ថ្ងៃនេះយើងនឹងលើកយកដើមឈើមួយចំនួន ដែលយើងយកមកដាំនៅទិសទាំង ៨ វានឹងជួយលើករាសីដល់ម្ចាស់ផ្ទះ ជួបតែសេចក្ដីសុខ និងសុភមង្គល។

* ខាងជើង ៖ ដាំដើមព្នៅ ធុរ៉េន និងប្រទាលមានមើម ផ្សេងៗ ដើម្បីជួយឲ្យរីកចម្រើនក្នុងមុខរបររកស៊ី។
* ទិសខាងកើតឆៀងខាងជើង ៖ ដាំធុរ៉េន ផ្កាឈើពណ៌ស្រស់ៗ ពណ៌ស៊ីជម្ពូ ផ្កាម្លិះ ដើម្បីសេចក្ដីសុខដុមរម្យនា។
* ទិសខាងកើត ៖ ដាំដើមដូង ដើម្បីជួយឲ្យមានសុខភាពមាំមួន ជួយកម្ចាត់ទុក្ខនៅក្នុងចិត្ត។ ដើមទទឹម ឬដើមផ្កាពណ៌ក្រហមនឹងនាំមកនូវថាមពលល្អ នៅពេលមានកូន និងមានអ្នកនៅជួយថែរក្សា។
* ទិសខាងកើតឆៀងខាងត្បូង ៖ ដាំដើមឫស្សី ជួយឲ្យមានលាភយស ឬបានឡើងតំណែងបន្ថែម ឬអាចដាំដើម ញ ក៏បានដែរ។
* ទិសខាងត្បូង ៖ ដាំដើមស្វាយ ដើមម៉ាក់ប្រាំង ដើម្បីភាពរុងរឿង។
* ទិសខាងលិចឆៀងខាងត្បូង ៖ ដាំដើមរាជព្រឹក្ស ដើមខ្នុរ ដើមអង្គាបុស្ស ឬល្ពៅ ដើម្បីជួយបញ្ចៀសពីអំពើអបាយមុខ និងចង្រៃឧបទ្រព ហើយអាចជួយការពារកូនចៅ ព្រមទាំងខ្លួនឯងកុំឲ្យងប់ងល់ល្បែង, ថ្នាំញៀនជាដើម។
* ទិសខាងលិច ៖ ដាំដើមកន្ទួត ពីមុនមកមនុស្សនាំគ្នាជឿខុសថា មិនគួរដាំដើមកន្ទួតនៅមុខផ្ទះ។ ក៏ប៉ុន្តែតាមការពិត កន្ទួតជួយការពារភាពចង្រៃឧបទ្រព ការពាររឿងក្ដីក្ដាំ ការពាររឿងអសោចន៍កេរ្តិ៍ និងការពារមនុស្សនាំរបស់ចង្រៃចូលមកក្នុងផ្ទះ។
* ទិសខាងលិចឆៀងខាងជើង ៖ ដាំដើមឈើហូបផ្លែដូចជា ក្រូចសើច ក្រូចឆ្មារ ក្រូចថ្លុង ក្រូចឃ្វិច ដើម្បីជួយរិតចំណងមេត្រីភាពទាំងមនុស្ស នៅក្នុងសង្គមគ្រួសារ និងមនុស្សមកពីខាងក្រៅ៕
0 comments:
Post a Comment