ជំនឿ និង ហោរាសាស្ត្រ

១០ ថ្ងៃ​ក្រោយ ឆ្នាំ​ម្សាញ់ មមែ និង កុរ នឹង​មាន​អ្វី​កើត​ឡើង? ល្អ​ ឬ​ក៏ អា​ក្រក់?



ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​សំណាង និងរឿងរ៉ាវល្អៗ ដែល​លោកអ្នក​ ដែល កើត ឆ្នាំម្សាញ់ មមែ និង កុរ អាចនឹង​ទទួលបាន​ក្នុង​រយៈពេល ​១០ ថ្ងៃ​ ខាង​មុខ​នេះ។ តើ​របស់ទាំងអស់នោះ​មាន​អ្វី​ខ្លះ​​ទៅ​?

ឆ្នាំ​ម្សាញ់៖ ក្នុង​រយៈពេល​១០ថ្ងៃ ខាងមុខនេះ អ្នក​នឹង​មាន​លាភ​ឡើង​ខ្ពស់​​យ៉ាង​ល្អ​ប្រពៃ ទន្ទឹម​នឹង​នេះ អ្នកនឹងអាចទទួលបានលាភសំណាង ចេញពី ញឹសឈាមរបស់អ្នក ទៅលើការងារ ដែលអ្នកបានខិតខំ កន្លងមក ។ អ្នកនឹងមានមនុស្សមកពីទិសទាំង​ប្រាំ​បី​មកជួយជ្រុមជ្រែង និង ផ្តល់យោបល់ ដើម្បីអោយ ការងាររបស់​ អ្នកមាន រស្មី មានតម្លៃ និង ផ្តល់ផលវិជ្ជមានជាហូរហែរ ។ សុបិន្ត​និមិត្ត​ដែល​កើត​ឡើង​ក្នុង​អំឡុង​ ១០ ថ្ងៃ​ក្រោយ នេះ គឺ​ច្រើន​តែ​ល្អៗ អាច​អោយ​អ្នក​ផ្សង​សំណាង​បាន ។



ឆ្នាំ​មមែ៖ ក្នុង​រយៈពេល​១០ថ្ងៃ ខាងមុខនេះ អ្នក​នឹង​មាន​លាភ​ឡើង​ខ្ពស់​ត្រដែត​ត្រដឹម ម៉្យាង​ទៀត អ្នក​មិន​ត្រឹមតែ​អាច​ទទួលបាន​លាភ​ផ្នែក​ការងារ​ទេ ថែម​ទាំង​អាច​ទទួលបាន​លាភ​ផ្នែក​ស្នេហា​ទៀតផង​។ អ្នក​នឹង​អាច​ជួប​នឹង​មនុស្ស​ដែល​ល្អ​ម្នាក់ ដែល​អាច​ថ្នាក់ថ្នម​អ្នក​បាន​ (សម្រាប់​បុគ្គល​នៅ​លីវ)។ ចំពោះអ្នកដែលមានគូហើយ តែកំពុងតែរំពឹងចង់បានបុត្រនោះ អ្នកនឹងទទួលបានដូចបំណងជាក់ជាមិនខាន ។ សុបិន្ត​និមិត្ត​ដែល​កើត​ឡើង​ក្នុង​អំឡុង​ ១០ ថ្ងៃ​ក្រោយ នេះ គឺ​ច្រើន​តែ​ល្អៗ អាច​អោយ​អ្នក​ផ្សង​សំណាង​បាន ។


​ឆ្នាំ​កុរ៖ ​​ក្នុង​រយៈពេល​១០ថ្ងៃ​ខាង​មុខ អ្នក​នឹង​មាន​លាភ​ឡើង​ខ្ពស់​​យ៉ាង​ត្រដែត​ តែ​ម្តង ដែល​ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​អាច​ទទួលបានឱ​កាស ទទួល​ទ្រព្យ​​បួន​ជ្រុង ឡើង​ឋានៈ និង​ប្រាក់ខែ ឬក៏រង្វាន់លើកទឹកចិត្តពី អ្នកដែលមានឋានៈខ្ពស់់ ជាងអ្នក​។ ជាពិសេស អ្នក​នឹង​អាច​ជួប​នឹង​គូ​ស្រករ​ដែល​ល្អ​មួយ ដូចនេះ អ្នក​គួរតែ​ក្តោប​ក្តាប់​ឲ្យបាន​ល្អ​។​ សុបិន្ត​និមិត្ត​ដែល​កើត​ឡើង​ក្នុង​អំឡុង​ ១០ ថ្ងៃ​ក្រោយ នេះ គឺ​ច្រើន​តែ​ល្អៗ អាច​អោយ​អ្នក​ផ្សង​សំណាង​បាន ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.