១. សណ្ឋានទី១៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី១ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីទេវត្តា និង រុក្ខជាតិនៅជុំវិញ គ្រប់ទិសទី ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពប្រើប្រាស់បញ្ហា និង ការចេះដឹង ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។
២. សណ្ឋានទី២៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី២ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីសត្វជុំវិញខ្លួន និង ពីបុព្វការីជនដែលមានខ្សែស្រឡាយខាងអ្នក គ្រប់ទិសទី ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពប្រើប្រាស់កំលាំង សីលធម៌ និង មិត្តភាព ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។ តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។
៣. សណ្ឋានទី៣៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី៣ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីវត្ថុស័ក្តសិទ្ធិ អ្នកតា និង រុក្ខជាតិនៅជុំវិញ គ្រប់ទិសទី ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពប្រើប្រាស់ការយល់ដឹង ជំនាញ និង វោហាស័ព្ទ ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។
៤. សណ្ឋានទី៤៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី៤ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីធាតុសំខាន់ពីរ គឺ ដី និង ខ្យល់ ជាមួយគ្នានេះដែរ ជំនាងផ្ទះ នឹងតាមជួយប្រោសព្រំអ្នកអោយ មានសំណាងគ្រប់ទីកន្លែង ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពប្រើប្រាស់ការជួយជ្រោមជ្រែង សុច្ចរិតភាព និង តម្លាភាព ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និង មានជំនាញពិសេសខាងតស៊ូមតិ។
៥. សណ្ឋានទី៥៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី៥ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីជីដូនជីតា វត្ថុប្រើប្រាស់ និង ដីលំនៅដ្ឋាន ដែលខ្លួនកំពុងរស់នៅ ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពស្មារតីទទួលខុសត្រូវ សីលធម៌ និង ការបន់ស្រន់ ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម ។ មនុស្សនេះ មានឆន្ទះមួសមុត គំនិតល្អិតល្អន់ និងងាយខឹងជាទីបំផុត ។ គេជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។ ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន ស្រលាញ់សិល្បះ និងអក្សរសាស្រ្ត ចូលចិត្តការធ្វើដំណើរកំសាន្តជាជាងនៅតែផ្ទះ ។ ម៉្យាងទៀតនោះ គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។
៦. សណ្ឋានទី៦៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី៦ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីទេវត្តា ពីធាតុទឹក និង ពីដួងប្រលឹងមេបា នៅជុំវិញខ្លួនអ្នក ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពសុបិន្តនិមិត្ត ភាពបត់បែន និង សេចក្តីដឹងគុណ ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សសកម្ម និងក្លៀវក្លា ចូលចិត្តសម្រេចចិត្តលឿន ប៉ុន្តែស្តាយក្រោយក៏លឿន ។ គេជាមនុស្សដែលស្រលាញ់ខ្លួនឯង ហើយសម្លឹងមើលគេថាមិនដល់ខ្លួន ។ មនុស្សនេះ មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ គេចូលចិត្តជួយសម្រាលទុក្ខរបស់មិត្តភ័ក្ត និងមនុស្សជុំវិញខ្លួនគេ ដោយសេចក្តីក្លាហាន និងមិនភ័យខ្លាចឡើយ។ គេនិយមការផ្សងព្រេង និងការអភិរក្ស ។
៧. សណ្ឋានទី៧៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី៧ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីសត្វក្នុងផ្ទះ និង ទេវត្តាសីរីក្នុងទឹកដីរស់នៅ ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពសេចក្តីថ្លៃថ្នូរ និង គតិបណ្ឌិត ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។
៨. សណ្ឋានទី៨៖
ប្រសិនបើលោកអ្នកមានទំរង់មេជើង ក្នុងសណ្ឋានទី៨ នេះ មិនថា អ្នកកើតនៅក្នុងឆ្នាំអ្វីទេ គឺលោកអ្នកនឹងទទួលបានពរសំណាងពីមុំចង្រ្កាន្តផ្ទះបាយ រុក្ខជាតិធំក្បែរផ្ទះ និងអរុក្ខ អរក្ស អ្នកតា គ្រប់ទិសទី ដែលជាកត្តានាំអ្នកអោយលោកអ្នកក្លាយជាអ្នកមានទ្រព្យជាច្រើននាថ្ងៃមុខ ក្រោមរូបភាពការចេះដឹង ការគោរព ការដឹងគុណ និង សច្ចធម៌ ។
បើអ្នកមានសណ្ឋានមេជើងប្រភេទនេះ អ្នកគឺជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។ មនុស្សនេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។
ក្នុងសណ្ឋាននៃមេដៃទាំង ៨ ខាងលើនេះ ប្រសិនបើអ្នកអនុវត្តនៅចំនុច មួយចំនួនខាងក្រោមនេះបានអ្នកនឹងឃើញស្តែងនូវ ភាពជោគជ័យ លាភសក្ការៈ និង ទ្រព្យសំណាងរបស់ខ្លួនក្នុងពេលឆាប់ៗជាក់ជាមិនខាន ។
១. មិនត្រូវស្រមើស្រម៉ៃ ឬ នឹកគិតទៅលើរឿងអាក្រក់ពេកទេ ព្រោះ ការគិតហើយ ស្រម៉ៃហើយ ច្រើនតែកើតមានមែន ។
២. មិនត្រូវខ្ជិលច្រអូសឡើយ ព្រោះ ភាពដែលកាន់តែឧស្សាហ៍ គឺកាន់តែជួបសំណាង ។
៣. កុំជឿគ្រូទាយពេក ព្រោះ វាសនាអ្នកត្រូវកំណត់ដោយខ្លួនអ្នក ជាអ្នកគូស ដើរលើផ្លូវជីវិតរបស់អ្នក
៤. ត្រូវគិតពីអំពើល្អ សាងកុសល និង ជួយមនុស្សជុំវិញខ្លួនអោយកាន់តែច្រើន ដើម្បីអោយ ញាណទី៦ របស់អ្នកកាន់តែស័ក្តសិទ្ធិ កាន់តែផ្តល់នូវហេតុការណ៍ច្បាស់អោយអ្នកដឹងមុន ។
៥. ជៀសអោយផុតពីការខឹងក្រោធ ឬអន់ចិត្តខ្លាំង បន្ទាប់មកឈានដល់ការដាក់ទំនាយ អ្នកដទៃឡើយ
៦. ត្រូវឧស្សាហ៍គិតធំៗ ប្រាថ្នារបស់ធំៗ ល្អៗ និយាយអោយចំត្រូវមានមហិច្ឆិតារឿងល្អៗជានិច្ចក្នុងខ្លួន ព្រោះវានឹងនាំអ្នកទៅដល់របស់នោះនាថ្ងៃណាមួយមិនខាន
៧. ហាមមានចិត្តបៀតបៀនជីវិត ឬក៏ សេចក្តីសុខរបស់អ្នកដទៃ ៕
ហាមដាច់ខាតក្នុងការយកអត្ថបទពីគេហទំព័រ www.mohasneha.com ដោយគ្មានការអនុញ្ញាត !
0 comments:
Post a Comment