ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំច ឆ្នាំ​មមី និង ឆ្នាំ​ខាល ១២ថ្ងៃ​ក្រោយ នឹង​មាន​រឿង​ល្អ​កើត​ឡើង!


ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​សំណាង និងរឿងរ៉ាវល្អៗ ដែល​លោកអ្នក​ ដែល កើត ឆ្នាំ ឆ្នាំច ឆ្នាំ​មមី និង ឆ្នាំ​ខាល អាចនឹង​ទទួលបាន​ក្នុង​រយៈពេល ​១២ថ្ងៃ​ ខាង​មុខ​នេះ។ តើ​របស់ទាំងអស់នោះ​មាន​អ្វី​ខ្លះ​​ទៅ​?

ឆ្នាំ​ច៖ ក្នុង​រយៈពេល​១២ថ្ងៃ ខាងមុខនេះ អ្នកនឹងអាចទទួលបានលាភសំណាង ចេញពី ញឹសឈាមរបស់អ្នក ទៅលើការងារ ដែលអ្នកបានខិតខំ កន្លងមក ។ អ្នកនឹងមានមនុស្សមកពីទិសនីរតី មកជួយជ្រុមជ្រែង និង ផ្តល់យោបល់ ដើម្បីអោយ ការងាររបស់​ អ្នកមាន រស្មី មានតម្លៃ និង ផ្តល់ផលវិជ្ជមានជាហូរហែរ ។



ឆ្នាំ​មមី៖ ក្នុង​រយៈពេល​១២ថ្ងៃ ខាងមុខនេះ អ្នក​មិន​ត្រឹមតែ​អាច​ទទួលបាន​លាភ​ផ្នែក​ការងារ​ទេ ថែម​ទាំង​អាច​ទទួលបាន​លាភ​ផ្នែក​ស្នេហា​ទៀតផង​។ អ្នក​នឹង​អាច​ជួប​នឹង​មនុស្ស​ដែល​ល្អ​ម្នាក់ ដែល​អាច​ថ្នាក់ថ្នម​អ្នក​បាន​ ។ ចំពោះអ្នកដែលមានគូហើយ តែកំពុងតែរំពឹងចង់បានបុត្រនោះ អ្នកនឹងទទួលបានដូចបំណងជាក់ជាមិនខាន ។


​ឆ្នាំ​ខាល៖ ​​ក្នុង​រយៈពេល​១២ថ្ងៃ​ខាង​មុខ អ្នក​នឹង​មាន​លាភ​ឡើង​ខ្ពស់​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​អាច​ទទួលបានឱ​កាសឡើង​ឋានៈ និង​ប្រាក់ខែ ឬក៏រង្វាន់លើកទឹកចិត្តពី អ្នកដែលមានឋានៈខ្ពស់់ ជាងអ្នក​។ ជាពិសេស អ្នក​នឹង​អាច​ជួប​នឹង​គូ​ស្រករ​ដែល​ល្អ​មួយ ដូចនេះ អ្នក​គួរតែ​ក្តោប​ក្តាប់​ឲ្យបាន​ល្អ​។​



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.