ជំនឿ និង ហោរាសាស្ត្រ

ក្នុង​រយៈ​ពេល ៩ ខែ​ក្រោយ ឆ្នាំ​អំណាច​ទាំង ៦ នឹង​មាន​សំណាង​ល្អ និង មាន​ទ្រព្យ​ហូរ​ហៀរ​​!


តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងប្រាំមួយ​ខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំអំណាចទាំង ៦​ទេ? ឆ្នាំអំណាចសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ Taiiwan Secret បានលាតត្រដាង អំពីឆ្នាំទាំងប្រាំមួយនោះ ថា នឹងមានលាភសំណាងធំជាទីបំផុត នៅអំឡុងពេល ៩ (​ប្រាំ​បួន) ខែក្រោយ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Xiao Lixin បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៦ នេះ បានដល់​ខែ ដល់​ឆ្នាំដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ មហាស្នេហាសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖

ឆ្នាំអំណាចទី១- ឆ្នាំមមែ
អ្នកកើតឆ្នាំមមែ គឺមានចរិក កាច ឆេវឆាវបន្តិច ប៉ុន្តែមនុស្សនេះ មានសារជាតិពីកំណើត ស្លូតបូតខ្លាំងបំផុត គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនសូវជាបានគុណជះត្រឡប់ មកវិញទេ តែទោះជាយ៉ាង នៅអំឡុង ៩ ខែ​ក្រោយ គេនឹងអាចក្លាយទៅជាសេដ្ឋី ឬក៏ ជាបុគ្គលឆ្នើមជាងគេ នៅក្នុងតំបន់ដែលគេរស់នៅផងដែរ ដោយហេតុ ទេវត្តាដែលតាមថែរក្សា ដួងជីតា របស់គេ នឹងព្យាយាមដឹកនាំគេ ឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពស់ និង មានលុយ ច្រើន ដើម្បីជួយជ្រុមជ្រែងគេ ឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលគេកំពុងជួបប្រទះ ហើយនិង ជួយពន្លឺផ្លូវដល់គេ ឲ្យចាប់យករបរ ឬក៏ការងារមួយ ដែលនាំឲ្យគេជោគជ័យ ជាទំហំធំ ដែលនឹកស្មានមិនដល់ ។



ឆ្នាំអំណាចទី២- ឆ្នាំថោះ
អ្នកកើតឆ្នាំថោះ គឺ​ជា​ឆ្នាំ​ដែល​ជោគ​វាសនា​ល្អ និង មាន​មនុស្ស​ស្រលាញ់​ច្រើន​ តែ​អ្នក​ដែល​ស្រលាញ់​គេ​នោះ មិន​ដែល​បញ្ចេញ​អារម្មណ៍ ពិត​អោយ​គេ​ដឹង​នោះ ទេ ។ ប៉ុន្តែ​ទោះ​ជា​បែប​ណា​ក៏​ដោយ ​មនុស្ស​ឆ្នាំ​រកា​នេះ គឺ​មាន​ចរឹត​ល្អ​ណាស់ គួរ​អោយ​ស្រលាញ់ និង គួរ​អោយ​គោរព បំផុត ហើយ​ចាប់​ពី ៩ ខែ​ក្រោយ​ទៅ គេ​នឹង​មាន​សំណាង​ល្អ​ជា​ច្រើន​កើត​ឡើង​លើ​រូប​គេ​មិន​ខាន  ព្រោះ ទេវត្តា​​ដែល​តាម​ថែ​រក្សា​ដួង​ព្រលឹង​របស់​គេ តែ​ង​តែ​ជួយ​បំភ្លឺ​ផ្លូវ និង ជូន​ពរ​ដល់​គេ​ជា​និច្ច ហើយ​ទី​បញ្ចប់​គេ​នឹង​ទទួល​បាន​នូវ លាភ ដូច​ជាទ្រព្យ​សម្បត្តិ​ មិត្ត​ភាព និង វត្ថុមង្គល​ជាទី​គាប់​ចិត្ត​ជា​ច្រើន​យ៉ាង​ទៀត​ផង​ដែរ ។ បើ​ឆ្នាំ​ណា​បាន​ក្លាយ​ជា​ប្តី​ ឬក៏ ប្រពន្ធ​របស់​​អ្នក​ គេ​នឹង​ទទួល​បាន​នូវ​សំណាង​ទ្វេដង​តាម​ជោគ​រាសី​របស់​អ្នក​ដែរ ។


ឆ្នាំអំណាចទី៣- ឆ្នាំច
អ្នកកើតឆ្នាំច ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ ជាងឆ្នាំណាៗ ទាំងអស់នៅអំឡុង ៩ខែ ក្រោយ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅ ៩ ខែក្រោយនេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។



ឆ្នាំអំណាចទី៤- ឆ្នាំខាល
អ្នកកើតឆ្នាំខាល បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ២ភាគ ពោលគឺ នៅ ៩ ខែ​ ខាងមុខ នេះ​ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងរយៈ ៩ ខែ​ក្រោយ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។



ឆ្នាំអំណាចទី៥- ឆ្នាំជូត
អ្នកកើតឆ្នាំជូត មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅ ៩ខែ​ក្រោយ​ គេនឹងអាចក្លាយទៅជាសេដ្ឋី (សំដៅ​ដល់​មាន​លុយ​កាក់​ច្រើន មាន​ទ្រព្យ​ច្រើន ឬក៏ មាន​វត្ថុ​ជា​ទី​ពេញ​ចិត្ត​ច្រើន​) ខាងផ្នែកសិប្បកម្ម ឬក៏ ខាងផ្នែកកសិកម្ម ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ ឆ្នាំជូត តំណាងដោយ​សត្វកណ្តុរ​មាស ស្ពាយ​ថង់​ប្រាក់​ បែបនេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ។



ឆ្នាំអំណាចទី៦- ម្សាញ់
អ្នកកើតក្នុងឆ្នាំម្សាញ់ មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំ១ ក្នុងចំណោម ឆ្នាំទាំងប្រាំមួយ ដែលនឹងត្រូវបានលាភសំណាងធំនៅអំឡុង ៩ ខែក្រោយ និងបន្តទៅមុខអស់មួយ ជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំកំណើត​នោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.