ប្រជ្រុយនៅលើខ្លួនប្រាណអាចបញ្ជាក់ពីអត្តចរិត សតិបញ្ញា និងចំណុចលេចធ្លោរបស់សាមីខ្លួន ។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលបង្ហាញពីអត្តចរិតរបស់ស្ត្រីដែលមានប្រជ្រុយនៅលើខ្លួនប្រាណ ៖
* ប្រជ្រុយនៅត្រង់ផ្ចិត ៖ តាមក្បួនតម្រាបញ្ជាក់ថាជានារីមានទឹកចិត្តស្រទន់ឧស្សាហ៍ព្យាយាមលើការងារ មិនខ្ជិលច្រអូស ។ ប្រសិនបើបុរសណាបាននាងជាគូស្រករ នឹងជួយបង្កើនជីវភាពឱ្យចម្រុងចម្រើន ជាម្តាយដ៏ល្អរបស់កូន មានបញ្ញាឆ្លាតវៃ និងជាមនុស្សធ្វើឱ្យក្រុមគ្រួសារមានលាភសំណាងហូរចូលរាល់ថ្ងៃ ។
* ប្រជ្រុយនៅចំកណ្តាលទ្រូង ៖ ប្រសិនបើស្ត្រីណាកើតមានប្រជ្រុយនៅផ្នែកខាងលើទ្រូងជាមនុស្សមានទឹកចិត្តស្រទន់ ។ បុរសណាបានឃើញនាងគ្រាន់តែប្រើពាក្យសម្តីលួងលោម ក៏មានឱកាសល្អូកល្អិននឹងគ្នា ។ ប៉ុន្តែគួរចាំថា នារីម្នាក់នេះជាមនុស្សពូកែខាងចាយវាយ ត្រចៀកស្រាល ឆាប់ជឿសម្តីអ្នកដទៃ ពូកែខាងស្តាប់យោបល់ពីអ្នកជិតខាង ហើយមកបង្ក្រាបគ្រួសារឯង ហើយនាងក៏ជាមនុស្សដែលគេរមែងឆបោក ។
* ប្រជ្រុយនៅលើសុដន់ខាងឆ្វេង ៖ តាមក្បួនតម្រាឱ្យដឹងថា ជានារីស្រឡាញ់ភាពស្ងប់ស្ងាត់ មិនសូវដើរកម្សាន្ត ឬអង្គុយនិយាយដើមគេទេ(ដាក់គូទដាក់មាត់) ។ នាងជាមនុស្សមានសតិសម្បជញ្ញៈល្អ ចេះត្រិះរិះពិចារណានិងនាំលាភសំណាងជារឿយៗ រស់នៅប្រកបដោយសេចក្តីសុខ ប៉ុន្តែបុរសដែលស័ក្តិសមនឹងនាងត្រូវមានចំណេះដឹងខ្ពស់ មានទ្រព្យសម្បត្តិស្តុកស្តម្ភ ការងារល្អចាត់ទុកថា គឺជាសំណាងមួយដែលពួកគេមាននិស្ស័យនឹងគ្នា ។
* ប្រជ្រុយនៅលើអវយវៈភេទជាស្ត្រីមានមន្តស្នេហ៍ ៖ ជាស្ត្រីចូលចិត្តតុបតែងខ្លួន មានលក្ខណៈសិចស៊ី ជាមនុស្សមានសំណាងល្អ និងមិនធ្លាប់ស្ថិតក្នុងស្ថានភាពដុនដាប ប្រសិនបើប្រកបមុខរបររកទទួលទាននឹងមានទ្រព្យសម្បត្តិខ្ពង់ខ្ពស់ រួមទាំងមានមន្តស្នេហ៍ទាក់ទាញបុរសទៀតផង ។ តែជាអកុសល នៅពេលនាងមានគូស្រកររមែងមានបញ្ហារកាំរកូស ដូច្នេះភាពល្អូកល្អិននឹងគ្នាមិនយូរប៉ុន្មាននឹងត្រូវប្រេះឆា ជាចុងក្រោយនាងរមែងរស់នៅឯកោ ៕
ប្រភពពី៖ កោះសន្តិភាព
0 comments:
Post a Comment