បើតាមក្បួនហោរាសាស្ត្រចិន បញ្ជាក់ថា ខែកំណើតគឺកំណត់ជោគវាសនា និងហុងស៊ុយរបស់មនុស្ស។ ទោះបីអ្នកកើតនៅក្នុងឆ្នាំដូចគ្នាក្ដី តែបើខែកំណើតមិនដូចគ្នានោះ គឺជោគវាសនាត្រូវបានកំណត់លាភសំណាងខុសៗគ្នាទៅតាមហ្នឹងដែរ។ តែទោះយ៉ាងណា នេះគឺជាក្បួនគោល ដែលកំណត់ថាតើ អ្នកកើតឆ្នាំណា ហើយត្រូវធាតុនឹងខែណាខ្លះ ។ ខែដែលត្រូវធាតុជាមួយឆ្នាំនីមួយៗនោះ នឹងធ្វើអ្នកទាំងនោះ អាចទទួលបានលាភសំណាងជាច្រើន ក៏ដូចជាអាចប្រកបការងារជាច្រើន តាមចិត្តប៉ង ហើយរាល់ការងារនោះរមែងតែងបានសម្រេច ។ ខាងក្រោមនេះ គឺជាខែកំណើតចាត់ទុកថា ល្អបំផុតប្រចាំឆ្នាំនីមួយៗ៖
ឆ្នាំជូត៖ មករា ឧសភា កក្កដា សីហា កញ្ញា
ឆ្លូវ៖ មីនា កក្កដា សីហា កញ្ញា
ខាល៖ មករា កុម្ភៈ មីនា មេសា សីហា
ថោះ៖ កុម្ភៈ មីនា មេសា ឧសភា សីហា
រោង៖ កុម្ភៈ មីនា មេសា កក្កដា សីហា
ម្សាញ់៖ មីនា មេសា ឧសភា មិថុនា កក្កដា
មមី៖ មករា កុម្ភៈ មីនា កក្កដា សីហា
មមែ៖ មីនា ឧសភា មិថុនា កក្កដា
វក៖ មីនា មេសា កក្កដា សីហា
រការ៖ កុម្ភៈ មីនា មេសា សីហា កញ្ញា
ច៖ មករា កុម្ភៈ មីនា សីហា ធ្នូ
កុរ៖ មករា កុម្ភៈ មេសា កញ្ញា វិច្ឆិកា
0 comments:
Post a Comment