ទីជូអៀ ឬជំនាងផ្ទះ ក្នុងអត្ថន័យតាមក្បួនហុងស៊ុយ ជាវត្ថុស័ក្តិសិទ្ធិ ដែលត្រូវរៀបចំក្នុងទីតាំងសំខាន់ ព្រោះជាចំនុចដែលធ្វើឲ្យគ្រប់គ្នាក្នុងផ្ទះ ត្រូវសក្ការបូជា ជាប្រចាំ ។ ដូចនេះ ត្រូវដាក់ហ៊ឹងឬអាសនៈជំនាងផ្ទះ ក្នុងជំណុចដែលជួយចម្រុងចម្រើនម្ចាស់ផ្ទះ ឲ្យរស់នៅដោយសុខសាន្ត មានជោគលាភ ហើយនៅពេលម្ចាស់ផ្ទះ មានសេចក្តីសុខហើយ គ្រប់គ្នាក្នុងផ្ទះ ក៏មានសេចក្តីដែរ ។
ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ ប្រៀបដូចជាចំណុចផ្សារភ្ជាប់សមាជិកគ្រប់គ្នាក្នុងផ្ទះ ។ ទីតាំងដែលត្រូវដាក់ មានសារសំខាន់ណាស់ ហើយត្រូវដាក់ឲ្យចំទិសល្អ របស់ម្ចាស់ផ្ទះផងដែរ ។
ដើម្បីស្វែងយល់ពីជំនឿក្នុងការដាក់តម្កល់ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ នៅតាមគេហដ្ឋាន អគារការិយាល័យ ៘ ឲ្យបានត្រឹមត្រូវ " អង្គរធំ " សូមនាំអារម្មណ៍មិត្តអ្នកអាន មកតាមដានអត្ថបទខាងក្រោម ដែលយើងបានដកស្រង់ពីឯកសារហុងស៊ុយ របស់អ្នកជំនាញខាងហុងស៊ុយបរទេស (F.W) ដូចតទៅនេះ...។
ជំនៀងផ្ទះរចនាបទបែបចិន |
* ទីតាំងគួរដាក់ហ៊ឹងជំនាងផ្ទះ
- ដាក់នៅចំទិសល្អរបស់ម្ចាស់ផ្ទះ (ត្រូវពិនិត្យមើលទីតាំង) ដោយមិនចាំបាច់ដាក់បែរមុខទៅខាងមុខផ្ទះជានិច្ចនោះទេ ។ ការដាក់បែរទៅខាងមុខផ្ទះ ជារបៀបរបបរបស់អ្នកស្រុកទូទៅ ដែលនិយាយតៗគ្នាមកប៉ុន្តែការដាក់ហ៊ឹងជំនាងផ្ទះ ឬទីជូអៀ ដ៏ត្រឹមត្រូវ នោះ គេបានបែងចែកជាច្រើនបែបយ៉ាង គឺ :
១. ដាក់ស្ទាក់ចរន្តថាមពលឈី ដើម្បីសា្វគមន៍អតិថិជនដែលចូលក្នុងហាង (បង្កើនការរកស៊ី) ឬនិយាយបានថា ខ្ចីថាមពល ពីដីមកប្រើ ក៏បានដែរ ។
២. ដាក់ដើម្បីបន្ថែមជោគជតាជីវិតរបស់ម្ចាស់ផ្ទះជាពិសេស ។
៣. ដាក់ដើម្បីបង្វែរទិសដៅរបស់ផ្ទះ ។
៤. ដាក់ដើម្បីជួយបង្កើនអំណាចបារមីដល់ផ្ទះ ។
- ខាងមុខទីជូអៀ ត្រូវរលោងស្អាត មិនមានរបស់ដាក់រញ៉េរញ៉ៃ ។
- ផ្នែកខាងក្រោយទីជូអៀ ត្រូវមានទម្របង្អែកពីក្រោយ ស្ងប់ស្ងៀមនឹងន គ្មានចលនា ។ - បរិវេណទីតាំងទីជូអៀ ត្រូវមានពន្លឺភ្លឺច្បាស់ល្មមគួរសម មិនងងឹតហួសហេតុពេក ៕
ជំនៀងផ្ទះរចនាបទបែបខ្មែរ |
ប្រភពអត្ថបទពី៖ Domneng Hora
0 comments:
Post a Comment