គ្រឿងទេសមួយចំនួនមិនត្រឹមតែបន្ថែមគ្រឿងសម្ល និងអាហារផ្សេងៗឱ្យមានឱជារសប៉ុណ្ណោះទេ តែបើតាមក្បួនតម្រាបរទេសឲ្យដឹងថាអាចមានផលប្រយោជន៍ដូចជាជួយអន្ទងហៅលុយចូលផ្ទះនិងការពារខាងផ្លូវងងឹតបានទៀតផង។ ចឹង សូមប្រញាប់ទិញវាទុកក្នុងផ្ទះទៅ ។
គ្រឿងទេសសាមញ័ៗដែលជួយផ្តល់ផលប្រយោជន៍រួមមាន៖
១. ខ្ញី
ខ្ញីមានរសជាតិហឹរហើយក្តៅ។ លោកអ្នកអាចយកវាដាក់នៅផ្ទះបាយជាមើមក៏បាន ជាម្សៅក៏បាន ព្រោះវាការពារព្រលឹងព្រាយបិសាច និងទាក់ទាញលុយចូលផ្ទះ។ លោកអ្នកត្រូវមានវានៅកន្លែងណាមួយក្នុងផ្ទះបាយជានិច្ច ព្រោះវានឹងជួយបន្ថែមមន្ដអាគមហៅលុយបន្ថែម ពេលដែលលោកអ្នកកំពុងតែជួបការលំបាកក្នុងការរកស៊ី។
២. ផ្កាក្លាំពូ
ផ្កាក្លាំពូជួយឱ្យលោកអ្នករក្សាចំណងមិត្តភាពជាមួយមិត្តភក្តិបានជា អមតៈ ហើយវាក៏ជួយនាំលាភសំណាងក្នុងការឈ្នះល្បែងផងដែរ។ សម្រាប់អ្នកដែលចូលចិត្តផ្សងសំណាងឆ្នោត ផ្កាក្លាំពូពិតជារបស់ដែលត្រូវមានដាច់ខាតនៅផ្ទះបាយ។
៣. ចន្ទន៍គ្រឹះស្នា
ចន្ទន៍គ្រឹះស្នាគឺជារបស់មន្តអាគមបន្ថែមលាភខ្លាំងក្លាបំផុត សម្រាប់អ្នករកស៊ី និងជាពិសេសសម្រាប់អ្នកចូលចិត្តផ្សងសំណាងឆ្នោត។ លោកអ្នកអាចដាក់វានៅផ្ទះបាយដើម្បីនាំលាភដល់ការរកស៊ី ហើយចំពោះអ្នកដែលនិយមចូលកាស៊ីណូគួរដាក់វានៅក្នុងហោប៉ៅ និង ស្បែកជើង!។
ប្រភព៖ Specyluck
0 comments:
Post a Comment