តើការសង់ផ្ទះ ឬក៏ ទិញផ្ទះ អោយត្រូវនឹងឆ្នាំកំណើតពិតជាសំខាន់ណាស់មែនទេ? ចម្លើយគឺពិតជាសំខាន់ ព្រោះថាបើផ្ទះអ្នកមិនផ្តល់រាសីល្អដល់អ្នកទេ អ្នកក៏មិនអានមានជោគសំណាងច្រើន មានទ្រព្យច្រើន ឬក៏ មានសុខភាពបរិបូណ៌ ទៅតាមចិត្តប្រាថ្នារបស់អ្នកដែរ ។ ដើម្បីសង់ផ្ទះ ឬក៏ ទិញផ្ទះកុំអោយខុសនឹងឆ្នាំកំណើតរបស់អ្នក សូមអានការពន្យល់ ស្តីពីបំរាម នៃការសង់ផ្ទះ ឬក៏ ទិញផ្ទះ ខាងក្រោមនេះ៖
បំរាម នៃការសង់ផ្ទះ ឬក៏ ទិញផ្ទះ
ឆ្នាំជូត
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងត្បូងព្រោះជាទិសត្រូវហាមចំពោះអ្នកកើតឆ្នាំកណ្តុរ។ការសង់ផ្ទះឬទិញផ្ទះបែរខ្នងទៅទិសនេះបើរស់នៅនឹងធ្វើឱ្យមានភាពក្តៅក្រហាយមិនសូវមានសេចក្តីសុខនិងនៅផ្ទះមិនសូវជាប់ទេ។
ឆ្នាំឆ្លូវ
មិនត្រូវសង់ផ្ទះបែរខ្នងទៅទិសខាងលិចឆៀងខាងត្បូងឡើយពីព្រោះថាជាទិសដែលប្រឆាំងជាមួយអ្នកកើតឆ្នាំគោ។ដូច្នេះគួរចៀសវាងទិញផ្ទះឬសង់ផ្ទះដែលនៅទិសមួយនេះដាច់ខាត។
ឆ្នាំខាល
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងលិចឆៀងខាងត្បូងពីព្រោះថាផ្តល់ផលអាក្រក់ដូចគ្នាជាមួយអ្នកកើតឆ្នាំគោដែរ។
ឆ្នាំថោះ
ហាមសង់ផ្ទញបែរខ្នងទៅទិសខាងលិចពីព្រោះថានឹងមានការប្រឆាំងជាមួយឆ្នាំកំណើតដែលធ្វើឱ្យការរស់នៅមិនមានសិរីមង្គលឡើយ។
ឆ្នាំរោង
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងលិចឆៀងខាងជើងពីព្រោះថាទិសមួយនេះនឹងប្រឆាំងជាមួយអ្នកដែលកើតឆ្នាំរោង។
ឆ្នាំម្សាញ់
ហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងលិចឆៀងខាងជើងព្រោះថាទិសមួយនេះមានការប្រឆាំងជាមួយអ្នកដែលកើតឆ្នាំម្សាញ់។
ឆ្នាំមមី
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងជើងពីព្រោះ ថាទិសមួយនេះមានការប្រឆាំងជាមួយអ្នកកើតឆ្នាំសេះ។
ឆ្នាំមមែ
ហាមសង់ផ្ទះបែរខ្នងទៅទិសខាងកើតឆៀងខាងជើង។ក្រៅពីនេះមិនគួរទិញផ្ទះឬសង់ផ្ទះទិសនេះអាស្រ័យរស់នៅឡើយ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំស្វាហាមសង់ផ្ទះបែរខ្នងទៅទិសខាងជើង។
ឆ្នាំរកា
ហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងកើត។គួរចៀសវាងក្នុងការទិញផ្ទះឬសង់ផ្ទះដែលបែរខ្នងទៅទិសមួយនេះ។
ឆ្នាំច
លោកអ្នកដែលកើតឆ្នាំចហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងកើតឆៀងខាងត្បូង។
ឆ្នាំកុរ
ហាមសង់ផ្ទះដែលបែរខ្នងទៅទិសខាងត្បូង៕
***ចំណាំ៖ កាលណាអ្នកសង់ផ្ទះ ឬក៏ ទិញផ្ទះ ចំចំណុចបំរាមខាងលើ ក្នុងផ្ទះ អាចមានចំណុចប៉ះពាល់មួយចំនួន ដូចជា ខ្វះទ្រព្យញឹកញាប់ មានសមាជិកគ្រួសារឈឺជាប្រចាំ មានរឿងរកាំរកូសកើតឡើងច្រើនប្រភេទ ឬក៏ អាចមានរឿងមិនល្អផ្សេងៗ ដែលអាចនឹងកើតឡើងដោយនឹងស្មានមិនដល់ ។
***តាមក្បួនហុងស៊ុយ ដើម្បីបញ្ចៀសបញ្ហាក្នុងករណីសង់ផ្ទះខុស ឬទិញផ្ទះខុស នឹងឆ្នាំកំណើត អ្នកត្រូវកែទ្វា កែបង្អួច កែផ្ទះបាយ ឬក៏ កែវត្ថុតាំងក្នុងផ្ទះជាដើម ប៉ុន្តែសូមស្វែងរកគ្រូហុងស៊ុយណាដែលពូកែសឹមកែជាក្រោយ ។ យ៉ាងណាមិញក្បួននៅតែជាក្បួនដែលមិនអាចកែបាន ប៉ុន្តែវាមិនប្រាកដថា ត្រូវនឹងមនុស្សគ្រប់គ្នា ១០០% ដែរ សូមពិចារណាអោយបានច្បាស់លាស់ មុននឹងសម្រេចធ្វើអ្វីមួយ សូមអរគុណ !!!
Copyrighted: Moha Sneha
0 comments:
Post a Comment