ជំនឿ និង ហោរាសាស្ត្រ

វត្ថុ​តាំង​ក្នុង​ផ្ទះ​ដើម្បី​ទទួល​បាន​លាភ​សំណាង​



ការតុបតែង​ផ្ទះសម្បែង​ដោយ​ប្រើ​គ្រឿង​ដី​ដុត​ក្នុងនោះ​មិន​កំណត់​ថា អ្វី​ក៏ដោយ​សុទ្ធសឹង​ជួយ​ឱ្យ​អ្នក​រស់នៅ ក្នុងផ្ទះ​ទទួលបាន​សំណាង​ល្អ​រឿង​លុយកាក់​មាស​ប្រាក់​ដូច​គ្នា​ទាំងអស់ ។​

1-​តុ​ : តុ​ផ្សេងៗ​សម្រាប់​ការតុបតែង​នៅ​ខាងក្នុង​ផ្ទះ គួរ​ជ្រើស​យក​តុមូល ឬ​តុ​៨​ជ្រុង តែបើ​តុ​រាង​បួន​ជ្រុង គួរ ប៉ិត​ជ្រុង​ឱ្យ​ទាល ដើម្បី​ជួយ​ឱ្យមាន​ជោគជតារាសី​អាច​កំចាត់​ថាមពល​អពមង្គល ហើយ​ស្រូប​យក​លាភ សំណាង​ល្អ​និង​ភាព​រីកចំរើន​ចូល​ក្នុងផ្ទះ ។​

2-​មាន់: មាន់​អាចជា​រូបភាព​តុ​ក្តា ឬ​រូបចម្លាក់​អ្វី​ក៏​បាន​សុទ្ធតែ​ជួយ​លើក​សិរី​មង្គល​សួស្តី​ដល់​ផ្ទះសម្បែង​ឱ្យមាន លាភសក្ការៈ​ហូរ​ចូល​មិន​ដាច់ ជា​ពិសេស​រឿង​លុយកាក់ ។​

3-​ក្រូច​: ក្រូច​អាច​ប្រើប្រាស់​ជា​រូបភាព ឬ​រូបចម្លាក់​ឬ​ជា​របស់​ពិត​ទុក​នៅ​ក្នុង​ត្រក​ដាក់​នៅ​លើ​តុ​ទទួលភ្ញៀវ ដើម្បី​ហៅ​លាភសក្ការៈ​ហូរ​ចូល ។​


​4-អណ្តើក​: អាច​តាំង​ជា​រូប​តុ​ក្កតា ឬ​ជា​រូបចម្លាក់​នៅក្នុង​បន្ទប់​អង្គុយលេង ឬ​នៅ​ជ្រុង​ត្រង់​ណា​មួយ​ក្នុង​បរិវេណ ផ្ទះ ដើម្បី​ធ្វើឱ្យ​អ្នករស់នៅ​ក្នុង​ផ្ទះ​ទាំងអស់​មាន​ផា​សុកភាព​ល្អ​អាយុ​យឺនយូរ តែ​ហាម​ដាក់​ក្នុង​បន្ទប់​ធ្វើកា​រងារ​។​

5-​ផ្លែ​ទទឹម: អ្នក​អាច​ដាំ​ជា​ដើម​រក្សាទុក​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ឱ្យ​ទទួល​បាន​កូន​ចៅ​ល្អៗ​ដើរ​តាម​គន្លង​ធម៌​ព្រម ទាំង​ជួយ​បញ្ចៀស​គ្រោះភ័យ​បាន​ទៀត​ផង ។​

​6-សត្វ​ដំរី: ជា​រូបភាព​តំណាង​ឱ្យ​សតិបញ្ញា និង​លាភ​សំណាង ។ គួរ​ដាក់​តាំងរូបនេះនៅ ក្នុង​បន្ទប់​ទទួលភ្ញៀវតែ​ហាម​ដាក់តាំង​បែរមុខ​ទៅរក​មាត់ទ្វារ​ដាច់ខាតព្រោះ​នឹង បណ្តាល​ មនុស្ស​នៅក្នុង​ផ្ទះ​ជួប​រឿងរ៉ាវ​រញ៉េរញ៉ៃខ្វែងគំនិត​គ្នា​មិនចេះចប់​មិនចេះហើយ ។​


7-​រូប​ជ្រូក​: ជា​រូបភាព​តំណាង​ឱ្យ​សំណាងល្អ និង​ភាព​សម្បូរហូរហៀរ ។​


8-​ផ្លិត​: ការនាំយក​រូបភាព​ផ្លិត​មក​តុបតែង​លំអ​ផ្ទះសម្បែង វា​នឹង​ជួយ​ឱ្យ​អ្នករស់នៅ​ក្នុង​ផ្ទះ​និង​ក្រុមគ្រួសារ ទទួលបាន​សេចក្តីសុខ​ដុម​រម្យ​នា​ហើយ​ភាគច្រើន​ហូរ​ចូល​ដំណឹង​ល្អៗ​ទៀតផង ។​


ប្រភពអត្ថបទពី៖ CEN.com.kh

0 comments:

Post a Comment

Powered by Blogger.