មនុស្សកើតមកមានធាតុទាំងប្រាំ គឺ ៖
១. ទឹក
២. ដី
៣. ភ្លើង
៤. ឈើ
៥. ដែក។
ចូររៀបចំ និងតុបតែងធាតុទាំងប្រាំនេះ ដើម្បីជួយឲ្យរាសីរបស់អ្នកមានលំនឹង ពីព្រោះតាមក្បួនហុងស៊ុយ នៅក្នុងផ្ទះ បើមានរបស់ទាំងនេះស្មើគ្នា (តុល្យភាព) នោះការរកស៊ី និងរាសីរបស់អ្នក ពិតជាឡើងកប់ពពកជាមិនខាន។
យ៉ាងណាមិញ បន្ទប់ និងផ្ទះភាគច្រើន មានរបស់ទាំងអស់នេះហើយ ប៉ុន្តែ អ្នកអាចសង្កេតមើលឲ្យលម្អិត ហើយគន់គូរនឹងឆ្នាំកំណើតរបស់អ្នក ថាតើអ្នកមានធាតុអ្វី សំបូរធាតុអ្វី ហើយខ្វះធាតុអ្វី។ បើចង់ដឹងច្បាស់ មានតែចិនសែលំដាប់ទេ ទើបអាចជួយអ្នកបាន។
ឧទាហរណ៍ ៖
១. ទឹកហូរ ឬក្បាលរ៉ូប៊ីណេ អាចនាំលាភ និងសំណាង ចំពោះអ្នកមានធាតុដី តែខ្វះធាតុទឹក
២. រុក្ខជាតិ និងដើមផ្កា ជារបស់ចាំបាច់ សម្រាប់មនុស្សដែលខ្វះជាតិឈើ
៣. បើមិនអាចរកធាតុអ្វីបានទេ អ្នកអាចព្យួររូបភាពធាតុទាំងនោះក៏បានដែរ៕
ប្រភពពី៖ ROSE
0 comments:
Post a Comment