តើអ្នកធ្លាប់សុបិនដល់រឿងរាវក្នុងលក្ខណៈបែបនេះខ្លះដែរឬទេ?បើមាននោះបញ្ជាក់ថាគូព្រេងរបស់អ្នកកំពុងបង្ហាញខ្លួនចំពោះលោកអ្នកឱ្យឃើញហើយ។
១) សុបិនឃើញដល់សត្វពស់ (ពស់រួបរឹតប៉ុន្តែបើពស់ចឹកវិញទាល់តែពស់នោះធំប៉ុណ្ណោះ)។
២) សុបិនឃើញគ្រឿងអលង្ការដ៏ស្រស់ស្អាតពិសេសជញ្ជៀន...។
៣) សុបិនឃើញទឹកអប់។
៤) សុបិនឃើញផ្កា។
៥) សុបិនឃើញភ្លៀងធ្លាក់។
**សុបិនឃើញសត្វពស់
“សត្វពស់”ក្នុងវប្បធម៌ប្រទេសជាច្រើនបានសំដៅទៅលើកាមារម្មណ៍ឬឱ្យអត្ថន័យដល់ប្រដាប់ភេទបុរស។ឯវប្បធម៌ខ្លះទៀតបានប្រៀបធៀបទៅនឹងអត្ថន័យបែប”សៀន “ឬមានន័យទៅដល់ព្រះជាម្ចាស់។ប៉ុន្តែសម្រាប់ជនជាតិខ្មែរតាំងតែពីបុរាណកាលមកមានជំនឿថាបើកាលណាសុបិនដល់សត្វពស់គេតែងចំណាំថានឹងជួបគូព្រេងយ៉ាងពិតប្រាកដ។
ប៉ុន្តែយ៉ាងណាក្តីការសុបិនឃើញដល់សត្វពស់ដែលជាការបញ្ជាក់ប្រាប់ហេតុទុកជាមុនថាអ្នកបានជួបគូព្រេងឬក៏អត់ទាល់តែមានលក្ខណៈដូចខាងក្រោម៖
១)ចាំបាច់ត្រូវតែសត្វពស់មករួបរឹតឬពស់ដេញនោះដើម្បីមករួបរឹតតែប៉ុណ្ណោះ។បើករណីអ្នកសុបិនឃើញសត្វពស់ដេកនៅស្ងៀមៗពិសេសដេកនៅក្នុងផ្ទះឬនៅកណ្តាលព្រៃនោះមិនមានអត្ថន័យអ្វីទេគ្រាន់តែជាការសុបិនធម្មតាដូចសព្វមួយដង។
ឧទាហរណ៍ថាបើអ្នកសុបិនឃើញសត្វពស់ធំដេកនៅក្រោមផ្ទះក្រោមគ្រែក្រោមសំយ៉ាបផ្ទះ។ល។នោះបញ្ចាក់ថាម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាផ្ទះសម្បែងដាស់តឿនឱ្យមានស្មារតីភ្ញាក់រលឹកក្នុងការធ្វើអ្វីមួយដែលមិនមែនមានន័យដល់ការជួបគូគាប់នោះឡើយ។
-បើសុបិនឃើញពស់ខាំវិញក៏មិនមែនបញ្ជាក់ដល់ការជួបគូព្រេងដែរតែអាចជាការមានរឿងរាវចូលកកូរផ្លូវចិត្តដោយអាចមានជម្លោះវិវាទពាក្យសម្តីផង។
-ពស់ដែលបញ្ជាក់គូព្រេងទាល់តែវាមានការមកប៉ះពាល់ដល់រាងកាយរបស់យើងប៉ុណ្ណោះដូចជារួបរឹតខ្លួនអ្នក រុំដៃជើងហើយបើមិនប៉ះរាងកាយទេគឺមិនបញ្ជាក់ដល់គូព្រេងឡើយ។
២)ទំហំរបស់សត្វពស់តែង ធំល្មមឬធំតែម្តង
បើសិនជាប្រភេទពស់តូចមិនមែនបញ្ជាក់ន័យដល់គូព្រេងទេពិសេសពស់តូចៗហើយជាហ្វូងថែមទៀត។
២)ទំហំរបស់សត្វពស់តែង ធំល្មមឬធំតែម្តង
បើសិនជាប្រភេទពស់តូចមិនមែនបញ្ជាក់ន័យដល់គូព្រេងទេពិសេសពស់តូចៗហើយជាហ្វូងថែមទៀត។
៣)ពណ៌របស់ពស់បញ្ជាក់ដល់សភាពរបស់អារម្មណ៍នៃចំណងទំនាក់ទំនង៖
- ពណ៌ក្រហមបញ្ជាក់ដល់ស្នេហាដ៏ក្តៅងំប្រភេទបែប sexual(ផ្លូវភេទ)។
- ពណ៌លឿងស្រទន់និងភឿកបញ្ជាក់ន័យដល់ស្នេហាបែបកល្យាណមិត្តជួយទំនុកបម្រុងឬស្នេហាបែប spiritual(ខាងអារម្មណ៍)។
-ពណ៌ខ្មៅគឺបញ្ជាក់ដល់ក្តីសង្ឃឹមនិងពោរពេញទៅអារម្មណ៍ខឹងសម្បារ ប្រចែប្រច័ណ្ឌ ងង៉ក់ ប្រភេទបែប earthy(ថោកទាប)។
-ពណ៌បៃតងខ្ចីបញ្ជាក់ដល់ភាពស្រស់ថ្លា បែបតាមធម្មជាតិ។
- ពណ៌ពិសេសៗ ដូចជាពណ៌បៃតងមរកត ពណ៌មាស ពណ៌ប្រាក់ នឹងបញ្ជាក់ន័យដល់ឋានៈរបស់គូព្រេងច្រើនជាងទំនាក់ទំនងស្នេហា។
៤)លក្ខណៈរបស់សត្វពស់លូនចូលមករកបញ្ជាក់ប្រាប់ដល់សភាពដែលគូព្រេង ដើរចូលមកក្នុងជីវិត៖
-ចូលមកវាយប្រហារយ៉ាងឆាប់រហ័សៈបើចូលមកបែបលឿនដោយហក់ចូលមកឬសម្រុកចូលមកបញ្ជាក់ថាគេកំពុងមានបំណងសុំសេចក្តីស្នេហាហើយ។
-វារចូលមកយឺតៗមកសាសងៈគូស្នេហ៍នោះគេនឹងប្រើពេលវេលាក្នុងការបង្កើតទំនាក់ទំនង។
-ពស់ដេញអ្នកសឹងរត់គេចមិនទាន់ៈគេជាភាគីស្រឡាញ់ឬចូលមកបំពានអ្នកមុន(ករណីខ្លះអាចចាប់រំលោភ)។
៥)សភាពអារម្មណ៍របស់អ្នកពេលជួបសត្វពស់ជារឿងសំខាន់ណាស់៖
ពាក្យចាស់បុរាណថា"កាន់តែខ្លាចពស់ច្រើនប៉ុនណាអារម្មណ៍ក្នុងទំនាក់ទំនងស្នេហាកាន់តែក្តៅងំទ្វេរដងឡើង"។
៦)អ្នកធ្វើដូចម្តេចជាមួយសត្វពស់នោះវានឹងបញ្ជាក់ប្រាប់ថាអ្នកត្រៀមខ្លួនបានកម្រិតណាជាមួយការមានគូគាប់៖
កាយវិការតបតក្នុងសុបិនថាពស់រួបរឹតឬពស់ដេញមករួបរឹតខ្លួនគឺ៖
- ព្យាយាមវាយបក់បោកចេញឬរត់គេចតែគេចមិនផុតតែពស់តាមមកទាល់តែទាន់ៈអ្នកនឹងបានបុរសម្នាក់ជាគូអនាគតពិតប្រាកដ។
-វាយសត្វពស់ឬកាប់ពស់រហូតដាច់ជាកំណាត់ងាប់ៈបើទោះបីសម្តីរបស់អ្នកបានសារភាពចំពោះមុខគូសង្សារថាស្រឡាញ់គេបែបណាក្តីតែក្នុងសតិសម្បជញ្ជៈរបស់អ្នកមានការខ្លាចសេចក្តីស្នេហាខ្លាំងណាស់និងខ្លាចការមានគូគាប់ ។ជាមួយគ្នារូបអ្នកក៏ភ័យខ្លាចក្តីសុបិននេះលេចចេញមកជាការពិតផង។
បើករណីមានការធ្វើបាបខ្លាំងប៉ុនណាការភ័យព្រួយក៏លេចច្រើនទៅតាមនោះដែរ។តាមពិតណាស់មានបុរសមកពាក់ព័ន្ធជីវិតរបស់អ្នកប៉ុន្តែអ្នកបែរជាមិនព្រមបើកបេះដូងឱ្យគេទើបមិនលេចជាសេចក្តីស្នេហាកើតឡើង។ដោយសារតែបញ្ហានេះអ្នកទើបមកបន្ទោសថាការសុបិនមិនដូចការពិតទេតែយ៉ាងណាមកពីខ្លួនអ្នកមិនព្រមបើកទ្វារទទួលពីសេចក្តីស្នេហារបស់គេប៉ុណ្ណោះ។
- រត់គេចស្ទើរស្លាប់តែពស់នៅតែដេញតាមរហូតទាល់តែស្ទុះភ្ញាក់ឡើងៈបញ្ជាក់ពីការមិនទាន់បានត្រៀមខ្លួនទាន់របស់អ្នកឬបញ្ជាក់ពីការភ័យខ្លាចបង្កប់យ៉ាងជ្រៅក្នុងអារម្មណ៍របស់អ្នកថាបុរសម្នាក់នោះមិនសមជាមួយខ្លួនអ្នកទើបបានជាលេចក្នុងក្តីសុបិនថារត់គេចពីសត្វពស់ឡើង។បើករណីសត្វពស់នោះដេញមិនលែងនោះបញ្ជាក់ថាបើទោះបីមិនមែនជាគូគាប់ក្តីតែបុរសម្នាក់នោះគេតាមអ្នកស្អិតណាស់មិនងាយនឹងបោះបង់ចោលងាយៗនោះឡើយ។
- មានសេចក្តីសុខក្នុងពេលសត្វពស់អោបរឹតៈតើមានដែរឬការសុបិនបែបនេះ? បើពិតជាមានមែនបញ្ចាក់ថាអ្នកព្រមបើកផ្លូវឱ្យគេដើរចូលមកក្នុងជីវិតរបស់អ្នកហើយ ។សេចក្តីស្នេហារបស់អ្នកមានភាពផ្អែមល្ហែមកក់ក្តៅតែក៏មិនហឹកហ៊ាក់ជាទីចាប់អារម្មណ៍របស់អ្នកដទៃទូទៅពេកដែរ។
**សុបិនឃើញគ្រឿងអលង្ការខ្លះក៏បញ្ចាក់ពីការជួបគូស្នេហ៍
គ្រឿងអលង្កាបណ្តាប្រទេសជាច្រើនបញ្ជាក់ដល់ពីការភ្ជាប់ពាក្យនិងជាកាដូពិសេសដល់គូស្នេហ៍ក្នុងនោះមានដូចជាជញ្ជានបញ្ចាក់ពីចំណងទាក់ទងចងផ្លូវចិត្តឬការបញ្ជាក់ពីការសុំរៀបអាពាហ៍ពិពាហ៍។
**សុបិនឃើញគ្រឿងអលង្កាអ្វីខ្លះបញ្ជាក់ពីគូស្នេហ៍ឬគូព្រេង
១)បើសិនគ្រឿងអលង្កានោះជាជញ្ជានបញ្ជាក់ពីការដល់គូយ៉ាងពិតប្រាកដ។
- បើសុបិនថាមានមនុស្សពាក់ជញ្ជានឱ្យនោះអ្នកនឹងបានជាគូគាប់ជាមួយបុរសជាសង្សារយ៉ាងពិតប្រាកដ ។
សុបិន្តថាមានមនុស្សឱ្យជញ្ជាននិងអ្នកយកមកពាក់នោះបញ្ជាក់ថាអ្នកកំពុងមានមនុស្សប៉ងហើយ។
- សុបិនថាអ្នកឱ្យជញ្ជានអ្នកដទៃនោះបញ្ជាក់ថាកំពុងស្រឡាញ់នរណាម្នាក់តែម្នាក់ឯងហើយ តែគេមិនស្រឡាញ់អ្នកវិញទេ។
២)បើគ្រឿងអលង្កានោះជាកងដៃឬខ្សែកត្រូវតែមានការយកមកពាក់នៅត្រង់ដៃឬកប៉ុណ្ណោះ។
បើអ្នកជាមនុស្សយកកងដៃឬខ្សែកនោះមកពាក់ខ្លួនឯងបញ្ជាក់ថាអ្នកនឹងបានជួបហើយរៀបការជាមួយមនុស្សដែលមានជីវភាពធូរធា។តែបើមានមនុស្សយកមកពាក់នៅដៃឬកអ្នកវិញនោះបញ្ជាក់ថាអ្នកបានឈ្លក់ស្រឡាញ់និងបានជួបស្នេហ៍ពិតហើយ។
បើករណីគ្រឿងអលង្កាទាំងនេះបានដាច់បាក់ឬបែក,ខូច,ជ្រុះនោះសេចក្តីស្នេហារបស់អ្នកឬការរៀបអាពាហ៍ពិពាហ៍នឹងខកបំណង។
៣) បើសិនជាគុជបុរាណមានន័យទៅដល់ពេញចិត្តនឹងរៀបការ (happy marriage)
**សុបិនឃើញទឹកអប់
ទឹកអប់បញ្ជាក់ដល់ការទាក់ទាញដល់ផ្លូវភេទនិងភាពស្រស់ស្អាតដ៏ផូរផង់។នេះបញ្ជាក់ថាអ្នកកំពុងមានស្នេហាយ៉ាងជ្រាលជ្រៅហើយកំពុងជួបគូស្នេហ៍ដែលអ្នកស្រឡាញ់ពេញចិត្តតែអាចមិនមែនជាគូព្រេងនោះដែរ។
**សុបិនឃើញផ្កា
ផ្កាជានិម្មិតរូបពីសេចក្តីស្នេហានិងមិត្តភាពភេទផ្ទុយគ្នាដែលបញ្ជាក់ដល់សេចក្តីស្នេហា។ក្នុងយុគសម័យអឺរ៉ុបកណ្តាលផ្កាដែលមានបន្លាគេបញ្ជាក់ន័យដល់ការរួមភេទ។ចំណែកក្នុងប្រទេសឥណ្ឌាបញ្ជាក់ពីអត្ថន័យដល់សេចក្តីសុខដ៏កំពូលនិងប្រទេសខ្លួ
បញ្ចាក់ថាផ្កាមានន័យដល់អារម្មណ៍និងការយល់ដឹង។
**ពណ៌របស់ផ្កាដែលសុបិនឃើញបញ្ជាក់ដល់សេចក្តីស្នេហា៖
-ផ្កាក្រហមមានន័យទៅដល់ sexual love ដែលជាសេចក្តីស្នេហាបែបព្រាននិងមានការរួមភេទ។
-ផ្កាពណ៌សបញ្ជាក់ដល់សេចក្តីស្នេហាបរិសុទ្ធ។
- ផ្កាពណ៌ទឹកប៊ិចមានន័យទៅដល់សេចក្តីស្នេហាបែបដួងវិញ្ញាណនិងអារម្មណ៍រួមផ្តុំគ្នាដោយមានកម្លាំងខ្លាំងក្លា។
-ផ្កា snowdrops មានន័យទៅដល់ការយកឈ្នះរដូវរងានិងសេចក្តីស្លាប់។
-ពណ៌លឿងមានន័យទៅដល់សេចក្តីស្នេហាត្រីកោណ។
- ចាស់បុរាណបញ្ជាក់ថាបើសុបិនឃើញបេះផ្កាជាជានិម្មិត្តរូបនៃបទពិសោធន៍ផ្លូវភេទឬភាពមានស្តុកស្តម្ភខាងទ្រព្សម្បត្តិ។
- បើសុបិនឃើញមានការរៀបចំផ្កាជាបាច់ស្រស់ស្អាតមានន័យទៅដល់ការរៀបការដែលជាក្តីរីករាយ៕
0 comments:
Post a Comment