ស្រី្តគ្រប់លក្ខណ៍ គឺស្ត្រីទាំងឡាយណា ដែលប្រកបដោយលក្ខណល្អបរិបូរ ដោយឥតខ្លះចន្លោះ។ ស្រី្តគ្រប់លក្ខណ៍ សំដៅតែទៅលើចរិយាសម្បត្តិតែប៉ុណ្ណោះ ដោយមិនសំដៅយករូបសម្បត្តិឡើយ។
ចាស់បូរាណ បានកំណត់ថា ប្រសិនបើស្ត្រីណាមានលក្ខណ៍៣១ប្រការ ស្ត្រីនោះមានឈ្មោះថា «ស្រី្តគ្រប់លក្ខណ៍»។ ប្រការ៣១ របស់ស្ត្រីគ្រប់លក្ខណ៍ គឺ៖
- ១. មិននិយាយដើមគេ
- ២. ចេះគួរសមចំពោះមាតាបិតានិងស្វាមី
- ៣. ដឹងគុណមាតាបិតានិងញាតិសន្តាន ទាំងពីរខាង
- ៤. មិនចេះដេកថ្ងៃ
- ៥. មានភាពឈ្លាសវៃ ដោយមិនភ្លេចមុខភ្លេចក្រោយ
- ៦. ចេះថែទាំរបស់ទ្រព្យ
- ៧. មិនផិតក្បត់ស្វាមី
- ៨. មិនចេះប្រចណ្ឌស្វាមី
- ៩. គ្មានកលមាយា
- ១០. មិនរំសាយសក់ឲ្យគេឃើញ
- ១១. មានចិត្តអត់ធ្មត់
- ១២. មានជើងស្រាល មិនដើរតន្ត្រំក្តុងក្តាំង
- ១៣. មិនឈរឬអង្គុយសម្ញែញកាយឲ្យគេឃើញ
- ១៤. មិនដើរញ៉ិកញ៉ក់និងកាច់ឫកកាច់រាង
- ១៥. ចេះសង្រួមភ្នែក មិនក្រឡេករឡេមរឡាម
- ១៦. មានដំណើរល្អ មិនគ្រលែងកាយ
- ១៧. មិនបង់បោយញាក់ស្មា ឬគ្រលែងដើមដៃ
- ១៨. មានសំឡេងតិចៗនិងច្បាស់លាស់ ដោយមិននិយាយឡូឡា
- ១៩. មិនចេះឡេះឡោះលេងសើច
- ២០. មិននិយាយផ្តោះផ្តងជាមួយបុរស
- ២១. ធ្វើការណា ធ្វើទាល់តែហើយការនោះ ដោយមិនទម្រន់
- ២២. ទៅទីណាឆាប់ត្រឡប់មកវិញ
- ២៣. ចេះទុកដាក់អីវ៉ាន់ក្នុងផ្ទះ
- ២៤. ចេះរៀបចំផ្ទះសម្បែង
- ២៥. ចេះតុបតែងគ្រឿងបរិភោគ (របស់ហូប) និងឧបភោគ (របស់ប្រើប្រាស់)
- ២៦. ខ្លាចចិត្តស្វាមីនិងមាតាបិតា ហើយគោរពតាមឱវាទ
- ២៧. បរិភោគចំណីអាហារ ក្រោយស្វាមីនិងមាតាបិតា
- ២៨. ឈប់បរិភោគ មុនស្វាមីនិងមាតាបិតា
- ២៩. ដេកលក់ក្រោយស្វាមី
- ៣០. ភ្ញាក់មុនស្វាមី
- ៣១. មានមេត្តាករុណានិងចេះធ្វើបុណ្យទាន៕
ប្រភពពី៖ Facebook
0 comments:
Post a Comment