ជំនឿ និង ហោរាសាស្ត្រ

ហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​តុលា ឆ្នាំ​២០១៧


សូមជូន​ហោរាសាស្រ្ត​ប្រចាំ​ថ្ងៃ​ស្អែក ថ្ងៃ​សៅរ៍ ទី​២១ ខែ​តុលា ឆ្នាំ​២០១៧ ដូច​តទៅ៖

ឆ្នាំជូត ​រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​បើ​ទោះបី​មាន​ការប៉ះទង្គិច​ទៅលើ​អ្វី​មួយ​ក៏ដោយ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ជោគជ័យ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​ក​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

ឆ្នាំឆ្លូវ ​រាសី​ល្អ​ជា​មធ្យម​។ នៅក្នុង​ដំណើរ​ជីវិត​មនុស្ស​យើង​មិន​មាន​នរណា​ម្នាក់​ជួប​ជោគ​សំណាង​ឬ​ជោគ​អាក្រក់​ជាប់​ជាប្រចាំ​ទេ​ ម្ល៉ោះហើយ​ប្រាក់កាស​ដែល​លោកអ្នក​ខិតខំ​រក​បាន​គប្បី​ព្យាយាម​សន្សំទុក​ដាក់​គ្រាន់​ទុក​ជា​ទ្រព្យ​ត្រជាក់ត្រជុំ​ទៅ​ថ្ងៃក្រោយ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មាន​ការព្យាយាម​ទាក់ទាញ​អតិថិជន​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ហើយ​ពិសេស​អ្នក​ជួញ​ឆ្ងាយ​តែង​អាច​ប្រមូល​ផល​តូចធំ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ផង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ជួប​ព្យុះ​ភ្លៀង​កន្លងមក​ពេល​នេះ​នឹង​ស្ងប់ស្ងាត់​ឡើង​វិញ​ហើយ​បើ​លោកអ្នក​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​បំផុត​៕

ឆ្នាំខាល រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ថ្ងៃនេះ​លោក​អ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​រឿង​រាវ​ល្អ​ចូល​មក​ឱ្យ​សប្បាយចិត្ត​។​សម្រាប់​ពេល​វេលា​ល្អ​ក្នុង​ការសម្រេចចិត្ត​រឿង​អ្វីមួយ​គឺ​ម៉ោង​១១,០០​ទៅដល់​១២,៥៩​នាទី​ថ្ងៃ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​សន្សឹមៗ​ហើយ​បើ​លោកអ្នក​ចង់​បញ្ចេញ​ទំនិញ​អ្វីមួយ​មាន​ការព្យាយាម​ទំនាក់ទំនង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពេលនេះ​បើ​លោកអ្នក​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំថោះ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ណាស់​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​ចិញ្ចឹង​ឆ្នាំ​បាយ​អញ្ចឹង​ដែរ​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​រឿង​រាវ​ចូល​យាយី​ច្រើន​គប្បី​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោក​អ្នក​ជួប​រឿង​ប្រទាំង​ប្រទើស​ព្រោះ​តែ​ម្នាក់ៗ​មាន​ចិត្តខ្លាំង​យកឈ្នះ​តែ​រៀងខ្លួន​៕

ឆ្នាំរោង ​រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើទោះបី​ចង់​ធ្វើ​អ្វី​ក៏​ជា​ឱកាស​ល្អ​ផង​ដែរ​ព្រោះថា​តែង​ហុច​ផ្លែផ្កា​ដូចជា​ទី​គាប់​ចិត្ត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ការប្រសើរ​ដោយ​លោក​អ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់​មក​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បាន​ទទួល​ក្តីសង្ឃឹម​ពី​គ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕

ឆ្នាំម្សាញ់ រាសី​ល្អ​ជា​មធ្យម​។​ ក្នុង​មួយ​រយះ​កន្លង​មក​លោកអ្នក​ត្រូវ​រែកពន់​ភាព​លំបាកលំបិន​គួរសម​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​បញ្ហា​លំបាក​ច្រើន​ក្នុង​ការឆ្លងកាត់​។​ ចំពោះ​ការងារ​លោក​អ្នក​បំពេញ​នៅ​ថ្ងៃ​នេះ​វិញ​តែង​មាន​ការលូតលាស់​ទៅ​មុខ​ជា​សន្សឹមៗ​ដូច​សព្វមួយដង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ផល​ចំណូល​អ្វី​គួរ​កត់សម្គាល់​ទេ​គឺ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​ ​ចំណែក​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កំពុង​ជួប​បញ្ហា​ខ្វាយខ្វល់​ច្រើន​បន្តិច​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​យក​ភាព​ចង់​ចាញ់ឈ្នះ​ទុក​ក្នុង​ខ្លួន​ច្រើន​៕

ឆ្នាំមមី រាសី​ខ្ពស់ត្រដែត​។ ​នៅ​ថ្ងៃ​នេះ​លោកអ្នក​អាច​ទទួល​ដំណឹង​ល្អ​ឬ​បើ​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាង​មុខ​ចៀស​ពុំ​រួច​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥត​អំពើ​៕

ឆ្នាំមមែ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​មាន​ការចរចា​ឬ​ធ្វើ​អ្វីមួយ​ដែល​សំខាន់​គប្បី​ចៀសវាង​នៅថ្ងៃនេះ​ក៏​ល្អ​ប្រសើរ​ដែរ​ពីព្រោះ​ថា​ផល​មិនល្អ​នោះ​ងាយ​កើត​ឡើង​ជាង​សព្វមួយដង​។​ការរស់នៅ​លោកអ្នក​ក៏​ជួប​ស្ថានភាព​តានតឹង​អារម្មណ៍​ច្រើន​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នក​ដទៃ​ណាស់​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មាន​ការប្រយ័ត្តប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​តែ​ភាព​មានះ​ដាក់ខ្លួន​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី​បន្តិច​ហើយ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហារ​កាំ​ចិត្តច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

ឆ្នាំរកា ​រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ការដោះស្រាយ​បញ្ហា​មិន​បាន​ច្រើន​ឡើយ​ពិសេស​ងាយ​ទទួលរង​ប៉ះទង្គិច​ថែម​ទៀត​។ ​ទោះបី​យ៉ាងណា​ពេលវេលា​ល្អ​របស់​លោក​អ្នក​ក្នុងថ្ងៃនេះ​គឺ​ម៉ោង​៧,០០​ទៅដល់​១០,៥៩​នាទី​ថ្ងៃ​។​ការរស់នៅ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការ​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុម​មនុស្ស​មាន​ភេទ​ផ្ទុយ​គ្នា​ដែល​ពី​បន្តិចបន្តួច​ឈានដល់​ថ្នាក់​ស៊ីសាច់ហុតឈាម​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ផល​ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​បន្តិច​៕

ឆ្នាំច ​រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​តូចធំ​សម្រុកចូល​មក​យាយី​មិនតិច​ដែរ​ទេ​ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ ការរស់នៅ​ក្នុង​ផ្ទះសម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ​ហើយ​ថែមទាំង​មាន​ការរំលោភ​បំពាន​ពី​អ្នក​មាន​មុខរបរ​ដូច​គ្នា​ទៀត​ផង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ​ដូច្នេះ​ទោះ​កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ ព្រោះ​ក្រុម​មនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះ​ពេលនេះ​មុន​នឹង​ចង់​ចុះ​ទុន​អ្វី​មួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួល​ផល​សម្រេច​ល្អ​។​ សម្រាប់​សុខភាព​របស់​លោក​អ្នក​ពុំ​សូវ​ល្អ​ទេ​ចូរ​ប្រយ័ត្ន​ការ​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.