ឱ្យតែស្រវឹងមកផ្ទះវិញ ដឹងតែប្រពន្ធទេសនា ចម្លែកថ្ងៃមួយ ប្រពន្ធមិនថាអ្វីមួយម៉ាត់ ថែមទាំងរៀបចំអាហារឆ្ងាញ់ទុកឱ្យហូបពេលព្រឹកទៀត! ពេលសួរកូនទើបដឹង!!
ថ្ងៃមួយតារាបានមកដល់ផ្ទះទាំងស្រវឹងជោគជាំ ហើយបានក្អួតពាសពេញបន្ទប់គេង។
ប្រពន្ធរបស់គាត់បានលាងសម្អាតបន្ទប់ដោយមិននិយាយអ្វីមួយមាត់។ នៅព្រឹកបន្ទាប់ តារារំពឹងថាប្រពន្ធរបស់គាត់នឹងខឹងខ្លាំង ប៉ុន្ដែនៅពេលទៅដល់ផ្ទះបាយស្រាប់តែឃើញក្រដាសមួយនៅលើតុសរសេរថា “បងសំឡាញ់ អាហារពេលព្រឹកបងចូលចិត្តគឺនៅលើតុនេះហើយ។ អូនប្រញាប់ចេញទៅផ្សារមិនបានចាំបងទេ។ អូនស្រឡាញ់បង”។
តារាឆ្ងល់ជាខ្លាំង មិនដឹងថាប្រពន្ធគាត់កើតអីបានជាមិនខឹងគាត់សោះ ហើយគាត់ក៏បានសម្រេចចិត្តសួរកូនរបស់គាត់។
តារាសួរថា “កូនហា៎ ម៉ែហ្អែងកើតស្អីបានជាមិនខឹងប៉ាអ៊ីចឹង”។ កូននិយាយ “អូប៉ា! យប់មិញពេលម៉ាក់ហត់នឿយនឹងដោះស្បែកជើង និងអាវប៉ា ប៉ាបាននិយាយថា ហេ៎មីនាង ចេញឱ្យឆ្ងាយ ខ្ញុំរៀបការហើយ។ នេះហើយដែលធ្វើឱ្យម៉ាក់សប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមបាន”៕
0 comments:
Post a Comment