ជំនឿ និង ហោរាសាស្ត្រ

វិធីទាក់​ទាញ​ហុង​ស៊ុយ​​ដ៏​ល្អបំផុត ដើម្បី​នាំ​លាភ​ចូល​ផ្ទះ​ទាំង​ ២​ យ៉ាង


ហុងស៊ុយ គឺជាអ្វីដែលប្រជាជនចិនច្រើនគិតគូរដល់ព្រោះជំនឿថាការយល់ស្រប យល់ល្អពីអ្វីមួយអាចនាំមកនូវសុខភាពល្អ និងលុយកាក់ហួរចូល។ ក្នុងនោះក៏មានហុងស៊ុយ សម្រាប់ផ្ទះផងដែរ។

ហុងស៊ុយសម្រាប់ផ្ទះគឺទាក់ទាញថាមពលល្អមកចូលផ្ទះនាំមកនូវសុខសប្បាយនិងសុភមង្គលដល់ក្រុមគ្រួសារ ខាងក្រោមនេះយើងមានវិធី ២ យ៉ាងដើម្បីទាក់ទាញហុងស៊ុយចូលផ្ទះបែបសាមញ្ញងាយៗ៖

១. គិតអំពីហុងស៊ុយនៃទិស

ទិសនិមួយៗតែងតែមានហុងស៊ុយរបស់វាហេតុនេះហើយគួរណាសិក្សាឱ្យបានច្បាស់ពីទិសនិមួយៗ ឧទាហរណ៍ដូចជាទិសខាងកើតគឺល្អសម្រាប់សុខភាព ដូចនេះហើយប្រសិនបើរៀបបន្ទប់គេងនៅទិសខាងកើតគឺមានសុខភាពល្អ។

២. ទទួលនូវអ្វីដែលមាននៅក្នុងផ្ទះដោយមិនប្រើអារម្មណ៍កំហឹង

របស់របរនៅក្នុងផ្ទះក៏ដូចជាផ្ទៃផ្ទះទាំងមូល អ្នកត្រូវស្រលាញ់ថែរក្សាវា និងទទួលយកវាដោយទឹកចិត្តសប្បាយរីករាយជៀសវាងការប្រើអារម្មណ៍ខឹងសម្បារដែលបណ្ដាលឱ្យធាតុហុងស៊ុយក្នុងផ្ទះរត់ចេញ ហើយនាំឱ្យបាត់បង់សុភមង្គល៕

ប្រភពពី៖ CEN.com.kh
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.