1.សើចចំហមាត់ធំ
បង្ហាញពីលក្ខណៈបើកចំហ មិនមានអារម្មណ៍លាក់បាំងទុកអ្វីនៅក្នុងចិត្តនឹងនរណាទេ។ ចាត់ទុកថា ជាមនុស្សដែលមានសេចក្តីសប្បាយរីករាយ ចូលចិត្តនិយាយក្នុងន័យស្ថាបនា ប៉ុន្តែក៏មានរបៀបរបបក្នុងជីវិតរបស់ខ្លួនឯង និងមានរសនិយមជ្រើសរើសភេទផ្ទុយគ្នា ដែលមើលទៅមានលក្ខណៈលេចធ្លោល្អជាងអ្នកដទៃ។
2.យកដៃបិទមាត់
បង្ហាញថា ជាមនុស្សពូកែខាងក្រែងចិត្ត ក្រែងថ្លើម អ្នកដទៃជានិច្ច នឹកគិតពីអារម្មណ៍របស់អ្នកដទៃ ថែមទាំងជាមនុស្សពូកែគិត និងល្បិចកលស៊ីជម្រៅពេញខ្លួន។
៣.សើចងាយ (រហ័សផ្ទុះសំណើច)
បង្ហាញការមានអារម្មណ៍ល្អ មិនទុទិដ្ឋនិយម មានភាពស្រស់ស្រាយរីករាយជានិច្ច។ មានភាពជាម្ចាស់ខ្លួនឯងកម្រិតខ្ពស់ និងមានរសនិយមចូលចិត្តភេទផ្ទុយគ្នា ដែលប្លែកខុសពីមនុស្សទូទៅ។
៤.សើចដូចសេះ
ជាមនុស្សស្រឡាញ់ការសប្បាយរីករាយ ចូលចិត្តឱ្យអ្នកដទៃចាប់អាម្មណ៍លើខ្លួន ចូលចិត្តលេចធ្លោ ប៉ុន្តែក្នុងចិត្តពោរពេញទៅដោយសម្ពាធពីទុក្ខកង្វល់។
៥.សើចដូចញញឹម
ការសើចតិចៗ បែបមិនសូវបញ្ចេញសំឡេង រហូតដល់មើលទៅដូចជាការញញឹមញញែមបុណ្ណោះ បានបង្ហាញឱ្យឃើញពីភាពអៀនប្រៀន ខ្វះទំនុកចិត្តលើខ្លួនឯង ហើយទំនងជាបិទបាំងខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សសើចដូចញញឹម ពុំមានជាមនុស្សពិសពុលបង្កគ្រោះថ្នាក់ដល់នរណម្នាក់នោះទេ គ្រាន់តែគេមិនសូវស្រស់ស្រាយ ថែមទាំងមិនសូវចង់ចងមិត្ត ជាមូយនរណម្នាក់ជិតដិតប៉ុណ្ណោះ។
៦. សើចខ្លាំង
ក្នុងអាការៈដែលគួរឱ្យអស់សំណើរនោះ ក៏បញ្ចេញមកភ្លាម សើចឮខ្លាំងខ្ទរខ្ទារ ជាកិរិយារបស់ក្មេង។ ចំពោះអ្នកដែលជាមនុស្សចាស់ តែសើចឮខ្លាំងគឺជាផ្នែកមួយនៃភាពជាមនុស្សចាស់ចរឹតដូចក្មេង និងមានភាពជាមនុស្សម្ចាស់ការខ្លួនឯងកម្រិតខ្ពស់៕
0 comments:
Post a Comment