តាមជំនឿបុរាណហើយក្នុងពេលមានគភ៌របស់ស្ត្រីការតុបតែងផ្ទះគេមានការប្រយ័ត្នប្រយែង។ តាមក្បួនហុងស៊ុយបុរាណហើយបានកំណត់ទុកថាបើសិនស្ត្រីមានគភ៌ក្នុងផ្ទះត្រូវចៀសវាងការលាបផ្ទះការ ជួសជុលផ្ទះបាយ ការផ្លាស់ចង្ក្រាន រួមទាំងការជួសជុលក្នុងផ្ទះសង់ផ្ទះឬផ្លាស់ផ្ទះថ្មីជាដាច់ខាតព្រោះគេមានជំនឿដូចជា៖

១)ហេតុផលទី១
ចំពោះផ្ទះដែលទើបសាងសង់ហើយថ្មីៗតែងពោរពេញទៅដោយសំណើម អាកាសធាតុមិនសូវស្រឡះដែលមិនផ្តល់ផលល្អចំពោះសុខភាពរបស់ស្ត្រីមានគភ៌ឡើយ។
២)ហេតុផលទី២
ការសាងសង់ផ្ទះ ការជួសជុលផ្ទះថ្មី ជាការបន្ថែមភារះឱ្យដល់ស្ត្រីដែលមានគភ៌មានការងារធ្វើធ្ងន់ធ្ងរឡើងហើយបើរាងកាយទន់ជ្រាយផងអាចធ្វើឱ្យទារកក្នុងគភ៌រលូតបាន។
៣)ហេតុផលទី៣
មនុស្សសម័យបុរាណជឿថាបើសិនឱ្យស្ត្រីមានគភ៌ជីកដីសាងសង់ផ្ទះ ជួសជុលផ្ទះនឹងបាត់បង់នូវអ្វីដែលជារបស់សក្តិសិទ្ធចេញទៅអស់ដូចជាកូនដែលនឹងត្រូវមានសំណាងអ្វីមួយនឹងប្រែមកជាអាក្រក់ដូចការដែលស្ត្រីបានធ្វើកំពុងមានគភ៌នេះវិញដូចជានឹងក្លាយកម្មករសំណង់ឬជាកម្មករជាដើម។ដោយសារតែការជឿលើហេតុផលនេះហើយទើបគេមិនឱ្យស្ត្រីកាន់កិច្ចការទាំងនេះ៕
ប្រភព៖ KON
0 comments:
Post a Comment