មនុស្សគ្រប់រូប មិនដែលមានរាសីល្អគ្រប់ពេលវេលាទេ គឺឆ្នាំខ្លះរាសីល្អ ឆ្នាំខ្លះរាសីអន់ ខែខែរាសីល្អ ខែខ្លះរាសីអន់ ថ្ងៃខ្លះរាសីល្អ ថ្ងៃខ្លះរាសីអន់ ដូច្នេះហើយពួកគេរមែងតែងរកវិធីដើម្បីលើករាសីរបស់ពួកគេអោយល្អឡើងវិញ គ្រប់ពេលដែលរាសីរបស់គេធ្លាក់ចុះ ។ តើការលើករាសីអោយល្អត្រូវធ្វើអ្វីខ្លះ នៅកន្លែងណាខ្លះ? សូមតាមដានដូចខាងក្រោម៖
១ – នៅកន្លែងអ៊ូអរ
ប្រសិនបើពេលកន្លងទៅថ្មីៗនេះលោកអ្នកមានអារម្មណ៍ថាជោគរាសី មិនសូវល្អ ឬ មិនសូវមានផលចំណូលហូរចូលនោះ គួរតែរកវិធីលើករាសី តាមបែបសាមញបំផុត ។ លោកអ្នកគួរតែទៅកន្លែងដែលមានមនុស្សម្នា ជួបជុំគ្នាច្រើន និង មានភាពអ៊ូអរ ដូចជាទីផ្សារ សាកលវិទ្យាល័យ ទីអារាម ដែលមានអុជធូបហុយទ្រលោម ឬ កន្លែងប្រគំតន្ត្រីខ្នាតធំជាដើម នោះគឺ អាចជួយលើករាសីមិនខាន តែដាច់ខាតមិនត្រូវទៅមន្ទីរពេទ្យឡើយ ។
២ – បី ឬ ពទារក
ការបី ឬ ពទារក ក៏ជាវិធីសាស្ត្រម្យ៉ាងសម្រាប់ ជួយលើករាសីដែរ ។ ក្បួនហុងស៊ុយថា កម្លាំងកាយ របស់ទារកក្លៀវក្លា ដូច្នេះប្រសិនបើបានបី ឬ ពទារក គឺពិតជាអាចជួយបង្កើនជោគល្អ ជាពិសេស អាចធ្វើឱ្យមនោសញ្ចេតនា ការងារ ជោគទ្រព្យ ការរៀនសូត្រ និង សុខភាព ប្រែមកជាល្អប្រសើរឡើងវិញ ។
៣ – ទាក់ទងតាមខ្សែចក្ខុ
នៅតាមផ្លូវ ឬ ពេលកំពុងធ្វើការងារ បើជួបមនុស្សដែលលោកអ្នកគិត ថាជាមនុស្សល្អ អាចសាកល្បងក្រឡេកមើលគេ ហើយប្រសិនបើឃើញគេងាកមករកលោកអ្នកវិញ អាចប្រើអារម្មណ៍ទាក់ទងតាមខ្សែចក្ខុបន្តទៀត ព្រោះជាអាថ៌កំបាំងនៃការបង្កើនភាពទាក់ទាញមួយប្រភេទ ជាពិសេសមាន អំណោយផលល្អសម្រាប់អ្នកតូចតាចពេលជួបចៅហ្វាយនាយ ឬ ថៅកែ ។ សម្រាប់បុគ្គលិកអ្នកលក់ទំនិញនៅតាមហាង នៅពេលជួបអតិថិជនក៏អាច នាំមកនូវជោគល្អដែរ ។
៤ – ស្រែកច្រៀងខ្លាំងៗ
តាមពិតទៅការស្រែកច្រៀងខ្លាំងៗក៏ជាវិធីសាស្ត្រសម្រាប់លើកតម្កើង រាសីមួយបែបដែរ ។ ស្រែកច្រៀងខ្លាំងៗអាចជួយបង្វឹកកម្លាំងខ្យល់ និង ប្រមូលកម្លាំងកាយ ហើយរឹតតែអាចធ្វើឱ្យមានការរំភើបចិត្ត និង បណ្តុះ ភាពជឿជាក់ទៀតផង ។ ចំពោះមនុស្សដែលមានជោគល្អតែងតែមានសំឡេង ខ្ទ័រគ្រលួច ។ ដូច្នេះនៅពេលដែលលោកអ្នក មានអារម្មណ៍ស្មុគស្មាញ និង មានជោគរាសី មិនសូវល្អ អាចចូលទៅ ច្រៀងតាមហាងខារ៉ាអូខេ ដោយស្រែកច្រៀង ខ្លាំងៗ អាចបានទទួលជោគល្អជាក់ជាមិនខាន ។
៥ – បែរមុខទៅរកភ្នំ និង ស្រែកខ្លាំងៗដើម្បីបន់ស្រន់
ពេលបែរមុខទៅរកភ្នំ និង ស្រែកខ្លាំងៗ ដើម្បីបន់ស្រន់នោះក៏ជា អាថ៌កំបាំងតូចមួយក្នុងការជួយលើករាសីដែរ ។ នៅពេលដែលជោគ រាសីធ្លាក់ចុះគឺអាចធ្វើដំណើរទៅក្បែរភ្នំណាមួយ រួចហើយស្រែកខ្លាំងៗ ហើយនៅពេលកំពុងតែស្រែក ត្រូវនឹកក្នុងចិត្តដោយបន់ស្រន់បណ្តើរនូវអ្វី ដែលខ្លួនប៉ងប្រាថ្នា ។ ត្រូវអនុវត្តបែបនេះឱ្យបានជាច្រើនថ្ងៃគឺអាចបាន ទទួលជោគល្អដែលមិនបាននឹកស្មានដល់ ។
៦ – ជើងទទេជាន់លើដីផ្ទាល់
អ្នកទីក្រុងមិនងាយនឹងទទួលកម្លាំងធាតុដីឡើយ ដូច្នេះត្រូវចុះពីផ្ទះ ហើយដោះស្បែកជើងឈរផ្ទាល់លើដីដើម្បីទទួលកម្លាំងធាតុដី ។ ម្យ៉ាង ទៀតប្រសិនបើអាចឆ្លៀតបានគួរធ្វើដំណើរទៅកម្សាន្តនៅជនបទ និង ស្នាក់នៅឱ្យបាន ២-៣ ថ្ងៃ ហើយដើរជើងទទេកាត់វាលខ្សាច់ វាលភក់ និង វាលស្មៅ ព្រោះអាចបំបាត់ក្តីកង្វល់ និង ជួយបង្កើនជោគរាសី ។
៧ – ជជែកលេងជាមួយមិត្តភក្តិ
បើមានពេលទំនេរគួរជួបជុំមិត្តភក្តិដើម្បីសំណេះសំណាល និង រំឭក ឡើងវិញនូវរឿងរ៉ាវពីអតីតកាល ប៉ុន្តែការជ្រើសរើសមិត្តភក្តិដើម្បីជជែក គ្នាលេងនោះមានពីរយ៉ាង គឺបើប៉ះចំមិត្តភក្តិចាស់ដែលមានរាសីធ្លាក់ចុះ រឹតតែធ្វើឱ្យរាសីលោកអ្នកធ្លាក់ចុះដុនដាបថែមទៀត តែបើបានជួបជជែក លេងជាមួយមិត្តភក្តិចាស់ដែលមានជោគល្អ ខ្លួនយើងផ្ទាល់ក៏ទទួលជោគល្អដែរ ។
៨ – ឱបដើមឈើធំៗ
តាមជនជាតិចិនបុរាណសុទ្ធតែមានជំនឿថា ដើមឈើមានដួងព្រលឹង ទិព្វ ដូច្នេះការឱបដើមឈើធំៗអាចស្រូបយកកម្លាំងធាតុពីដួងព្រលឹងទិព្វ គឺអាចជួយលើកជោគរាសី ។ អ្វីដែលគួរយកចិត្តទុកដាក់នោះគឺការឱបដើម ឈើធំៗ ត្រូវឱបឱ្យបានមុនម៉ោង ៣ រសៀល បើមិនដូច្នោះទេគឺមិនត្រឹមតែ មិនអាចជួយលើករាសីប៉ុណ្ណោះទេ ថែមទាំងអាចស្រូបយកកម្លាំងធាតុអស់ រលីងពីខ្លួនទៀតផង ៕
ប្រភពពី៖ CEN.com.kh
0 comments:
Post a Comment