- មករា និង កក្កដា
- កុម្ភៈ និង សីហា
- មីនា និង កញ្ញា
- មេសា និង តុលា
- ឧសភា និង វិច្ឆិកា
- មិថុនា និង ធ្នូ
៤ – កើតខែមេសា និង តុលា
ទំនាយជោគទ្រព្យ ៖ អ្នកគឺជាមនុស្សដែលមានចិត្តសប្បាយរីករាយដោយមានជោគសំណាងល្អបានជួបនូវជោគទ្រព្យ។ ជារឿយៗតែងតែបានទទួលការជួយជ្រោមជ្រែងពីអភិជន ហើយបើទោះជាមិនចាំបាច់ចំណាយកម្លាំងច្រើនក៏ដោយ ក៏អាចបានទទួលលទ្ធផលគួរជាទីពេញចិត្តដែរ។ ម្យ៉ាងទៀតសូម្បីតែចូលរួមក្នុងការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ផ្សេងៗក្តីក៏បានទទួលជោគជ័យដោយបានឈ្នះរង្វាន់ទាំងតូចទាំងធំជាបន្តបន្ទាប់ដែរ។ ទោះជាយ៉ាងណាអ្នកអាចប្រមូលទុកដាក់នូវវត្ថុសំខាន់ៗដែលខុសប្លែកពីអ្នកផងទាំងឡាយ ដូច្នេះឱ្យតែអ្នកមិនមានចិត្តលោភលន់ និង ស៊ីចាយសប្បាយហ៊ឺហាជ្រុលពេក គឺអាចងាកមកបណ្តាក់ទុនរកស៊ីផ្នែកហិរញ្ញវត្ថុប្រាកដជានឹងមានភាពថ្កុំថ្កើងរុងរឿង។
ជោគទ្រព្យផ្តល់សំណាង ៖ អ្នកមានទ្រព្យធនក៏ពិតមែន តែចំណាយទៅវិញដោយក្បិតក្បៀតខ្លាំងណាស់ ទើបមានជោគសំណាង ។ ប៉ុន្តែប្រសិនបើប្រឆាំងនឹងជោគសំណាង អាចក្លាយជាមនុស្សមានមនោសញ្ចេតនាច្រើនជ្រុល ។
គុណវិបត្តិនៃចរិតលក្ខណៈ ៖ ការទទួលរងផលប៉ះពាល់នោះ គឺពេលខ្លះអ្នកហាក់ដូចជាមានមនោសញ្ចេតនាច្រើនពេក និង មានប្រតិកម្មឆាប់រហ័សពេកដែលមិនអាចឱ្យអ្នកបែងចែករវាងមិត្តភាព និង ស្នេហាបានត្រឹមត្រូវ។ ដូច្នេះគេអាចវាយតម្លៃថា អ្នកជាមនុស្សចូលចិត្តធ្វើឱ្យមានមនោសញ្ចេតនាច្រើនដោយខ្លួនឯង ។

៥ – កើតខែឧសភា និង វិច្ឆិកា
ទំនាយជោគទ្រព្យ ៖ អ្នកហ្មត់ចត់ក្នុងការងារ ដូច្នេះអ្នកជាមនុស្សចេះគិតគូរក្រុមគ្រួសារ។ លើផ្នែកជោគទ្រព្យអ្នកពឹងផ្អែកទៅលើការប្រកបការងារបណ្តើរបានទទួលផលចំណូលបណ្តើរ ទើបអត្រានៃភាពជោគជ័យមានកម្រិតខ្ពស់។ តាមពិតទៅឱ្យតែខិតខំប្រឹងប្រែងអស់ពីកម្លាំងចិត្ត ពិតជាអាចទទួលនូវការតបស្នងក្នុងកម្រិតខ្ពស់ជាក់ជាមិនខាន។ ចំពោះរឿងប្រាក់កាសអ្នកមានគំនិត និង វិធីរបស់ខ្លួនអ្នកផ្ទាល់ ព្រោះអ្នកមិនគិតតែប្រាក់មួយមុខនោះឡើយ ។ អ្នកស្អប់ខ្ពើមប្រភេទមនុស្សដែលនិយមចូលចិត្តតែសំពះបន់ស្រន់សុំឱ្យមានឆាប់ ដោយមិនខំធ្វើការងារ និង រកស៊ី ។
ជោគទ្រព្យផ្តល់សំណាង ៖ អ្នកជាមនុស្សដែលមានគំនិតប្រាជ្ញាឈ្លាសវៃ ដោយប្រើទេពកោសល្យដើម្បីអនុវត្តសកម្មភាពជាក់ស្តែងហើយក៏ជាបទពិសោធទុកសម្រាប់ជាមេរៀនដល់ជីវិតអ្នកដទៃថែមទៀត។ ដូច្នេះ ជីវភាពរស់នៅបច្ចុប្បន្នរបស់អ្នកដែលចូលចិត្តស្តាប់ការបកស្រាយពីទុក្ខសោករបស់មិត្តភក្តិនោះតែងជួយខ្នះខ្នែងរិះរកគ្រប់វិធីដើម្បីដោះស្រាយរាល់បញ្ហាលំបាកគ្រប់បែបយ៉ាង។
គុណវិបត្តិនៃចរិតលក្ខណៈ ៖ អ្នកជាមនុស្សដែលបានចំណាយពេលវេលា និង កម្លាំងកាយចិត្តច្រើនសម្រាប់អ្នកដទៃ ហើយបើខ្វះការប្រុងប្រយ័ត្នពិតជាអាចនៅឃ្លាតឆ្ងាយពីបងប្អូនញាតិមិត្ត។ ម្យ៉ាងទៀត អ្វីដែលធ្វើឱ្យអ្នកកាន់តែឈឺចុកចាប់នោះ គឺមានមនុស្សមួយចំនួនមិនត្រឹមតែមិនពេញចិត្តស្តាប់ប៉ុណ្ណោះទេ ថែមទាំងដើរទៅនិយាយគ្រប់ច្រកល្ហកថា អ្នកចូលចិត្តឈឺឆ្អាលរឿងរបស់អ្នកដទៃទៀតផង ។
ទំនាយជោគទ្រព្យ ៖ អ្នកជាមនុស្សខិតខំព្យាយាមរៀនសូត្រ គឺ ជោគទ្រព្យក៏កើនឡើងទៅតាមវ័យដោយចេះសន្សំចាប់ពីតិចទៅច្រើន ។ ទ្រព្យធនអស់ទាំងនេះគឺមិនត្រឹមតែមានការបង្ហាញពីភាពជាក់ស្តែងប៉ុណ្ណោះទេ ព្រមទាំងបានបង្ហាញយ៉ាងទូលំទូលាយដល់បណ្តាញទំនាក់ទំនងទៀតផង។ ម្យ៉ាងទៀតរឿងប្រាក់កាសក៏ជាការខិតខំប្រឹងប្រែងរបស់អ្នកដែរ ប៉ុន្តែដោយសារតែអ្នកជាមនុស្សចូលចិត្តមានជីវភាពសប្បាយហ៊ឺហានោះ ទើបអ្នកខំប្រឹងរៀនយកចំណេះខ្ពង់ខ្ពស់ដើម្បីបំពេញសេចក្តីត្រូវការ។ អ្នកមានខួរក្បាលជាអ្នកជំនួញ គឺស័ក្តិសមនឹងបើកក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ ព្រោះទៅថ្ងៃមុខប្រាកដជារកប្រាក់ចំណូលបានច្រើនជាក់ជាមិនខាន ។
ជោគទ្រព្យផ្តល់សំណាង ៖ អ្នកមានសន្តានចិត្តល្អ តំណាងឱ្យភាពថ្លៃថ្នូរ និង អ្នកនិយមជីវភាពសប្បាយហ៊ឺហា ។ ដូច្នេះនៅអ្នកជាមនុស្សមានប្រាជ្ញាឈ្លាសវៃ មានចំណេះដឹងខ្ពស់ និង ជួយចេះជួយដល់អ្នកទីទ័លក្រទៀតផង ។
គុណវិបត្តិនៃចរិតលក្ខណៈ ៖ នៅពេលប្រឈមនឹងការបរាជ័យម្តងៗ អ្នកតែងតែសង្ស័យថា មកពីខ្លួនឯងគ្មានសមត្ថភាព។ តាមពិតគឺជាការស្រមើស្រមៃតែប៉ុណ្ណោះ ដូច្នេះបើសម្លឹងចំគោលដៅ ហើយ គឺត្រូវតែប្រញាប់ប្រញាល់អនុវត្តភ្លាម ដាច់ខាតមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ៕
0 comments:
Post a Comment