ជំនឿ និង ហោរាសាស្ត្រ

ឈ្មោះ​ដែល​ផ្តើម​ដោយ​អក្សរ​ទាំង​ ៧ នេះ គឺ​ជា​តារា​ហុង​ស៊ុយ​ចាប់​ប្រចាំ​ចុង​ខែ​តុលា​នេះ!


តើ​លោក​អ្នក​មាន​ឈ្មោះ​អ្វី? តើ​ឈ្មោះ​ដែល​ជា​តារា​ហុង​ស៊ុយ​មាន​ន័យ​យ៉ាង​ណា? សូម​កុំ​យល់​ច្រឡំ​ថា​ ឈ្មោះ​ទាំង​ស្រុង​របស់​អ្នក​ត្រូវ​យក​មក​ទស្សន៍​ទាយ​អោយ​សោះ !!! ក្នុង​ន័យ​នេះ ឈ្មោះ​ដែល​ជា​តារា​ហុង​ស៊ុយ គឺ​សំដៅ​ដល់​អក្សរ ផ្តើម​ឈ្មោះរបស់​អ្នក​ ដោយ​មិន​គិត​គោត្តនាម (ត្រកូល) របស់​អ្នក​ឡើយ ។ ឧទាហរណ៍ ឈ្មោះ​របស់​អ្នក គឺ ទឹម កនិ្នដ្ឋា ដែល​អក្សរ​ឡាតាំង សរសេរ Tim Kanitha ដូច្នេះ អ្វី​ដែល​បាន​យក​មក​ទស្សន៍​ទាយ គឺ Kanitha ហើយ អក្សរហុងស៊ុយ​ប្រចាំ​ចុង​ខែ​តុលា​នេះ គឺ អក្សរផ្តើម​នៃ​ឈ្មោះ គឺ​ K ដែលសំដៅ​តារា​ហុងស៊ុយ​ខាង​ភាព​ស្មោះ​ត្រង់ និង ការ​រាប់​អាន​យ៉ាង​ជ្រាល​ជ្រៅ ​នឹង​ចូល​មក​ដល់​ជានិច្ច ។

ក្រៅ​ពី​នេះ ឈ្មោះ​ដែល​ផ្តើម​ដោយ​អក្សរ​ទាំង​ ៧​ នេះ គឺ​ជា​តារា​ហុង​ស៊ុយ​ចាប់​ប្រចាំ​ចុង​ខែ​តុលា​នេះ គឺ B, C, K , M, P, S, និង T​

ដើម្បី​អោយ​កាន់តែ​ច្បាស់​ សូម​ក្រ​ឡេក​រក​អត្ថន័យ​នៃ​តួ​អក្សរ​​ខាង​លើ​ដូច​តទៅ៖

១. ផ្តើម​ដោយ​អក្សរ B : សំដៅ​តារា​ហុងស៊ុយ​ខាង​មាន​មនុស្ស​ចាំ​ជួយជ្រោម​ជ្រែង ពេល​ដែល​មាន​ក្តី​កង្វល់ ឬក៏ ទុក្ខ​វិបត្តិ​កើត​ឡើង ក្រៅពី​នេះ នឹង​ទទួល​បាន​លាភ​ជា​លុយ​កាក់​ចូល​មក​ជា​ហូរ​ហែរ ។ ឧទាហរណ៍៖ Botra, Bopha, Bunthoeurn....

២. ផ្តើម​ដោយ​អក្សរ C : សំដៅ​តារា​ហុងស៊ុយខាង​ក្តី​ស្រលាញ់ ពី​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន ហើយ​ថែម​ទាំង​មាន​លាភ​កើត​ចេញ​ពី​ការ​ផ្សង​សំណាង ។ ឧទាហរណ៍៖ Chantha, Chhum, Chamroeurn...

៣. ផ្តើម​ដោយ​អក្សរ K : សំដៅ​តារា​ហុងស៊ុយ​ខាង​ភាព​ស្មោះ​ត្រង់ និង ការ​រាប់​អាន​យ៉ាង​ជ្រាល​ជ្រៅ ​នឹង​ចូល​មក​ដល់​ជានិច្ច ។ ឧទាហរណ៍៖ Kanitha, Kanha, Kolboth...

៤. ផ្តើម​ដោយ​អក្សរ M : សំដៅ​តារា​ហុងស៊ុយ​ខាង​ប្រាជ្ញា ដំណោះស្រាយ និង សុភមង្គល ដែល​នឹង​នាំ​អ្នក​អោយ​ឈ្នះ​អស់​ឧ​បសគ្គ​ជានិច្ច ។ ឧទាហរណ៍៖ Maly, Minea, Meas...

៥. ផ្តើម​ដោយ​អក្សរ P : សំដៅ​តារា​ហុងស៊ុយ​ខាង​លាភ​សំណាង តំណែង និង​ ប្រាក់កាស ដែល​កើត​ចេញ​ពី​ការ​ជូន​ពររបស់​ទេវត្តា និង ការ​ខិតខំប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​អ្នក​ទី​៣ រួច​ចំណែក​ជួយ​ឡើយ ។ ឧទាហរណ៍៖ Panha, Piseth, Phorn...

៦. ផ្តើម​ដោយ​អក្សរ S : សំដៅ​តារា​ហុងស៊ុយ​ខាង​គំនិតអាជីវកម្ម ការ​ច្នៃ​ប្រឌិត និង មាន​ប្រភព​ចំណូល​បន្ថែម ដែល​បណ្តា​ល​អោយ​ជីវិត​រស់​នៅ​មាន​ភាព​ស្រណុក​ស្រួល ។ ឧទាហរណ៍៖ Satya, Sondy, Sela...

៧. ផ្តើម​ដោយ​អក្សរ T : សំដៅ​តារា​ហុងស៊ុយ​ខាង​ទ្រព្យសម្បត្តិ នឹង​ចូល​មក​ដល់​ខ្លួន ហើយ​តាម​ជាប់​ខ្លួន​ជានិច្ច ។ ឧទាហរណ៍៖ Thida, Thai, Thy...









Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.