បុរសស្ត្រីដែលជាគូអាពាហ៍ពិពាហ៍ថ្ងៃខែឆ្នាំកំណើតត្រូវគ្នា ឬ ហៅថា សម្ពង្ស ត្រូវបានជនជាតិចិន គេមានជំនឿអស់កាលជាយូរមកហើយ។ ការរៀបចំ គូរស្រករតាមលក្ខណៈនេះគេជឿថាអាចជួយឲ្យគូអាពាហ៍ពិពាហ៍រួមរស់នៅ ជាមួយគ្នាប្រកបទៅដោយភាពស្រុះស្រួលនិងមានក្តីចម្រុងចម្រើនក្នុង គ្រួសារផង។
ឆ្នាំជូត៖
អ្នកដែលកើតឆ្នាំជូតតែងមានសេចក្តីប្រាថ្នាខ្ពស់មានភាពស្មោះស្ម័គ្រ ច្រើនមានចិត្តចេះជួយជ្រោមជ្រែងនិងចិត្តទូលំទូលាយផង។អ្នកកើត ឆ្នាំជូតគូគ្រងដ៏ល្អរបស់អ្នកគឺអ្នកដែលកើតឆ្នាំរោងនិងឆ្នាំវក។ ចំពោះឆ្នាំដែលគួរចៀសវាងយកជាគូគ្រងគឺអ្នកកើតឆ្នាំមមីឬឆ្នាំ សេះ។
ឆ្នាំឆ្លូវ៖
លោកអ្នកដែលកើតឆ្នាំគោជាមនុស្សដែលអាចទុកចិត្តបាន និងជាមនុស្សប្រកបទៅដោយភាពឆ្លាតវៃ។ក្រៅពីនេះជាមនុស្សដែលចូលចិត្ត ការលេងសើចសប្បាយហើយក្រុមមនុស្សដែលនៅក្បែរតែងទទួលក្តីសប្បាយ រីករាយទៅជាមួយផង។
អ្នកកើតឆ្នាំគោគូគ្រងដ៏ល្អរបស់អ្នកគឺ អ្នកកើតឆ្នាំម្សាញ់និងឆ្នាំរកា។ចំណែកគូគ្រងដែលគួរចៀសវាងរៀបការ ជាមួយគឺអ្នកកើតឆ្នាំមមែឬឆ្នាំពពែ។
ឆ្នាំខាល៖
អ្នកកើតឆ្នាំខ្លាជាមនុស្សម៉ឺងម៉ាត់ដាច់ខាតនិងក្លាហានតែពេលខ្លះ ក៏មានអារម្មណ៍ទន់ជ្រាយយ៉ាងងាយដែរ។គូគ្រងដ៏ល្អរបស់អ្នកកើតឆ្នាំ ខ្លាគឺឆ្នាំមមែនិងឆ្នាំច។គួរចៀសវាងគូគ្រងដែលកើតឆ្នាំស្វា។
ឆ្នាំថោះ៖
ឆ្នាំថោះ៖
លោកអ្នកដែលកើតឆ្នាំទន្សាយជាមនុស្សដែលមានមន្តស្នេហ៍ទើបបានក្លាយជា មនុស្សដែលគួរជាទីស្រឡាញ់របស់មនុស្សទូទៅនៅជុំវិញខ្លួន។ក្រៅពីនេះ អ្នកកើតឆ្នាំនេះច្រើនជាមនុស្សឆ្លាតវាងវៃមានសមត្ថភាពនិងខណះ ជាមួយគ្នាក៏ជាមនុស្សស្រឡាញ់ភាពស្ងប់ស្ងាត់ដែរ។ គូគ្រងដ៏ល្អរបស់អ្នកគឺអ្នកដែលកើតឆ្នាំមមែនិងឆ្នាំកុរ។គួ ចៀសវាងរកគូគ្រងដែលកើតឆ្នាំរកាឬឆ្នាំមាន់។
ឆ្នាំរោង៖
ឆ្នាំរោង៖
អ្នកកើតឆ្នាំរោងជាមនុស្សចិត្តក្តៅតែឧស្សាហ៍ក្នុងកិច្ចការងារហើយ ធ្វើកិច្ចការណាសម្រេចកិច្ចការនោះ។តែយ៉ាងណាដំណើរជីវិតរបស់ លោកអ្នកតែងតែមានភាពច្របូកច្របល់លុកលុយបន្តិច។ចំពោះសេចក្តីស្នេហាវិញ ជាមនុស្សងាយស្រឡាញ់និងងាយឈ្លក់វង្វេងផង។គូគ្រងដ៏ល្អរបស់អ្នក កើតឆ្នាំរោងគឺអ្នកកើតឆ្នាំស្វា។គួរចៀសវាងគូគ្រងដែលកើតឆ្នាំច ។
ឆ្នាំម្សាញ់៖
ឆ្នាំម្សាញ់៖
លោកអ្នកដែលកើតឆ្នាំម្សាញ់ជាមនុស្សចិត្តធំ ក្លាហាន មិនសូវចេះលាក់លៀម ឆ្លាតវាងវៃ មានចំណេះដឹង មានភាពសុខដុមក្នុងជីវិតមានបញ្ញានិងចេះប្រយ័ត្នប្រយែងបញ្ហានៅ ជុំវិញខ្លួនបានគ្រប់ជ្រុងជ្រោយ។គូគ្រងដ៏ល្អរបស់អ្នកគឺអ្នកកើត ឆ្នាំរកានិងឆ្លូវ។គួរចៀសវាងអ្នកកើតឆ្នាំកុរ ឬជ្រូក។
ឆ្នាំមមី៖
ឆ្នាំមមី៖
អ្នកដែលកើតឆ្នាំសេះជាមនុស្សរហ័សរហួន,ចូលចិត្តសង្គមមនុស្ស,តែង គិតធ្វើការធំដុំ ជាមនុស្សសម្រេចចិត្តលឿន,មិនចូលចិត្តស្ពឹក ស្រពន់,មិនខ្លាចការប្រឈមមុខ។អ្នកកើតឆ្នាំសេះតែងមានការ ប៉ិនប្រសព្វក្នុងការប្រើខួរក្បាលនិងជាមនុស្សមានសេចក្តីក្លាហាន ច្រើនផង។គូគ្រងដ៏ល្អរបស់អ្នកកើតឆ្នាំសេះគឺឆ្នាំខាលនិងច។គួរ ចៀសវាងអ្នកកើតឆ្នាំជូត។
ឆ្នាំមមែ៖
ឆ្នាំមមែ៖
លោកអ្នកដែលកើតឆ្នាំពពែជាមនុស្សដែលស្រឡាញ់ភាពស្រស់ស្អាត មានបញ្ញាឆ្លាតវាងវៃមានចិត្តសន្តោសប្រណីនិងចិត្តទូលាយ។បើជា អ្នកនិពន្ធតែងមានថ្វីដៃល្អ,បើជាអ្នកនិយាយជាមនុស្សមានវោហាសព្ទ ល្អ។ចំពោះគូគ្រងដ៏ល្អរបស់អ្នកគឺអ្នកកើតឆ្នាំថោះឬឆ្នាំកុរ។ គួរចៀសវាងយកគូគ្រងដែលកើតឆ្នាំឆ្លូវ។
ឆ្នាំវក៖
ឆ្នាំវក៖
លោកអ្នកដែលកើតឆ្នាំវកជាមនុស្សដែលមានពិធីការចរចាយ៉ាងឈ្លាសវៃ មានចំណេះដឹង ជាអ្នកមានប្រាជ្ញាខ្ពស់,មានភាពមោះមុតពុះពារចង់បាន អ្វីដែលប្រសើរជាងនេះទើបធ្វើឲ្យជោគជ័យក្នុងជីវិតច្រើនតែយ៉ាងណា អ្នកកើតឆ្នាំស្វាបរិវារបស់ខ្លួនមិនសូវល្អទេគប្បីមានការ ប្រយ័ត្នប្រយែង។គូគ្រងដ៏ល្អរបស់អ្នកកើតឆ្នាំស្វាគឺអ្នកកើត ឆ្នាំរោងនិងឆ្នាំជូត។ គួរចៀសវាងគូគ្រងដែលកើតឆ្នាំខាល។
ឆ្នាំរកា៖
ឆ្នាំរកា៖
លោកអ្នកកើតឆ្នាំមាន់មានលក្ខណះជាមនុស្សអ្នកដែលចូលចិត្តសិក្សា ស្រាវជ្រាវ,មានភាពឆ្លាតវាងវៃប្រកាន់ខ្ជាប់ភាពស្មោះត្រង់និង ភាពត្រឹមត្រូវ។ក្រៅពីនេះជាមនុស្សដែលមានគំនិតផ្តូចផ្តើមនូវរបស់ ថ្មីៗជានិច្ច។ គូរគ្រងដ៏ល្អរបស់អ្នកគឺអ្នកកើតឆ្នាំម្សាញ់និងឆ្លូវ។គួរចៀសវាងគូគ្រងដែលកើតឆ្នាំថោះ។
ឆ្នាំច៖
ឆ្នាំច៖
លោកអ្នកដែលកើតឆ្នាំចមានលក្ខណះជាមនុស្សដែលស្មោះត្រង់មាន ភក្តីភាពចំពោះអ្នកមានគុណជានិច្ច ជាមនុស្សមានចិត្តសម្បុរសចេះជួយជ្រោមជ្រែង មិនអាត្មានិយមមានសមត្ថភាពពិសេសគឺអាចធ្វើការរួមជាមួយអ្នកដទៃបាន យ៉ាងល្អ។ការបំពេញការងាររហ័សរហួននិងសម្រេចលទ្ធផលខ្ពស់ផង។ គូគ្រងដ៏ល្អរបស់អ្នកគឺអ្នកកើតឆ្នាំមមីនិងខាល។គួរចៀសវាងយក គូគ្រងដែលកើតឆ្នាំរោង។
ឆ្នាំកុរ៖
ឆ្នាំកុរ៖
លោកអ្នកដែលកើតឆ្នាំកុរជាមនុស្សមានធម៌អាក្នុងខ្លួនខ្ពស់ ចួលចិត្តជួយអ្នកដទៃពិសេសថែមទាំងជាមនុស្សដែលមានបុគ្គលិកលក្ខណះ ល្អនិយាយគ្នាឆាប់យល់។ចំពោះគូគ្រងដ៏ល្អរបស់លោកអ្នកគឺអ្នកកើត ឆ្នាំថោះនិងមមី។គូគ្រងដែលគួរចៀសវាងគឺកើតឆ្នាំម្សាញ់៕
0 comments:
Post a Comment