តើអ្វីជាមហាចង្រៃ? ហើយតើមហាចង្រៃទាំង១៦ របស់មនុស្សស្រី មានអ្វីខ្លះ?
ចង្រៃគឺ ជា ឧបទ្រព ហើយ ឧបទ្រព គឺសភាពដែលបង្អាប់សិរីសួស្ដី, ដែលបណ្ដាលឲ្យមានទុក្ខ, មានកង្វល់, មានភយន្ដរាយ : មានតែបុណ្យកុសលដែលបុគ្គលកសាងសន្សំប៉ុណ្ណោះទេ ទើបអាចរំងាប់ អាចដេញកំចាត់ចង្រៃបាន ។
ដូច្នេះអ្នកដឹងហើយថា មហាចង្រៃ គឺស្មើនឹងមហាឧបទ្រព ។
ខាងក្រោមនេះជាអ្វីដែលមនុស្សស្រីមិនគួរប្រព្រឹត្ត ព្រោះវាត្រូវបានចាស់បុរាណ ហៅថា "ចង្រៃ" ៖
១. កន្លងជើងប្តី
២. ជំទាល
៣. ដេកបែរខ្នងដាក់ប្តី
៤. ងរខុសរឿង
៥. ដើរទាត់ជើងសំពត់ឲ្យលាន់សូរ
៦. ដើរខ្លាំងៗបែបទន្រ្តំជើង
៧. ចេញចូលគ្មានរបៀបរៀបរយ
៨. រំសាយសក់នៅមាត់ទ្វារបង្អួច
៩. ដើរកន្លងទ្រព្យ
១០. ហូបបាយគ្មានរបៀប និងសណ្តាប់ធ្នាប់
១១. ប្រើពាក្យ អញ ហែង
១២. ជេរប្តីកប់ៗ មាត់រដឹក
១៣. និយាយគំហុកដាក់ប្តី
១៤. ហៅប្តី អា មឹង ហែ្ហងដាច់សាច់
១៥. ក្រោកពីដេកមិនដែលរៀបមុង ភួយ ខ្នើយ
១៦. ច្រាសបាយហើយលើកជើងម្ខាង
0 comments:
Post a Comment