ជំនឿ និង ហោរាសាស្ត្រ

សល់​៥ ថ្ងៃ​ទៀត​ នឹង​មាន​ឆ្នាំ​ ៥ ដែល​មាន​រា​សី​ល្អ​គាប់ ជាប់ដល់​ទៅ ៥ ថ្ងៃ !


តាម​ការ​ទស្សន៍​ទាយ​ចេញ​ពី​ទំព័រ​ហោរាសាស្រ្ត​ចិន Feng Shui China ប្រចាំ​ប្រទេស​ចិន បាន​ប្រាប់​អោយ​ដឹង​ថា នៅ​អំឡុង ៥ ទៀត នឹង​មាន​ឆ្នាំ​ចំនួន ៥ ដែល​មាន​រាសី​ល្អ​គាប់​ ជាប់​បន្តទៅ​មុខ​រហូត​ដល់​ទៅ​ ៥ ថ្ងៃ ។ តើ​ឆ្នាំ​ដែល​មាន​សំណាង​នោះ​មាន​អ្វី​ខ្លះ? សូម​តាម​ដាន​ដូច​តទៅ​នេះ៖

១. សំណាងឆ្នាំ​រោង
នៅ​ ៥ ថ្ងៃ​ក្រោយ អ្នក​នឹង​មាន​រាសី​ឡើង​ខ្ពស់​ខាង​ទ្រព្យ និង ដំណឹង​ល្អ ​ជាប់​រដឹក​រហូត​ដល់​ទៅ​ ៥ ថ្ងៃ​ជាប់គ្នា ហេតុ​ដូច​នេះ​ចូរ​អ្នក​ញញឹម​ចុះ ព្រោះ​អ្វី​ដែល​អ្នក​កំពុង​តែ​រំពឹង​នឹង​ឆាប់​ក្លាយ​ជា​ការពិត ហើយ​ខិត​ជិត​ចូល​មក​រក​អ្នក ប្រកប​ដោយ​ភាព​អស្ចារ្យ ។ ចំពោះ​ស្នេហា និង ការ​ប្រាស្រ័យ​ទាក់​ទង​ មិន​ថា​ក្នុង​គ្រួសារ​ ឬ​ ខាង​ក្រៅ​ទេ សុទ្ធ​តែ​ទទួល​បាន​នូវ​លទ្ធផល​ល្អ ប្រសើរ​សឹង​តែ​គ្រប់​យ៉ាង ។



២. សំណាង​ឆ្នាំជូត
នៅ​ ៥ ថ្ងៃ​ក្រោយ អ្នក​នឹង​មាន​រាសី​ឡើង​ខ្ពស់​ខាង​ការ​ផ្សង​សំណាង និង មនុស្ស​ជួយ​ជ្រោម​ជ្រែង ​ជាប់​រដឹក​រហូត​ដល់​ទៅ​ ៥ ថ្ងៃ​ជាប់គ្នា ។​ ក្នុង​អំឡុង​ពេល​នេះ អ្នក​អាច​មាន​ឱកាស​ឈ្នះ​បាន​នូវ​រង្វាន់​ ឬក៏ ទទួល​បាន​នូវ​អាហារូប​ករណ៍ នានា ដែល​អ្នក​នឹង​ស្មាន​មិន​ដល់ ប៉ុន្តែ​ចំពោះ​អ្នក​រក​ស៊ី​វិញ អាច​ទទួល​បាន​នូវ​ការ​វិនិយោគ​ថ្មីៗ ឬក៏ អតិថិជន​ថ្មីៗ​ជា​ច្រើន​ មក​ប្រាស្រ័យ​ទាក់​ទង​ជាមួយ ។ ចំពោះ​បញ្ហា​ស្នេហា​រវាង​ប្តី និង ប្រពន្ធ គឺ​ល្អ​ណាស់ ឯ​កំលោះ​ក្រមុំ​វិញ មាន​រឿង​ប្រ​ចែ​ប្រ​ច័ន្ន​ នឹង​គ្នា​បន្តិច​បន្តួច ប៉ុន្តែ​មិន​ជា​អ្វី​ឡើយ ​សូម​កុំ​បារម្ភ ។



៣. សំណាង​ឆ្នាំ​មមី
នៅ​ ៥ ថ្ងៃ​ក្រោយ អ្នក​នឹង​មាន​រាសី​ឡើង​ខ្ពស់​ខាង​របស់​មាន​ជីវិត លុយកាក់​ ឬក៏ ដំណឹង​ល្អ ​ជាប់​រដឹក​រហូត​ដល់​ទៅ​ ៥ ថ្ងៃ​ជាប់គ្នា ។ ក្នុង​អំឡុង​ពេល​នេះ បើ​អ្នក​ទទួល​បាន​នូវ​វត្ថុ​ណា​មួយ​ហើយ វត្ថុ​ពីរ​ទៀត​នឹង​ប្រែ​ជា​ធម្មតា ប៉ុន្តែ​ក៏​មាន​ករណី​លើក​លែង​ដែរ ។ ចំពោះ​របស់​មាន​ជីវិត​គឺសំដៅ​ដល់ មាន​កូន​ (កូនធម៌ កូន​ចិញ្ចឹម ជាដើម) មាន​ចៅ ឬក៏ គូ (សម្រាប់​អ្នក​​នៅ​លីវ) រីឯដំណឹង​ល្អ​វិញ ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​សាច់​ញាតិ បង​ប្អូន ។ ចំពោះ​រឿង​គ្រួសារ ស្នេហា និង ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយម​នុស្ស​ជុំ​វិញ វិញ មាន​ភាព​ល្អ​ប្រសើរ​ជា​ប្រក្រតី​ដូច​ធម្មតា​ទេ ។



៤. សំណាង​ឆ្នាំ​រកា
នៅ​ ៥ ថ្ងៃ​ក្រោយ អ្នក​នឹង​មាន​រាសី​ឡើង​ខ្ពស់​ខាង​ទ្រព្យ​ធំ និង ដំណឹង​ល្អ​ពី​របស់​ខ្លួន​ស្រលាញ់ ​ជាប់​រដឹក​រហូត​ដល់​ទៅ​ ៥ ថ្ងៃ​ជាប់គ្នា ។ ក្នុង​អំឡុង​នេះ អ្នក​គួរ​តែ​ញញឹម អោយ​បា​​ន​ច្រើន ហើយ​ក៏​កុំ​គិត​រឿង​អ្នក​ដទៃ​ច្រើន​ពេក អី ព្រោះ​ថា​រាសី​អ្នក​ល្អ​ណាស់ អ្នក​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ប៉ង ជា​ពិសេស​គឺ​កើត​ចេញ​ពី​របស់​ដែល​អ្នក​កំពុង​មាន មួយ​វិញ​ទៀត រឿង​ដែល​អ្នក​កំពុង​បារម្ភ​នឹង​រសាយ​ ព្រោះ​នឹង​មាន​មនុស្ស​ចាំ​ជួយ​ជ្រោម​ជ្រែង ទំនុក​បំរុង ដែល​ធ្វើ​អោយ​ក្តី​កង្វល់​មិន​អាច​យារយី​អ្នក​បាន ។ ចំពោះ​រឿង​គ្រួសារ ប្តី​ប្រពន្ធ កូន​ចៅ មាន​សភាព​ល្អ​ដូច​សព្វ​មួយ​ដង ។ រីឯ​ចំពោះ​អ្នក​នៅ​លី​វ​វិញ នឹង​ទទួល​បាន​តំរុយ គូ​ព្រេង​បណ្តើរ​ៗ​ហើយ ។



៥. សំណាង​ឆ្នាំ​ឆ្លូវ
នៅ​ ៥ ថ្ងៃ​ក្រោយ អ្នក​នឹង​មាន​រាសី​ឡើង​ខ្ពស់​ខាង​មុខ​របរ និង​លុយ​កាក់​ ​ជាប់​រដឹក​រហូត​ដល់​ទៅ​ ៥ ថ្ងៃ​ជាប់គ្នា ។ ចំពោះ​អ្នក​កំពុង​ប្រកប​របរ​រកស៊ី​វិញ គឺ​ដាក់​ចុះ​ដុះ​តាម​ដៃ​ហើយ​អំឡុង​ពេល​កំណត់​នេះ រី​ឯ​អ្នក​ដែល​ធ្វើ​ការ​វិញ​នឹង​ទទួល​បាន​នូវ​លាភ​សក្ការៈជា​ហូរ​ហែរ​ ចេញពី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន ជាក់​ជា​មិន​ខាន ។ ក្នុង​ ៥​ថ្ងៃ​នេះ ជា​ពិសេស​ ថ្ងៃ​ទី៣ ឡើង​ទៅ អ្នក​នឹង​ទទួល​បាន​លុយ​កាក់​ច្រើន​គួរ​សម ដែល​មនុស្ស​ក្បែរ​ខ្លួន​នាំ​មក​អោយ ដែល​ធ្វើ​អោយ​អ្នក​សប្បាយ​ចិត្ត បិទ​មាត់​សឹង​មិន​ជិត ។ ចំពោះ​រឿង​រ៉ាង​ស្នេហា​​ប្រុស​ និង​ស្រី​ វិញ គឺ​នឹង​ទទួល​បាន​នូវ ភាព​រីករាយ សុខដុម​ច្រើន​ជាង​មុនៗ ដែល​ជា​ហេតុធ្វើ​អោយ​គូ​ស្នេហ៍​ដទៃ​លួ​ចច្រណែន ប៉ុន្តែ​គេ​មិន​មក​ព្យា​បាទ​អ្នក​ទេ កុំ​បារម្ភ​អី ៕



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.