- មករា និង កក្កដា
- កុម្ភៈ និង សីហា
- មីនា និង កញ្ញា
- មេសា និង តុលា
- ឧសភា និង វិច្ឆិកា
- មិថុនា និង ធ្នូ
ទំនាយជោគទ្រព្យ ៖ អ្នកជាមនុស្សដៃទូលាយ មានប្រាក់ប៉ុន្មានចាយអស់គ្មានសល់ ។ បើអ្នកចង់បានអ្វីមួយហើយត្រូវទិញឱ្យទាល់តែបាន។ ដូច្នេះអ្នកជាមនុស្សចាយធំ ហើយក៏ចេះរកចំណូលសមហេតុសមផលដែរ។ កាលពីនៅរៀនអ្នកជួយធ្វើកិច្ចការសាលា និង បង្រៀនបន្ថែមម៉ោងដល់មិត្តភក្តិដើម្បីស្វែងប្រាក់កម្រៃក្រៅ ។ ម្យ៉ាងទៀតអ្នកមិនចេះនៅស្ងៀម រាល់ការងារទៅថ្ងៃអនាគតតែងតែហក់លោត និង ផ្លាស់ប្តូរជានិច្ច ។
ជោគទ្រព្យផ្តល់ជោគសំណាងដល់អ្នក ៖ ពោរពេញទៅដោយឧត្តមគតិ និង តំណាងឱ្យបេសកជននាំមកនូវសន្តិភាព មិនថាអ្នកជាកូនមានចិត្តអង់អាចក្លាហាន ឬ ទុយមុយក្តី ក៏ត្រូវមានការប្រិតប្រៀនជានិច្ច ហើយបើទោះជាជួបភាពលំបាកលំបិន ឬ ឧបសគ្គយ៉ាងណាក្តីក៏ត្រូវតែខិតខំពុះពារដែរ ។ ចំពោះជីវភាពរស់នៅរបស់អ្នកនាពេលបច្ចុប្បន្ននេះជាមនុស្សចូលចិត្តអាណិតអាសូរគេ ព្រោះកាលបើបានជួបនឹងអ្នកគ្មានការងារធ្វើ ឬ កូនសត្វដែលវង្វេងពីមេវា គឺអ្នកតែងតែជួយជ្រោមជ្រែង និង ជួយយកអាសា។
គុណវិបត្តិនៃចរិតលក្ខណៈ ៖ ពេលខ្លះអ្នកពុំបានធ្វើអ្វីឱ្យស្របទៅតាមបំណងប្រាថ្នាខ្លួនឯងផ្ទាល់ឡើយ ទើបសិស្សរួមថ្នាក់ ឬ មិត្តភក្តិដែលនៅក្បែរៗនោះចាប់ផ្តើមគិតថា «ម្នាក់នេះហាក់ដូចជាប្លែកបន្តិច»។

២ – កើតខែកុម្ភៈ និង សីហា
ទំនាយជោគទ្រព្យ ៖ តាំងពីនៅតូចៗម្ល៉េះអ្នកជាមនុស្សដែលមានទម្លាប់ចេះសន្សំប្រាក់កាស ។ ដូច្នេះអ្នកត្រូវបានមនុស្សចាស់ទុំ និង ឪពុកម្តាយស្រឡាញ់ថ្នាក់ថ្នម ហើយបើទោះជាចង់បានរបស់អ្វីមួយ ឬ ត្រូវការប្រាក់កាសដើម្បីយកទៅធ្វើដើមទុនរកស៊ីនោះ ក៏ពួកគាត់មិនដែលជំទាស់ដែរ ។ ម្យ៉ាងទៀតអ្នកក៏ជាមនុស្សដែលចេះគ្រប់គ្រងទ្រព្យធនយ៉ាងហ្មត់ចត់ផងដែរ ។ ទៅថ្ងៃអនាគតការងារដែលស័ក្តិសមសម្រាប់អ្នក គឺការងារផ្នែកហិរញវត្ថុ និង ផ្នែកគ្រប់គ្រង ។
ជោគទ្រព្យផ្តល់ជោគសំណាងដល់អ្នក ៖ ក្តីសុបិនអាចប្រែក្លាយមកជាការពិត ហើយបើមាននរណាម្នាក់ទទួលការបីបាច់ថែរក្សាគឺ ដំបូងត្រូវប្រឈមមុខសាកល្បងបញ្ហាលំបាកដែលនាងបានរៀបចំទុកជាស្រេច ដោយមានតែអ្នកអង់អាចក្លាហានតែប៉ុណ្ណោះទើបមានសមត្ថភាពបានភ្លក្សរសជាតិនៃក្តីសុបិននេះ។ ដូច្នេះដើម្បីបានទទួលអំណោយទេពទ្រព្យនោះ អ្នកត្រូវតែពឹងផ្អែកទៅលើថ្វីមាត់ និង ភាពឈ្លាសវៃរបស់ខ្លួនឯងផ្ទាល់ ដើម្បីឱ្យបានឆ្លងផុតពីវគ្គលំបាកនោះ។ ម្យ៉ាងទៀតអ្នកក៏ត្រូវតែ ស្វែងរកជំនួយពីក្រុមគ្រួសារ និង មិត្តភក្តិ ទើបអាចធ្វើដំណើរបានទៅដល់គោលដៅ។
គុណវិបត្តិនៃចរិតលក្ខណៈ ៖ ពេលខ្លះអ្នកដែលមានចិត្តមានះរឹងរូស នោះចូលចិត្តតែបន្សល់ទុកនូវអារម្មណ៍អាថ៌កំបាំងដូចជា ពេលមានអាថ៌កំបាំងអ្វីមួយមិនអាចនិយាយប្រាប់គេឯងឱ្យបានដឹងឮឡើយ។ អ្វីដែលអ្នកភ័យខ្លាចបំផុតនោះ គឺអ្នកមិនចង់ឱ្យអ្នកដទៃដឹងអំពីគម្រោងផែនការផ្ទាល់ខ្លួន។ ដូច្នេះទើបអ្នកផងទាំងឡាយនិយាយថា អ្នកជាមនុស្ស «ធ្វើពុត និង មានអាថ៌កំបាំង»។

៣ – កើតខែមីនា និង កញ្ញា
ទំនាយជោគទ្រព្យ ៖ មិនថាតែការងារអ្វីទេច្រើនតែមានឈ្មោះ ល្បីរន្ទឺហើយក្នុងមួយជីវិតនេះគឺប្រកបតែភាពរុងរឿង និង ថ្លៃថ្នូរ ។ នៅក្នុងរាងកាយរបស់អ្នកហាក់ដូចមានស្មារតីអ្វីម្យ៉ាងដែលមិនចេះហត់នឿយ ដូច្នេះហើយទើបមានគេនិយាយថា អ្នកហ៊ានប្រថុយប្រថានដើម្បីទ្រព្យសម្បត្តិដែលជាគោលដៅចុងក្រោយដែលអ្នកប្រាថ្នាស្វែងរក។ តាំងពីនៅតូចៗមកម្ល៉េះ អ្នកដឹងពីហេតុផលថា «គ្មានប្រាក់គឺគ្មានអ្វីៗទាំងអស់» ដូច្នេះហើយទើបអ្នកយកចិត្តទុកដាក់ និង ស្វះស្វែងរកពីប្រវត្តិពួកអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និង ប្រមូលព័ត៌មានពីភាពជោគជ័យនៃការរកស៊ីជួញដូរ ។ បន្ទាប់ពីឈានជើងចូលក្នុងសង្គម អ្នកអាចចាប់ផ្តើមយកបទពិសោធដោយធ្វើជាកម្មករស៊ីឈ្នួលគេ រហូតនៅទីបំផុតអ្នកក៏បានក្លាយជាថៅកែគេវិញម្តង។
ជោគទ្រព្យផ្តល់ជោគសំណាងដល់អ្នក ៖ អ្នកកើតខែនេះ តែងតែជាមនុស្សមានភាពក្លាហាន និង ឈ្លាសវៃ ។ អ្នកអាចពិនិត្យមើលខ្លួនឯងថា តើនៅពេលបានជួបបញ្ហាលំបាកម្តងៗតែងតែរិះរកគ្រប់វិធីល្អៗ ដើម្បីដោះស្រាយ ហើយបើទោះជាត្រូវបានជោគវាសនាញាំញីយ៉ាងណាក្តីក៏មិនដែលបោះបង់ចោលឧត្តមគតិខ្លួនឯងដែរ។ ដូច្នេះប្រសិនបើវាជាការពិតមែននោះ អាចបញ្ជាក់បានថា អ្នកគឺជាមនុស្សដែលមានគំនិតប្រាជ្ញាឈ្លាសវៃ និង ភាពអង់អាចក្លាហានដូចទំនាយមែនហើយ ។
គុណវិបត្តិនៃចរិតលក្ខណៈ ៖ អ្នកឆាប់ជឿទុកចិត្តគេពេក នៅទីបំផុតត្រូវគេក្បត់ចិត្តវិញ ។ ម្យ៉ាងទៀតការជឿទុកចិត្តគេពិតមែនតែមិនមានកំហុសឆ្គងអ្វីក៏ដោយ តែជារឿយៗការប្រកាន់ខ្ជាប់ញក្យ «ជឿទុកចិត្ត» ជាការល្អបំផុត ។ ដូច្នេះគួរតែលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចទើបជាការប្រសើរ។

(សូមរង់ចាំអានវគ្គ២)
ប្រភពពី៖ AstrologyOftheAncients
Copyrighted: Moha Sneha
0 comments:
Post a Comment