យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៨ (ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ច និង កុរ) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អជាមធ្យម (ឆ្លូវ ម្សាញ់ វក និង កុរ) ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ និង ឆាប់មានសំណាងក្នុងពេលឆាប់ៗនេះ ឆ្នាំទាំង ៨ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ១០០វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៨ ខាងលើ មានឆ្នាំ ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ច និង កុរ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ បើក្នុងចិត្តមានរឿងកង្វល់ ពិបាក និង មិនអាចដោះស្រាយបាន សូមឲ្យវារលាយ តាមការស៊ែរ នេះផងចុះ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
ខាងក្រោមជាមូលហេតុដែលតម្រូវអោយអ្នកស៊ែរ!!
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ នៅក្នុងដំណើរជីវិតមនុស្សយើងមិនមាននរណាម្នាក់ជួបជោគសំណាងឬជោគអាក្រក់ជាប់ជាប្រចាំទេ ម្ល៉ោះហើយប្រាក់កាសដែលលោកអ្នកខិតខំរកបានគប្បីព្យាយាមសន្សំទុកដាក់គ្រាន់ទុកជាទ្រព្យត្រជាក់ត្រជុំទៅថ្ងៃក្រោយ។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើមានការព្យាយាមទាក់ទាញអតិថិជនតែងហុចផ្លែផ្កាគួរជាទីពេញចិត្តហើយពិសេសអ្នកជួញឆ្ងាយតែងអាចប្រមូលផលតូចធំគ្រាន់ចិញ្ចឹមឆ្នាំងបាយផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើជួបព្យុះភ្លៀងកន្លងមកពេលនេះនឹងស្ងប់ស្ងាត់ឡើងវិញហើយបើលោកអ្នកចង់ដោះស្រាយជម្លោះវិវាទជាពេលវេលាល្អបំផុត៕
ឆ្នាំថោះ រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាណាស់ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់ចិញ្ចឹងឆ្នាំបាយអញ្ចឹងដែរ។ ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងរឿងរាវចូលយាយីច្រើនគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកជួបរឿងប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងយកឈ្នះតែរៀងខ្លួន៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម។ ក្នុងមួយរយះកន្លងមកលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនគួរសមម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបបញ្ហាលំបាកច្រើនក្នុងការឆ្លងកាត់។ ចំពោះការងារលោកអ្នកបំពេញនៅថ្ងៃនេះវិញតែងមានការលូតលាស់ទៅមុខជាសន្សឹមៗដូចសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានផលចំណូលអ្វីគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយអាចរកចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកំលោះក្រមុំកំពុងជួបបញ្ហាខ្វាយខ្វល់ច្រើនបន្តិចព្រោះតែម្នាក់ៗប្រកាន់យកភាពចង់ចាញ់ឈ្នះទុកក្នុងខ្លួនច្រើន៕
ឆ្នាំមមែ រាសីស្រុតចុះ។ នៅថ្ងៃនេះបើមានការចរចាឬធ្វើអ្វីមួយដែលសំខាន់គប្បីចៀសវាងនៅថ្ងៃនេះក៏ល្អប្រសើរដែរពីព្រោះថាផលមិនល្អនោះងាយកើតឡើងជាងសព្វមួយដង។ការរស់នៅលោកអ្នកក៏ជួបស្ថានភាពតានតឹងអារម្មណ៍ច្រើនដែលងាយកើតបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃណាស់។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេតែម្តង។ រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកតែភាពមានះដាក់ខ្លួន៕
ឆ្នាំវក រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបយាយីបន្តិចហើយទោះបីធ្វើអ្វីក៏ដោយតែងជួបបញ្ហារកាំចិត្តច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទាំងពួងទៅរួច។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណឱ្យសោះប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយហើយមកដេកសោកស្តាយ៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះការដោះស្រាយបញ្ហាមិនបានច្រើនឡើយពិសេសងាយទទួលរងប៉ះទង្គិចថែមទៀត។ ទោះបីយ៉ាងណាពេលវេលាល្អរបស់លោកអ្នកក្នុងថ្ងៃនេះគឺម៉ោង៧,០០ទៅដល់១០,៥៩នាទីថ្ងៃ។ការរស់នៅលោកអ្នកឱ្យប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សមានភេទផ្ទុយគ្នាដែលពីបន្តិចបន្តួចឈានដល់ថ្នាក់ស៊ីសាច់ហុតឈាមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។បញ្ហាសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនបន្តិច៕
ឆ្នាំច រាសីស្រុតចុះ។ នៅថ្ងៃនេះបញ្ហាតូចធំសម្រុកចូលមកយាយីមិនតិចដែរទេម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពនឹងធឹងដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរ។ ការរស់នៅក្នុងផ្ទះសម្បែងក៏ដូច្នេះដែរគឺងាយទទួលរងប៉ះទង្គិចផងដូចនេះត្រូវចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយថែមទាំងមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំកុរ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះយីអ៊ុនរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើន ដូច្នេះទោះកាន់កិច្ចការអ្វីក៏ដោយតោងតែប្រយ័ត្ន ព្រោះក្រុមមនុស្សបាបមិត្តចាំតែមួលបង្កាច់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ចុះទុនអ្វីមួយត្រូវចេះគិតគូរឱ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អ។ សម្រាប់សុខភាពរបស់លោកអ្នកពុំសូវល្អទេចូរប្រយ័ត្នការធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីងាយមានជម្លោះវិវាទនិងពាក់មុខយក្សដាក់គ្នាណាស់ដែរ៕
Copyrighted: Moha Sneha
0 comments:
Post a Comment