ការមើលង៉ូវហេងជាជំនឿរបស់ជនជាតិចិនបុរាណដែលប្រើក្នុងការពិចារណាទៅលើផ្ទៃមុខដើម្បីមើលពីលក្ខណៈបុគ្គលនិងលក្ខណៈនិស្ស័យរបស់មនុស្សម្នាក់ៗ។លក្ខណៈក្បួនដែលគេមើលនេះមាន៥ប្រការរួមមាន ចិញ្ចើម ត្រចៀក ភ្នែក ច្រមុះ មាត់និងឥរិយាបទផ្សេងៗទៀត។
ចំពោះបុរសដែលមានវាសនាល្អការងាររុងរឿងនោះត្រូវមានលក្ខណៈល្អ៣ប្រការគឺៈ
១)ថ្ងាសបញ្ជាក់ពីសតិបញ្ញា
បើថ្ងាសរបស់អ្នកទូលាយពេញមួយបាតដៃរបស់ខ្លួនឯងបញ្ជាក់ពីលក្ខណៈមនុស្សដែលមានសតិបញ្ញាល្អ។ចំណែកបុរសដែលមានថ្ងាសរលោងល្អមានភាពភ្លឺថ្លាគ្មានស្នាមដាច់រលាត់គ្មានក្រហេងក្រហូងបញ្ជាក់ថាជាមនុស្សដែលអាចធ្វើការកែក្រឡាស់ស្ថានការណ៍ចំពោះមុខបានយ៉ាងល្អ។ក្រៅពីនេះនៅជាមនុស្សដែលចូលចិត្តស្វែងរកចំណេះដឹងតំណែងការងារនិងពិសេសនៅមានមនុស្សចាស់ទុំជួយជ្រោមជ្រែងពីក្រោយខ្នងផង។
២)មាត់បញ្ជាក់ពីជោគសំណាង
បុរសដែលមានលក្ខណៈមាត់ធំទូលាយនៅត្រង់ជ្រុងមាត់គេហៅថាមាត់ស៊ី៤ទិស។លក្ខណៈបែបនេះបញ្ជាក់ពីមនុស្សដែលនិយាយស្តីម៉ឺងម៉ាត់គួរជាទីជឿជាក់និយាយហើយមិនត្រឡប់ត្រឡិននិងតែងធ្វើតាមសន្សារបស់ខ្លួនជានិច្ច។ក្រៅពីនេះនៅផ្តល់ការជួយឧបត្ថម្ភជ្រោមជ្រែង។បើលោកអ្នកគ្មានលក្ខណៈបែបនេះយើងអាចហ្វឹកហាត់ក្នុងការនិយាយស្តីនិងការពត់និស្ស័យដោយខ្លួនឯងក៏តែងផ្តល់ជោគលាភដូចគ្នា។
៣)សម្លេងបញ្ជាក់ពីអំណាច
សម្លេងរបស់បុរសចាំបាច់ត្រូវមានទឹកដម សម្លេងខ្លាំង ច្បាស់លាស់គឺមិនមែននិយាយក្នុងបំពង់កឬសម្លេងស្រាលដូចខ្សឹបព្រោះថាបើសម្លេងបែបនេះបញ្ជាក់ពីការគ្មានអំ់ណាចឬត្រូវគេរាំងខ្ទប់អំណាចទៅ។ការប្រកបការងារអ្វីតែងចាញ់ប្រៀបឬបើមានជោគសំណាងក៏តែងពុំច្រើនដែរ៕
ប្រភពអត្ថបទពី៖ CEN.com.kh
0 comments:
Post a Comment