អ្នកធ្លាប់ដឹងអំពីអ្វីជា មហាចង្រៃទាំង ១៦ របស់មនុស្សស្រី រួចមកហើយ ដូច្នេះលើកនេះ មហាស្នេហា សូមលើកយក អ្វីជាមហាចង្រៃទាំង ១៧ របស់មនុស្សប្រុស ម្តងមើល ។ តើមហាចង្រៃរបស់មនុស្សប្រុស គឺជាអ្វី? មានអ្វីខ្លះ?
ចង្រៃគឺ ជា ឧបទ្រព ហើយ ឧបទ្រព គឺសភាពដែលបង្អាប់សិរីសួស្ដី, ដែលបណ្ដាលឲ្យមានទុក្ខ, មានកង្វល់, មានភយន្ដរាយ : មានតែបុណ្យកុសលដែលបុគ្គលកសាងសន្សំប៉ុណ្ណោះទេ ទើបអាចរំងាប់ អាចដេញកំចាត់ចង្រៃបាន ។
ដូច្នេះអ្នកដឹងហើយថា មហាចង្រៃ គឺស្មើនឹងមហាឧបទ្រព ។
កាលបើបុរសណាមានគ្រប់ចំណុចចង្រៃខាងក្រោមនេះទាំងអស់ ចាត់ទុកជាបុរសកំពូលចង្រៃ ប៉ុន្តែបើអ្នកមានចាប់ពី ៥ ចំណុចចុះក្រោម គឺស្ថិតក្នុងលក្ខខណ្ឌធម្មតា តែបើលើ ៥ គឺគួរតែកែប្រែទៅ ។ តែបើអ្នកគ្មានសូម្បី១ ចំណុច គឺអស្ចារ្យជាទីបំផុត សម្រាប់សម័យបច្ចុប្បន្ននេះ ។
កាលបើបុរសណាមានគ្រប់ចំណុចចង្រៃខាងក្រោមនេះទាំងអស់ ចាត់ទុកជាបុរសកំពូលចង្រៃ ប៉ុន្តែបើអ្នកមានចាប់ពី ៥ ចំណុចចុះក្រោម គឺស្ថិតក្នុងលក្ខខណ្ឌធម្មតា តែបើលើ ៥ គឺគួរតែកែប្រែទៅ ។ តែបើអ្នកគ្មានសូម្បី១ ចំណុច គឺអស្ចារ្យជាទីបំផុត សម្រាប់សម័យបច្ចុប្បន្ននេះ ។
ខាងក្រោមនេះជាអ្វីដែលមនុស្សប្រុសមិនគួរប្រព្រឹត្ត ព្រោះវាត្រូវបានចាស់បុរាណ ហៅថា "ចង្រៃ"៖
១. ដេកស៊ីកម្លាំងប្រពន្ធ
២. ស្រែក គំហ៊ក ដាក់ប្រពន្ធ កូន ដោយគ្មានវិចារណញ្ញាណ
៣. ប្រច័ន្នដោយគ្មានហេតុផល
៤. ដេកមិនខ្វល់ពីសុខទុក្ខប្រពន្ធកូន
៥. ផឹកសុរាមិនលោះថ្ងៃ
៦. វាយដំប្រពន្ធកូន
៧. មិនចេះទុកដាក់របស់ដែលប្រើប្រាស់រួចចូលកន្លែងដើម
៨. លេបខាយ ញាក់មុខ ញាក់ភ្នែក ដាក់ស្រីផ្សេង
៩. បំផ្លាញទ្រព្យក្នុងផ្ទះ
១០. ហូកចុក ស៊ីឆ្ងាញ់តែម្នាក់ឯង មិនដែកគិតពីប្រពន្ធកូន
១១. ប្រើពាក្យ អញ ហែង
១២. ប្រើសម្តីអសុរោះ ជេរ ប្រមាថ ប្រពន្ធ កូន
១៣. ទុកមិត្តភក្តិ បនភឿនសំខាន់ ជាងប្រពន្ធជាងកូន
១៤. ហៅប្រពន្ធ មី ង៉ែង រយាស់ដាច់សាច់
១៥. មិនគិតការងារក្នុងបរិវេណផ្ទះ បណ្តោយអោយកខ្វក់
១៦. មិនចេះលៃលកពេល នៅក្បែរប្រពន្ធអោយបានច្រើន
១៧. លួចមានស្រីក្រៅ មានប្រពន្ធចុងជាដើម ។
Copyrighted: Moha Sneha
0 comments:
Post a Comment