ជំនឿ និង ហោរាសាស្ត្រ

រោម​ជើង​បុរស ៣ ប្រភេទ បង្ហាញពី​ចរិក​លក្ខណៈ និង ជោគវាសនា​​របស់​គាត់!


អ្នក​ធ្លាប់​តែ​ដឹង​អំពី​ការ​ទស្សន៍​ទាយ​នានា ទាក់​ទិន​នឹង​រោម​ខ្លួន ខណៈ​នេះ មហាស្នេហា សូម​ធ្វើ​ការ​បកស្រាយ​អំពី ការ​ទស្សន៍​ទាយ​រោម​ជើង​បុរស​វិញ​ម្តង តើ​វាមាន​លក្ខណៈ​គួរ​អោយ​កត់​សំគាល់​យ៉ាង​ណា​ដែរ? ក្នុង​នោះ​ផង​ដែរ​ រោម​ជើង​បុរស​ត្រូវ​បាន​បែង​ចែក​ជា ៣ ប្រភេទ គឺ រោម​ជើង​ក្រាស់ រោម​ជើង​ស្តើង និង គ្មាន​រោម​ជើង ។ ដើម្បី អោយ​កាន់​តែ​លម្អិត ជា​ច្បាស់​លាស់​ជាង​នេះ សូម​តាម​ដាន​ការ​ទស្ស​ន៍​ទាយ​ខាង​ក្រោមដូច​តទៅ៖

១. រោមជើង​ក្រាស់៖
បុរសណាដែលមានរោមជើងក្រាស់ ជាមនុស្សប្រុស​ដែលមានចិត្តអស្មិមានៈ មិន​សូវ​ពូកែ​អត់​ធន់​ចិត្ត ប៉ុន្តែធន់​កំលាំង ក្លាហាន និង ហ៊ាន​អា​កាត់​បញ្ហា​ដែល​ខ្លួន​កំពុង​ជួប​ប្រទះ​ក្នុង​ជីវិត​គួរឱ្យសរសើរ។

ថ្ងៃ​មុខ​បុរស​ប្រភេទ​នេះ គួ​រធ្វើ​ជា​ប៉ូលីស ទាហាន ឬក៏ អ្នក​កាន់​ការ​ផ្នែក​គ្រប់​គ្រង មិន​ថានយោបាយ ឬ សេដ្ឋ​កិច្ច​ ទើប​មាន​លាភសំណាង​ធំ ។



២. រោមជើង​ស្តើង៖
បុរសណាដែលមានរោមជើង​ស្តើង ជាមនុស្សប្រុស​មានចរិយា​មាយាទ​ល្អ ពូកែ​វោហា មាន​ប្រាជ្ញា​មិនចេះ​ទាល់​ តែច្រើនរអ៊ូរទាំបន្តិច ប៉ុន្តែ​គេ​ជា​មនុស្ស​ប្រុស​កណ្តាល ដែល​មាន​ន័យ​ថា​ការ​សម្រេច​ចិត្ត​ចំពោះ​បញ្ហា ជួន​ហ៊ាន​ ជួន​ខ្លាច ជួ​ន​ចង់ ជួន​មិន​ចង់​ ។

ថ្ងៃ​មុខ​បុរស​ប្រភេទ​នេះ គួរ​ធ្វើ​ជា​អ្នក​ដឹកនាំ​តារា អ្នក​ច្នៃ​ប្រឌិត (ដូចជា ម៉ូត ឬក៏ សម្ភារៈ​ផ្សេងៗ) រឺក៏ សាស្រ្តាចារ្យ ។ សូម​ចំណាំ​ផង​ដែរ​បើ​ធ្វើ​ការ​ជា​បុគ្គលិក​ក្រុម​ហ៊ុន ច្រើន​តែ​មិន​សូវ​មាន​លុយ​ចាយ​គ្រប់​គ្រាន់ ។



៣. គ្មាន​រោម​ជើង៖
បុរស​ដែល​គ្មាន​រោម​ជើង (បើ​មាន​មួយ​ៗ​ ក៏​ចាត់​ចូល​ថា​គ្មាន​ដែរ​) ជា​មនុស្ស​​ប្រុស​ដែល​មាន​ចរិក ឬក៏ អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ចរិយា​មាយាទ សុភាព​ជ្រុល ខ្លាច​ជ្រុល និង មិន​ហ៊ាន​មាន​គំនិត​អា​កាត់​រឿង​ដែល​ខ្លួន​កំពុង​ប្រឈមឡើយ ។ មួយ​វិញ​ទៀត​មនុស្ស​ប្រុស​ប្រភេទ​នេះ ច្រើន​ពូកែ​កុហក បោក​ប្រាស់ អោយ​តែ​ខ្លួនឯងទទួលប្រយោជន៍​ ។

ថ្ងៃ​មុខ​បុរស​ប្រភេទ​នេះ គួរ​ធ្វើ​ជា​តារា អ្នក​ទីផ្សារ អ្នក​លក់​ដូរ ឬក៏ អ្នកគួកជេ​ ទើប​ប្រសើរ។


Copyrighted: Moha Sneha


0 comments:

Post a Comment

Powered by Blogger.