត ។ លើសពីនេះពងគ្រួច សំបូរទៅដោយវីតាមីន B ជាមួយនឹងជាតិ Thiamine ១៤០% (Vitamin B1) ។ ដែលបរិមាណនេះ គឺច្រើនជាងរហូតទៅដល់ ៨០% នៃសាច់មាន់ ។

- កាពារជំងឺក្អក និង ជំងឺហឺត
ពងគ្រួចព្យាបាលបញ្ហាជាច្រើន និង មានប្រសិទ្ធភាពក្នុងការព្យាបាលក្អក និង ជំងឺហឺត ។ ប្រជាជនរស់នៅកាលពីសម័យបុរាណ យកតែចំណែកពណ៌លឿង ព្យាបាលជំងឺស្បែក (របកក្រហមៗ) និង ជំងឺត្រអក ។ 

- កាត់បន្ថយហានិភ័យនៃការកើតជំងឺធ្ងន់ធ្ងរ (ជំងឺដែលព្យាបាលមិនជា)
ប្រសិនបើរាងកាយរបស់អ្នក មានកំរិតជាតិប៉ូតាស្យ៉ូមទាប អ្នកនឹងអាចប្រឈមមុខនឹងការកើតជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺបេះដូង, សំពាធឡើងខ្ពស់, ជំងឺរលាកសន្លាក់, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺមហាររីក និង ជំងឺពិបាកក្នុងការរំលាយអាហារផ្សេងៗទៀត ។ ដូច្នេះញុំាពងគ្រួចដើម្បីរក្សាកំរិតជាតិប៉ូតាស្យ៉ូម ។ 

- ជំរុញការបង្កើនឈាម
ពងគ្រួចសំបូរទៅដោយជាតិដែក ។ ជាតិដែកគឺជាសារធាតុដែលសំខាន់ ដែលមិនត្រឹមតែ ជួយបង្កើនភាពសុំាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយផ្គត់ផ្គងអុកស៊ីសែន នៅក្នុងរាងកាយ​, ជាលិកា និង ផ្នែកផ្សេងទៀតនៃរាងកាយ ។ ជាតិដែក ក៏ជួយពន្លឿនការបង្កើត RBC ដែលជួយបង្កើនសុខភាពឈាមរបស់អ្នក ។ ពងគ្រួចមានផ្ទុកជាតិប៉ូតាស្យ៉ូម ដែលមានប្រយោជន៍សំរាប់ឈាម ។

- បង្កើនប្រព័ន្ធការពាររាងកាយ
ពងគ្រួចក៏ជួយការពារដំណើរមិនប្រក្រតីរបស់ក្រពះផងដែរ​ ។ វាធ្វើអោយប្រព័ន្ធការពាររាងកាយរបស់អ្នកប្រសើរឡើង ។ វាក៏ជួយបង្កើនការចងចាំ និងបង្កើនសមត្ថភាពខួរក្បាល ។ ជាតិដែកដែលមានកំរិតខ្ពស់នៅក្នុងពងគ្រួច បានបង្កើននូវកំរិតអេម៉ូក្លូប៊ីនៅក្នុងរាងកាយរបស់អ្នក ។ ពងគ្រួចក៏ជួយកំចាត់ជាតិពុលពីក្នុងរាងកាយ របស់អ្នកផងដែរ ។

- ទប់ស្កាត់ជំងឺគ្រួសក្នុងតំរងនោម
ពងគ្រួចល្អណាស់ក្នុងការជួយអោយតំរងនោម, ថ្លើម និង ថង់ប្រមាត់របស់អ្នកប្រសើរឡើង ។ វាជួយរារាំងការរីកលូតលាស់នៃគ្រូសក្នុងតំរងនោម និង ជួយបំបែកគ្រួសក្នុងតំរងនោម ។ 

- ជួយជំរុញចំណង់ផ្លូវភេទ
ពងគ្រួចគឺជាអាហារបំប៉ន ជាមួយនឹងសារធាតុចិញ្ចឹម ។ ផូស្វ័រ, ប្រូតេអ៊ីន និង វីតាមីនគឺមានសារៈសំខាន់ណាស់ ។ សារធាតុចិញ្ចឹមដ៏សំខាន់ទាំងនេះ ជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នក ។

- ជួយអោយសក់ប្រសើរឡើងវិញ
ពងគ្រួចក៏ល្អសំរាប់សក់របស់អ្នកផងដែរ ។ សារធាតុចិញ្ចឹមដែលមាននៅក្នុងពងគ្រួច ជួយដោះស្រាយ និង ពង្រឹងសក់របស់អ្នក ។ ប្រសិនបើអ្នកចង់បានសក់វែងភ្លឺរលោង និង រឹងមាំ គួរតែបញ្ជូលពងគ្រួចទៅក្នុងរបបអាហាររបស់អ្នក ។

- ប្រឆាំងនឹងការរលាក
ពងគ្រួចគឺជាភ្នាក់ងារប្រឆាំងនឹង ការរលាកដ៏ខ្លាំងក្លា ដែលធ្វើអោយវាជាអាហារដែលល្អបំផុត សំរាប់អ្នកដែលឈឺសន្លាក់, ក្អករ៉ាំរ៉ៃ និង ជំងឺរលាកទងសួត ។ 

- ល្អសំរាប់អ្នកដែលអាឡែហ្ស៊ីជាមួយពងមាន់ រឺពងទា
សំរាប់អ្នកដែលអាឡែហ្ស៊ីជាមួយពងមាន់ រឺពងទា គួរញុំាពងគ្រួចជំនួសវិញ ៕

0 comments:

Post a Comment

Powered by Blogger.