1-ស្តេចឆ្នាំចិនទី១ គឺឆ្នាំជូត៖
បុគ្គលទាំងប្រុសទាំងស្រីដែលមានកំណើតកើតក្នុងឆ្នាំនេះ គឺ មានការប្រតិព័ទ្ធពីសំណាក់ ដំណឹងល្អៗ កិច្ចការងារល្អៗ និង ទ្រព្យកើតចេញពីសំណាង និង ញើសឈាម ខ្លួនផ្ទាល់ នៅបំណាច់ខែកញ្ញានេះ ។ ទាំងនេះជាហេតុនាំឲ្យភាពក្រៀមក្រំ ក្តីឈឺចាប់ និង ទុក្ខកង្វល់ទាំងអម្បាលម៉ាន របស់គេរសាយទៅបន្តិចបន្តិចម្តង ហើយនឹងរលាយអស់រលីងនៅ ក្នុងខែកញ្ញាខាងមុខនេះ ។ ក្រៅពីនេះ គេមានសំណាងមួយចំណុចទៀតត្រង់ ជំងឺដង្កាត់នានានឹងរបស់គេនឹងត្រូវបានជាសះស្បើយផងដែរ ។
ជាយោបល់៖
+គួរតែមានគំនិតសុទិដ្ឋិនិយម លើរឿងដែលកើតឡើងលើលោកនេះ ជាពិសេសរឿងមិនល្អត្រូវទុកជាបទពិសោធន៍សម្រាប់ខ្លួន ឬក៏កូនចៅ ឯរឿងល្អត្រូវចង់ចាំ និងបង្រៀនមនុស្សជុំវិញអោយទទួលបានដំណើរផ្លូវបែបនេះ ។
+មិនត្រូវទុកចិត្តមនុស្សដែលធ្លាប់សាងអាក្រក់ដាក់ខ្លួនឡើយ ព្រោះមនុស្សប្រភេទនេះ នឹងមិនអោយគុណមកអ្នកដូចដែលអ្នករំពឹងទេ តែបើទោសគេនៅតែចង់ផ្តល់អោយអ្នកជានិច្ច ។
+ទិសដំណើរនាំលាភ គឺ បស្ចិម និរតី និង ទក្សិណ ។

2-ស្តេចឆ្នាំចិនទី២ គឺឆ្នាំខាល៖
បុគ្គលទាំងប្រុសទាំងស្រីដែលមានកំណើតកើតក្នុងឆ្នាំនេះ គឺ មានការប្រតិព័ទ្ធពីសំណាក់ មនុស្សជុំវិញ ព្រមទាំងមាសប្រាក់ អមដោយកិត្តិយស ជាច្រើនយ៉ាងនៅបំណាច់ខែកញ្ញា ខាងមុខនេះ ។ រាល់ក្តីកង្វល់របស់គេនឹងត្រូវបានរសាយ រលាយអស់សឹងគ្មានសល់ សូម្បីតែ១% ហេតុដូចនេះ គេនឹងអាចចាប់ផ្តើមគ្រោងការ ឬក៏ ការងារដែលជាក្តីបំណងរបស់គេបានហើយព្រោះ ទ្រព្យសំណាងជាច្រើនយ៉ាងកំពុងតែទន្ទឹងរង់ចាំរូបគេ ។
ជាយោបល់៖
+គួរតែសិក្សានូវរបស់ថ្មីអោយបានច្រើនជាងនេះ នឹងទទួលលាភជ័យកាន់តែធំ ឡើងៗ ជាក់ជាមិនខាន ។
+មិនត្រូវសេពគប់មនុស្សពាល មនុស្សដែលមិនគិតពីអនាគត ឬក៏ មនុស្សមានសន្តានតិរិច្ឆាន ។
+ទិសដំណើរនាំលាភ គឺ និរតី អាគ្នេយ៍ និង ឦសាន្ត ។

3-ស្តេចឆ្នាំចិនទី៣ គឺឆ្នាំរោង៖
បុគ្គលទាំងប្រុសទាំងស្រីដែលមានកំណើតកើតក្នុងឆ្នាំនេះ គឺ មានការប្រតិព័ទ្ធពីសំណាក់ គំនិតប្រាជ្ញាថ្មីៗ ប្រាក់កាស់បង្គួរ និង ដំណឹងល្អៗ ពីការងាររបស់ខ្លួនដែលកំពុងធ្វើ ។ នៅបំណាច់ខែកញ្ញានេះ គេនឹងទទួលបានដំណឹងជាលាភសំណាងដែលកើតចេញ ពីភាពអស់សង្ឃឹម ឬក៏ របស់ទិញហើយកប់ចោល គ្មានតម្លៃ អស់រយៈពេលជាយូរមកហើយ ។ មួយវិញទៀតនឹងមានមនុស្សប្រុសស្រីដែលធ្លាប់តែមាក់ងាយ បណ្តុះបង្អាប់ អ្នកកាលពីមុនប្រែមកជារណប អែបអបអ្នកទាំងគ្រួសារវិញតែម្តង ។ រាល់សុបិន្តអាក្រក់ និង ទុក្ខលំបាក ព្រមទាំងភាពអស់សង្ឃឹមក្នុងជីវិតរបស់អ្នកនឹងប្រែមកល្អវិញ សឹងនឹកស្មានមិនដល់នៅបំណាច់ខែកញ្ញានេះ ។
ជាយោបល់៖
+គួរតែពិនិត្យពិច័យ រាល់ការងារដែលអ្នកកំពុងធ្វើអោយបានច្រើនដង ព្រោះការងារទាំងនោះ នឹងផ្តល់លាភធំដល់អ្នក ។
+មិនត្រូវជឿសម្តីអ្នកដទៃជាងគ្រួសារឡើយ ព្រោះអ្នកដទៃស្រលាញ់ភាពស្មោះត្រង់ និង ទៀងត្រង់របស់អ្នកណាស់ ព្រោះវាងាយអោយគេបោក ។
+ទិសដំណើរនាំលាភ គឺ បូព៌ និរតី បស្ចិម និង អាគ្នេយ៍ ។

4-ស្តេចឆ្នាំចិនទី៤ គឺឆ្នាំរកា៖
បុគ្គលទាំងប្រុសទាំងស្រីដែលមានកំណើតកើតក្នុងឆ្នាំនេះ គឺ មានការប្រតិព័ទ្ធពីសំណាក់ កិត្តិនាម និង ដំណឹងល្អៗ ជាជាងទ្រព្យសម្បត្តិ តែទោះយ៉ាងណាវាក៏នៅតែជារឿងល្អសម្រាប់គេដដែល ព្រោះដំណឹងដែលកើតចេញក្នុងអំឡុងចុងខែកញ្ញា គឺសុទ្ធតែជាដំណឹងនាំលាភនាថ្ងៃមុខ រីឯ ក្តីសន្តោស ចិត្តមេត្តា ចិត្តករុណា របស់ឆ្នាំនេះ នឹងផ្តល់ផលជាវិជ្ជមានទៅលើ កេរ្តិ៍ឈ្មោះ កិត្តិយស និង បុណ្យស័ក្តក្នុងសង្គមសម្រាប់គេជាដើម ។ មុនខែតុលាចូលមកដល់ គេនឹងមានដំណោះស្រាយក្នុងជីវិត ព្រមទាំងអាចមានវិធីថ្មីដើម្បីបន្ធូរបន្ថយក្តីកង្វល់ ក៏ដូចជាទុក្ខវិបត្តិនានារបស់គេ ដែលកំពុងតែប្រឈមនាពេលនេះផងដែរ ។
ជាយោបល់៖
+គួរតែស្តាប់ដំបូលន្មានអ្នកដទៃ ជាពិសេសមនុស្សជិតស្និតក្បែរខ្លួន អោយបានច្រើនជាងមុន ព្រោះលេខរបស់អ្នកនឹងមានសំណាងធំ បើអ្នកអាចប្រតិបត្តិបាន ខ្ជាប់ខ្ជួន ។
+មិនត្រូវគិតច្រើនលើរឿងអត់ប្រយោជន៍ទេ គួរណាចេះពិចារណាអោយបានច្រើន ។
+ទិសដំណើរនាំលាភ គឺ ទក្សិណ អាគ្នេយ៍ និង បូព៌ ។

5-ស្តេចឆ្នាំចិនទី៥ គឺឆ្នាំមមី៖
បុគ្គលទាំងប្រុសទាំងស្រីដែលមានកំណើតកើតក្នុងឆ្នាំនេះ គឺ មានការប្រតិព័ទ្ធពីសំណាក់ ញាតិមិត្តបងប្អូន និង លុយកាក់ មាសប្រាក់ កើតចេញដោយធម៌ ពោលគឺមិនបំពារបំពានអ្នកណាដើម្បីយកមាន ឬក៏ យកសុខខ្លួនឯងឡើយ ។ មនុស្សនេះ មានទុក្ខច្រើន តែមិនជាអ្វីព្រោះនឹងរសាយទៅវិញបន្តិចម្តងៗ ចាប់ពីអំឡុងចុងខែកញ្ញានេះតទៅ ។ ដល់ខែតុលាចូលមកដល់គេនឹងទទួលបានលាភសំណាងជាច្រើនយ៉ាង ចូលក្នុងជីវិតគេជាក់ជាមិនខាន ។
ជាយោបល់៖
+គួរតែសាងកុសលអោយច្រើន និង ត្រូវលះបង់ពេលវេលាខ្លួនជួយការងារអ្នកដទៃផងដែរ ព្រោះលាភអ្នកស្ថិតលើអ្នកដទៃដែលនៅជុំវិញអ្នក ។
+មិនត្រូវសេពគប់មនុស្សពាល មនុស្សដែលមិនគិតពីអនាគត ឬក៏ មនុស្សមានសន្តានតិរិច្ឆាន ព្រោះអាចកាត់លាភ ៥០%។
+ទិសដំណើរនាំលាភ គឺ ឧត្តរ ពាយព្យ និង បស្ចិម ។

រក្សាសិទ្ធិដោយ៖ Moha Sneha
ប្រភពពី៖ Taiwann Secret
0 comments:
Post a Comment