ធម្មតាមនុស្សម្នាក់ៗតែងតែសរសេរអក្សរប្លែកៗពីគ្នា ហើយតាមរយៈការសរសេរអក្សរនេះផងដែរ ក៏អាចឲ្យអ្នកដទៃមើលដឹងចិត្តរបស់អ្នកបានដែរ។ ដូច្នោះដើម្បីជ្រាបកាន់តែច្បាស់ពីចរិកលក្ខណៈរបស់ខ្លួន ឬអ្នកដទៃនោះ សូមធ្វើការសាកល្បង សង្កេត និងទស្សទាយ ដូចខាងក្រោមនេះ៖
-អក្សរដិតធំ: ជាមនុស្សមានអារម្មណ៍ល្អ ចិត្តទូលាយ ចូលចិត្តសប្បាយ និងស្រឡាញ់សេរីភាព មិនចូលចិត្តប្រើអារម្មណ៍តឹងតែង មានគំនិតល្អៗ និងមិនចេះប្រកាន់ខ្លួន។
-អក្សរដិតតូច: ជាមនុស្សពូកែងង៉ក់ តូចចិត្ត ប៉ុន្តែហ្មត់ចត់ ឈ្លាសវៃខាងគិត និងចូលចិត្តធ្វើអ្វី ដែលពិតប្រាកដ ប៉ុន្តែមិនសូវជាចូលចិត្តភាពហ៊ីហាប៉ុន្មានទេ។
-សរសេរសង្កត់ខ្លាំង: អ្នកដែលចូលចិត្តសរសេរសង្កត់ប៊ិកខ្លាំង ជាមនុស្សមានចិត្តខែងរែង ស្វាហាប់មានសតិបញ្ញាល្អមានគំនិតស្ថាបនា ប៉ុន្តែចូលចិត្ត ធ្វើអ្វីតាមអារម្មណ៍ខ្លូនឯងប៉ុណ្ណោះមិនសូវខ្វល់ពីអារម្មណ៍អ្នកដទៃប៉ុន្មានទេ។
-សរសេរសង្កត់ស្រាល: អ្នកដែលចូលចិត្តសរសេរ សង្កត់ស្រាល ជាមនុស្សដែលស្រឡាញ់ថ្នាក់ថ្នមខ្លួនចូលចិត្តលាក់កំណួចឆាប់រំភើប និងមានមន្តស្នេហ៍ក្នុងខ្លួនថែមទៀតផង។
-តូអក្សរធំ: ជាមនុស្សយកតែចិត្តខ្លួនឯង មិនខ្វល់ខ្វាយដល់អារម្មណ៍អ្នកណាចង់បានមុខមាត់ចូលចិត្តស្រណុក និងមានគោលដៅច្បាស់លាស់។
-តួអក្សតូច: ជាមនុស្សស្មោះត្រង់គ្មានល្បិច មិនចូលចិត្តប្រឆាំងអ្នកដទៃ ចូលចិត្តគិតច្រើន ប៉ុន្តែល្អិតល្អន់ចេះអត់ធ្មត់ និងចូលចិត្តដាក់ខ្លួនហួសហេតុ។
-តួអក្សរកណ្តាល: តួអក្សមិនតូច មិនធំបញ្ជាក់ថា ជាមនុស្សដែលមានភាពរឹងមាំមិនងាយប្រែប្រួលមានសមាធិក្នុងខ្លួន និងចូលចិត្តធ្វើអ្វីទៅតាមទម្លាប់របស់ខ្លួន។
-សរសេរអក្សរទ្រេតទៅខាងមុខ: ជាមនុស្សចិត្តត្រជាក់ ទន់ភ្លន់ជួនឧស្សាហ៍ ជួនខ្ចិល ប៉ុន្តែហ៊ានបញេ្ចញ ឲ្យគេដឹងជាមនុស្សបើកចំហរមានទំនាក់ទំនងល្អងាយស្រួលចូលក្នុងសង្គម និងជាមនុស្សមានទឹកចិត្តនឹងនរ មានហេតុផលមានការទទូលខុសត្រូវខ្ពស់ផងដែរ៕
0 comments:
Post a Comment