ដូចនេះនៅពេលចូលទៅរស់នៅ យើងតែងប្រាថ្នាចង់បានសេចក្តីសុខ និងមានក្តីចម្រុងចម្រើន។ បើចង់អោយការរស់នៅប្រកបដោយភាពសុខដុម និងប្រកបដោយសំឡេងក្អាកក្អាយនោះ យើងគួរធ្វើការពិចារណាបញ្ហាមួយចំនួន ដូចតទៅ៖
បើជ្រើសរើសបន្ទប់ដែលស្ថិតនៅទីតាំងកណ្តាលផ្ទះនោះ នឹងបញ្ជាក់ដល់ភាពមង្គល ដែលក្នុងនោះ រួមមាន ទាំងផ្តល់ភាពចម្រើនលូតលាស់ ផ្នែកប្រាក់កាស អាជីពការងារ និងប្រកបដោយក្តីស្ថិតស្ថិរផង។
*បន្ទប់ដែលមានជោគសំណាង គឺអ្វីទៅ?
បន្ទប់មង្គល គឺជាបន្ទប់ ដែលអាស្រ័យរស់នៅ ហើយមានតែសេចក្តីសុខសេចក្តីចម្រើនលូតលាស់ទៅមុខ។ បន្ទប់បែបនោះ គួរតែបែរមុខចេញ ទៅទិសផ្នែកខាងមុខផ្ទះ ពោលគឺទ្វារបន្ទប់ គឺស្ថិតនៅក្នុងផ្លូវតែមួយនៃទ្វារផ្លូវចូលផ្ទះតែម្តង។
*បន្ទប់ដែលគ្មានជោគសំណាងបែបណា?
មនុស្សជាច្រើនតែងចូលចិត្តជ្រើសរើសបន្ទប់នៅត្រង់កន្លែងមើលទៅស្ងប់ស្ងាត់ សម្រាប់ការរស់នៅរបស់ខ្លួន ដោយគ្មានមនុស្សដើរឆ្លងកាត់ច្រើននាំរំខានអារម្មណ៍។
ប៉ុន្តែទោះបីយ៉ាងណា បន្ទប់ដែលនៅចុងខាងក្រោយផ្ទះ ជាបន្ទប់ដែលមិនបាននាំជោគលាភសំណាងអ្វីឡើយ ហើយបើអាស្រ័យរស់នៅ តែងមានឧបសគ្គ និងអពមង្គលចូលមកយាយីច្រើន។
បើបន្ទប់របស់អ្នកស្ថិតនៅចុងខាងក្រោយផ្ទះ ហើយចង់បំបាត់រាល់ឧបទ្រពទាំងនេះ ចេញខ្លះ គួរធ្វើបង្អួចធំមួយនៅត្រង់ជញ្ជាំងនោះ ក៏អាចជួយបំបាត់ភាពមិនល្អបានមួយកម្រិត តែមិនច្រើននោះឡើយ។
*លក្ខណៈបន្ទប់ ដែលមិននាំជោគសំណាង
- ទ្វារផ្ទះមិនគួរឲ្យស្ថិតនៅទល់មុខគ្នាជាមួយបន្ទប់ម្ខាងទៀត។
- កុំជ្រើសរើសបន្ទប់ដែលស្នាក់នៅបន្ទប់ដែលនៅចុងខាងក្រោយផ្ទះ។
- ពេលបើកទ្វារចូលផ្ទះ មិនគួរឃើញបន្ទប់ទឹកនៅផ្នែកខាងមុខបន្ទប់ដេក។
- បន្ទប់បាយ ឬធ្នើរធ្វើម្ហូប មិនគួរនៅជាប់បន្ទប់ដេក។ ក្រៅពីនេះ មិនត្រូវឲ្យទ្វារបន្ទប់ទឹក បែរមុខជល់គ្នា ជាមួយទ្វារបន្ទប់ដេក ឬចុងជើងគ្រែដេក ព្រោះចាត់ទុកថាមិនល្អសោះឡើយ។
- ទីតាំងរបស់ឆ្នាំង ឬឆ្នាំងខ្ទះ មិនគួរនៅជិតជាមួយក្បាលម៉ាស៊ីនទឹក។
- បន្ទប់ដេកមិនអាចអត់មានបង្អួចបានទេ។
- កន្លែងធ្វើម្ហូបមិនគួរចំត្រង់់បន្ទប់ទឹក។
- គួរចៀសវាងដាក់អាងទឹក ឬធុងទឹកនៅពីលើបន្ទប់ដេក។
- បើកទ្វារចូលបន្ទប់ មិនគួរឃើញគ្រែជ្រងោៗទេ ត្រូវរកវាំងននមកបិទបាំងខ្លះទើបល្អ៕
0 comments:
Post a Comment