តាមរយៈការទស្សន៍ទាយកន្លងទៅ ឃើញថា ចង្វាក់ខ្សែជោគរាសីនៃឆ្នាំ ខាល រោង ម្សាញ់ មមែ វក និង ច គឺមានចំណងលាភគ្រាន់បើជាងគេ ប៉ុន្តែតាមលោកគ្រូ Xiao Lixin បានធ្វើការទស្សន៍ទាយ ដោយបង្គុំធាតុទឹក ដី ភ្លើង និង ខ្យល់ ចូលបន្ថែម បានលាតត្រដាងអោយឃើញកាន់តែច្បាស់អំពី ជោគរាសីល្អៗ ជាច្រើនទៀត ដែលឆ្នាំទាំង ៦ ខាងលើនឹងទទួលបាន នៅក្រោយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ២, ៣, និង ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ។ ដើម្បីអោយកាន់តែជ្រាលជ្រៅច្បាស់លាស់ជាងនេះ ទៅទៀត សូមអានការទស្សន៍ទាយខាងក្រោម ពីសំណាក់ លោកគ្រូទស្សន៍ទាយ នៃ Taiiwan Secret ឈ្មោះ Xiao Lixin ដូចតទៅ៖
១. បុគ្គលឆ្នាំខាល៖ នា ៧ ថ្ងៃក្រោយ អ្នកនឹងបានដំណឹងដែលអ្នករំពឹង ហើយដំណឹងនោះនឹងនាំអ្នកអោយឈ្នះអស់មារសត្រូវ ដែលតាមយាយីក្នុងជីវិត របស់អ្នក បន្ទាប់មក លាភសំណាងធំ ក្នុងខ្សែជីវិតរបស់អ្នកនឹងមកដល់ ល្អហួសស្មាន ។ អ្នកកើតឆ្នាំនេះ ហើយកើតក្នុងថ្ងៃ អង្គារ និង សៅរ៍ គឺល្អ ជាង អ្នកកើតថ្ងៃ ចន្ទ ពុធ ព្រហស្បតិ៍ និង អាទិត្យ ដល់ទៅ ២០% ដែលជាហេតុ ធ្វើអោយវត្ថុបំណងរបស់គេ រំកិលទៅកៀកនឹងភាពជោគជ័យបានឆាប់រហ័ស គួរជាទីពេញចិត្ត ប៉ុន្តែអ្នកកើតចំថ្ងៃដទៃក៏មិនអន់ដែរ គឺលាភដែលនឹងត្រូវទទួលបាន គឺមិនទាបជាង ៨០% ដែរ ។
២. បុគ្គលឆ្នាំរោង៖ ក្រោយបុណ្យអុំទូក ឆ្នាំ២០១៧ ខាងមុខនេះ អ្នកនឹងជួបមនុស្សល្អម្នាក់ ដែលជំរុញខ្សែជីវិត ខាងភោគទ្រព្យ អោយរីកដុះដាលឡើង ជាបន្តបន្ទាប់ ។ មនុស្សម្នាក់នោះ អាចកើតក្នុងឆ្នាំកំណើតណាមួយ ដូចតទៅនេះ៖ ឆ្នាំ ខាល រោង ម្សាញ់ មមែ វក និង ច។ បើអ្នកកំពុងចង់ប្រកបការងារអ្វីមួយនោះ អ្នកគួរតែសួរនាំអំពីឆ្នាំកំណើតរបស់បុគ្គលនោះ ជាមុនសិន ក្រែងលោ គេមិនស្ថិតក្នុងឆ្នាំខាងលើ ដែលអាចនឹងនាំអ្នកអោយបរាជ័យ ឬក៏ មិនអាចសម្រេចបាននូវអ្វីដែលអ្នកបានរំពឹង ១០០% ។ ជាមួយគ្នានេះ ដែរ អ្នកកើតឆ្នាំនេះ នឹងទទួលបានពរសំណាង លាភសំណាង ពីទេវត្តាទ្រព្យ និង ទេវត្តាសំណាង ច្រើនជាងឆ្នាំដទៃ ក្រោយកាលកំណត់ខាងលើ ។
៣. បុគ្គលឆ្នាំម្សាញ់៖ ក្រោយបុណ្យអុំទូក ឆ្នាំ២០១៧ ខាងមុខនេះ អ្នកនឹងអស់ទុក្ខកង្វល់ អស់រឿងស្មុគស្មាញ និង អស់ភាពភ័យខ្លាច ដែលកើតចេញ ពីភាពខ្វះខាត ទ្រព្យសម្បត្តិ ប៉ុន្តែ នេះមិនមែនត្រូវ បាន ១០០% គ្រប់គ្នាទេ យ៉ាងណាមិញ បុគ្គលដែលកើតឆ្នាំនេះ ជាពិសេសកើតក្នុងថ្ងៃ អង្គារ សុក្រ និង សៅរ៍ គឺល្អជាងគេ បន្ទាប់មក គឺថ្ងៃ ពុធ ។ បើលោកអ្នកមានគម្រោងការធ្វើការងារអ្វីមួយនោះ អ្នកនឹងទទួលបានជោគជ័យ សមប្រកបគួរជាទីមោទនៈ តែបើលោកអ្នកកំពុងតែ បរាជ័យរឿងអ្វីមួយវិញ លោកអ្នកនឹង ទទួលបានដំណឹងល្អ ពីវាត្រលប់មកវិញ សឹងតែនឹកស្មានមិនដល់ ។
៤. បុគ្គលឆ្នាំមមែ៖ ក្រោយបុណ្យអុំទូក ឆ្នាំ២០១៧ ខាងមុខនេះ អ្នកនឹងមានសំណាងដូចព្រានប្រម៉ាញ់សត្វ ដែលប្រើតែព្រួញមួយគ្រាប់សោះ បាញ់បានសត្វរហូតដល់ទៅ ២ ទៅ ៣ គឺមានន័យថា បើលោកអ្នកកំពុងតែប្រកបការងារ ឬក៏ ជួញអ្វីមួយនោះ អ្នកនឹងបានសម្រេច ហើយផលសម្រេចនោះ គឺច្រើនជាអណេក ដែលលោកអ្នកមិនដែលធ្លាប់គិតដល់ ប៉ុន្តែបើលោកអ្នក កំពុងខ្វះខាត ឬក៏ មានវិបត្តិផ្លូវចិត្តវិញ ចាប់ពីពេលនោះ ទៅលោកអ្នកស្រាប់តែស្រាកស្រាន្ត មានលាភ មានសំណាង និង មានរឿងល្អផ្ទួនៗ ដទៃកើតឡើង ក៏អាចថាបានដែរ ។
៥. បុគ្គលឆ្នាំវក៖ ក្រោយបុណ្យអុំទូក ឆ្នាំ២០១៧ ខាងមុខនេះ អ្នកនឹងលែងមានរឿងព្រួយចិត្តទៀតហើយ ហើយថែមទាំងមានដំណឹងល្អៗ ដែលលោកអ្នកកំពុងរំពឹងនឹកដល់ទៀតផង ។ ស្របពេលនេះ អ្នកគួរតែស្រលាញ់ខ្លួនឯងអោយបានច្រើន និងមិនត្រូវពិចារណាការងាររបស់អ្នកដទៃ ធំជាងការងារដែលខ្លួនកំពុងប្រឈមឡើយ ព្រោះ ការងារផ្ទាល់របស់អ្នក នឹងផ្តល់ផ្លែផ្កា ដល់អ្នក រហូតដល់ទៅ ១០ ដង បើធៀបនឹងការងាររបស់អ្នកដទៃ ដែលកំពុង តែទាញអ្នកអោយចូលរួម ។ អ្នកកើតឆ្នាំនេះ សំណាងខ្លាំង លាភខ្លាំង និង ជួបរឿងល្អខ្លាំង គឺ អ្នកកើតចំថ្ងៃ អាទិត្យ ចន្ទ និង ពុធ ។
៦. បុគ្គលឆ្នាំច៖ ក្រោយបុណ្យអុំទូក ឆ្នាំ២០១៧ ខាងមុខនេះ អ្នកនឹងប្រទះនូវការងារដែលនឹងធឹងមួយ ដែលនាំខ្សែជីវិតអ្នកអោយស្រាយចោល នៅរឿងអាក្រក់ៗ ក្នុងជីវិត ជាពិសេស រឿងខ្សត់ទ្រព្យ រឿងវិបត្តិផ្លូវអារម្មណ៍ និង រឿងវិទាទទំនាស់ នានា ។ ដើម្បីអោយខ្លួនអ្នកកាន់តែសំណាង ក្រោយកាលកំណត់ខាងលើ អ្នកគួរតែ សាងកុសលអោយច្រើន កុំគុំគួនរឿងចាស់ តាំងចិត្តជាព្រះ និង មិនត្រូវមើលងាយមនុស្សនៅក្បែរខ្លួនឡើយ ។ បើអ្នកធ្វើរឿងខាងលើបានអាចនិយាយបានថា លាភសំណាង និង ដំណឹងល្អៗ នឹងរត់ចូលដល់ខ្លួនអ្នក ១០០% ជាក់ជាមិនខាន ។ ចូរធ្វើការស្រម៉ៃនៅរបស់ដែលអ្នកចង់បានអោយច្រើនៗ និង ធំៗ ចោះ ព្រោះ ខណៈនេះ ក្តីស្រម៉ៃរបស់អ្នកអាចក្លាយជាការពិត ក្នុងពេលណាមួយមិនខាន ។
ប្រភពពីចិន៖ Taiiwan Secret
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment