-កប៉ាល់ដឹកអ្នកដំណើរមួយបានជួបគ្រោះថ្នាក់លើមហាសមុទ្រពេលកំពុង ធ្វើដំណើរ។ នៅលើកប៉ាល់នោះមានប្តីប្រពន្ធក្រីក្រ២នាក់ ដែលទើបតែនឹងបានទៅដល់មុខ ទូកតូចមួយ ដែលគេបានដាក់លើកប៉ាល់ សម្រាប់ សង្រ្គោះអ្នកដំណើរពេលមានអាសន្ន។ លើទូកតូចនោះសល់កន្លែងសម្រាប់មនុស្សតែម្នាក់ទេ។ មកដល់ពេលនេះ បុរសជាប្តីបានលោតឡើងទៅអង្គុយ ហើយទុកឱ្យប្រពន្ធរបស់គាត់ នៅឈរតែឯង។ ស្រ្តីដែលជាប្រពន្ធក៏បានស្រែកទៅបុរសនោះថា
-និយាយដល់ចំណុចនេះ លោកគ្រូដែលកំពុងបង្រៀនសិស្សបានសួរទៅកូនសិស្សខ្លួនឯងថា "តើប្អូនៗគិតថាស្រ្តីនោះ នឹងស្រែកថាយ៉ាងម៉េច?"
-សិស្សក្នុងថ្នាក់បានប្រញាប់ឆ្លើយថា "អូនស្អប់បង អូនបានជ្រើសរើសមនុស្សខុសហើយ"
-ខណៈនោះ លោកគ្រូបានចាប់អារម្មណ៍ទៅកូនសិស្សម្នាក់ដែលមិនព្រមនិយាយអ្វីសោះ ហើយគាត់ក៏បានសួរទៅកូនសិស្សនោះ ហើយកូនសិស្សនោះឆ្លើយ "ជម្រាបប្រសាសន៍លោកគ្រូ ខ្ញុំគិតថា ស្រ្តីនោះនឹងស្រែកថា ត្រូវមើលថែរក្សាកូនរបស់យើងឱ្យបានល្អ!"
-លោកគ្រូក៍បានឆ្ងល់ ហើយសូរទៅកូនសិស្សនោះថា "ប្អូនធ្លាប់ស្តាប់រឿងនេះមែនទេ?"
-កូនសិស្សនោះគ្រវីក្បាល "លោកគ្រូ ខ្ញុំមិនដែលស្តាប់ទេ តែម្តាយខ្ញុំមុនពេលគាត់ស្លាប់ គាត់ក៏បាននិយាយទៅឳពុកខ្ញុំបែបនេះដែរ"។
-លោកគ្រូនោះឆ្លើយតបដោយក្តីអាណិតថា "ចម្លើយរបស់ប្អូនឆ្លើយអំ-បាញ់មិញគឺត្រឹមត្រូវហើយ"។
-បុរសជាប្តីដែលត្រូវបានជួយសង្រ្គោះបានត្រលប់ទៅស្រុកកំណើតរបស់ខ្លួន ហើយបានចិញ្ចឹមកូនស្រីរបស់ខ្លួនតែម្នាក់ឯងរហូតដល់នាងធំពេញវ័យ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានស្លាប់ដោយជម្ងឺ។ កូនស្រីរបស់គាត់ពេលដែលបានកំពុងតែរៀបចំនូវឥវ៉ាន់របស់ឪពុក ក៏បានប្រទះឃើញនូវសៀវភៅកំណត់ហេតុរបស់ឳពុកដែលបានបន្សល់ទុក។ នាងបានអានហើយដឹងថាតាមពិតទៅនៅពេលដែលលោកឳពុក និងអ្នកម្តាយនៅលើកប៉ាល់នោះ អ្នកម្តាយបានមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ។ នៅខណៈពេលដែលត្រូវតែសម្រេចចិត្តថានរណានឹងនៅ នរណានឹងទៅ បុរសជាប្តីបានទទួលបាននូវឱកាសសម្រាប់រួចជីវិត។ នៅក្នុងកូនសៀវភៅនោះក៏បានសរសេរទៀតថា "បងប្រាថ្នាក្នុងចិត្តថា បងហើយនិងអូននឹងអាចនៅជាមួយគ្នាដល់វិនាទីចុងក្រោយដែលកប៉ាល់ត្រូវលិចចុះទៅបាតសមុទ្រ តែបងមិនអាចធ្វើវាបាន ដោយសារតែកូនស្រីរបស់យើង បងត្រឹមតែអាចបង្ខំចិត្តទុកឱ្យអូនគេងលក់តែឯងនៅខាងក្រោមបាទសមុទ្រដ៏សែនជ្រៅនោះ។ បង សុំទោស"
-បន្ទាប់ពីនិយាយរឿងនេះចប់ ថ្នាក់រៀនបានត្រលប់ទៅជាស្ងៀមស្ងាត់ខុសពីមុន សិស្សទាំងអស់បានយល់ពីអត្ថន័យរបស់រឿងនេះហើយ ៖ "ជួនកាលគ្រប់រឿងដែលបានកើតឡើងគឺសុទ្ធតែមានមូលហេតុរបស់វា"។
-អ្នកដែលស្ម័គ្រចិត្តចេញលុយប៉ាវគេ មិនមែនពួកគេសុទ្ធតែជាអ្នកមាន មានលុយចាយមិនអស់ទេ តែមកពីគេឱ្យតម្លៃលើមិត្តភាព និងមនោសញ្ចេតនាជាងលុយកាក់។
-ក្នុងការងារ អ្នកស្ម័គ្រចិត្តទទួលការងារច្រើន និងធ្វើតែម្នាក់ឯង មិនមែនគេល្ងង់ទេ តែគេយល់ច្បាស់ពីអ្វីដែលហៅថា ភារកិច្ច ព្រោះគេមិនចង់ឱ្យការខ្ជិលច្រអូសរបស់អ្នកដ៏ទៃធ្វើឱ្យបរាជ័យការងារទាំងមូលទេ។
-បន្ទាប់ពីឈ្លោះគ្នាហើយ អ្នកដែលមកសុំទោសមុន មិនមែនសុទ្ធតែជាអ្នកខុសទេ តែគេជាមនុស្សដែលផ្តល់តម្លៃឱ្យអ្នកដ៏ទៃ។
-គេស្ម័គ្រចិត្តជួយយើង មិនមែនគេជំពាក់អ្វីយើងទេ តែមកពីគេមើលឃើញសម្ព័ន្ធភាពសំខាន់ជាង។
តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះរឿងនេះ?
0 comments:
Post a Comment