ស្វែងរកទីតាំងនៃភាពទំនាក់ទំនង
វាគួរស្ថិតនៅត្រង់បរិវេណខាងលិចឆៀងនៃបន្ទប់ដេក ។ នៅក្នុងទីតាំងនេះលោកអ្នកគួរកម្ចាត់ទស្សនាវដ្តីចាស់ៗ ឬគំនរសម្លៀកបំពាក់មិនទាន់បោកគក់ចេញឱ្យអស់ ។ មូលហេតុព្រោះវត្ថុទាំងអស់នេះមិនមែនបង្កឱ្យស្តុកទីកន្លែងតែ ប៉ុណ្ណោះទេ តែវាថែមទាំងជាឧបសគ្គសំខាន់សម្រាប់ជីវិតស្នេហារបស់លោកអ្នកទៀតផង ។
សាកល្បងបោសសម្អាតរៀបចំជ្រុងមួយនេះឱ្យបានស្អាតរៀបរយនិងធ្វើ យ៉ាងណាឱ្យបរិវេណនេះមានក្លិនក្រអូប បែបវ៉ានីឡា ព្រោះគេមានជំនឿថា ក្លិនមួយនេះវាជួយរឹតចំណងភាពស្អិតល្មួតផ្អែមល្ហែមរបស់គូស្នេហ៍បាន ។
តុបតែងរបស់ឱ្យមានជាគូ
យើងមិនមែនកំពុងនិយាយពីកៅអីខ្នើយ ឬតុក្កតានោះទេ តែកំពុងសំដៅដល់ទៀនអារ៉ូម៉ា ដែលលោកអ្នកកំពុង ប្រើតែមួយដើមឯកោនោះដោយប្តូរវាទៅជាទៀនក្រអូបមួយគូពណ៌ស៊ី ជម្ពូដាក់នៅលើក្បាលគ្រែម្ខាងមួយដើម ដើម្បីជួយបង្កើន ភាពពុះកញ្ជ្រោលខាងអារម្មណ៍ភេទដល់គូស្នេហ៍ដែលកំពុងគេងនៅលើគ្រែ នោះ ។
ពណ៌ស៊ីជម្ពូជាពណ៌តំណាងឱ្យភាពរ៉ូមេទិក តែព្យាយាមចៀសវាងពណ៌បៃតង ព្រោះជាពណ៌នាំមកនូវភាពបែក បាក់និរាសពីគ្នា ។ ទោះបីពណ៌បៃតង ជាពណ៌ជួយអូសទាញមនុស្សជាទីស្រលាញ់ចូលមកក្នុងឆាកជីវិតក្តី តែវាមិនជួយឱ្យ អ្នកទាំងពីរមានឱកាសបានរួមរស់នៅជាមួយគ្នាយូរអង្វែងនោះឡើយ ។
យករបស់ធ្ងន់ៗចេញ
ឧបករណ៍ហាត់ប្រាណទាំងឡាយដែលមានទម្ងន់ធ្ងន់ព្រមទាំងឧបរណ៍ កុំព្យូទ័រអស់ទាំងនេះសុទ្ធសឹងដៅដល់ការងារធ្ងន់ព្រមទាំងការប្រឈម ទៅនឹង ការប្រើប្រាស់កម្លាំងច្រើននៅក្នុងឆាកជីវិតស្នេហាជាហេតុធ្វើឱ្យ ស្នេហាជួបតែរឿង ធ្ងន់ធ្ងរ ។ ឧបករណ៍ទាំងអស់នេះមិនគួររក្សាទុកនៅក្នុងបន្ទប់ដេកនោះទេ ។ ប្រសិនបើលោកអ្នកត្រូវការឱ្យជីវិតស្នេហារបស់ខ្លួនគេចផុតពីរឿង ទុក្ខទោម្នេញ នៅក្នុងផ្លូវចិត្តនោះយកល្អគួរតែយករឿងការងារនិងរបស់ហាត់ប្រាណ ទាំងអស់ នេះចេញ្ញឱ្យផុតពីបន្ទប់ដេក ។
ប្រសិនបើពុំនោះទេ មិនយូរមិនឆាប់ជីវិតស្នេហារបស់លោកអ្នកនឹងជួប រឿងរ៉ាវដែលត្រូវចំណាយទាំងកម្លាំងកាយនិងកម្លាំងចិត្តយកមកដោះស្រាយ ការងារទាំងអស់នោះដោយចៀសមិនផុតឡើយ ។
ពិនិត្យមើលទីតាំងសម្រាប់ដំណេក
អ្នកទាំងពីរតោងពិនិត្យមើលទីតាំងគ្រែដេករបស់ខ្លួនថា ធ្វើយ៉ាងណាកុំ ឱ្យគ្រែនោះបែរមុខទៅរកខ្លោងទ្វារឬបង្អួចព្រមទាំងមានទំនុកចិត្ត នៅក្នុងខ្លួនផងដែរថា នៅត្រង់ក្បាលដំណេករបស់អ្នកជាជញ្ជាំងមួយយ៉ាងរឹងមាំ ឬជាក្បាលគ្រែ ដែលមានសភាពក្រាស់គួរឱ្យទុកចិត្តបាន ។
ហេតុផលក៏ព្រោះថា កាលពណាក្បាលដំណេកមានលក្ខណៈរឹងមាំបែប នេះវាជួយឱ្យអារម្មណ៍គូស្នេហ៍មានភាពរឹងមាំទ្វេរឡើងមិនជួបរឿង ឈ្លោះប្រកែក គ្នារហូតឈានទៅដល់ការបែកបាក់ចែកផ្លូវគ្នាដើរនោះទេ ។ ប្រសិនបើលោក អ្នកមានបំណងចង់បង្កើតកម្លាំងប៉ងប្រាថ្នាដល់គ្នានឹងគ្នាបែបប៉ះ ភ្លាមបានភ្លែត នោះចូលសាកល្បងស្វែងរកវាំងននគ្រាប់អង្កាំមកចងនៅមាត់ទ្វារចូល បន្ទប់គេង។ ក្រៅពីនេះក៏គួរមានថូផ្កាមួយដាក់ផ្កាស្រស់ៗជាពិសេសផ្កាអ័រគីដេ ដើម្បី ជួយបង្កើនថាមពលខាងផ្លូវភេទឱ្យពុះកញ្ជ្រោលគ្មានអ្វីមករារាំងបាន ។
សង្ឃឹមថា ក្បួនហុងស៊ុយប៉ុន្មានចំណុចខាងលើនេះពិតជាជួយលើក កម្រិតស្អិតល្មួតនៃគូស្នេហ៍របស់អ្នកឱ្យមានតែភាពល្អូកល្អិនចំពោះ គ្នាមិនឃ្លាត ឆ្ងាយពីគ្នាឡើយ ។
ប្រភពអត្ថបទពី៖ CEN.com.kh
0 comments:
Post a Comment