ចំណេះដឹងថ្មីៗ

មនុស្ស​ប្រុស​ខិល​ខូច​ប៉ុណ្ណា​ក៏​ដោយ បើ​ស្រលាញ់​ស្មោះ​គេ​នឹង​កែ​ប្រែ​ ៥ យ៉ាង​នេះ​ដើម្បី​យើង​


ពាក្យ​ចាស់​ពោល​ថា ចរិត​មនុស្ស​ពិបាក​នឹង​កែ​ខ្លាំង​ណាស់។ ដូចនេះ​បើ​ស្រី​ៗ​នៅ​តែ​ចចេស​រឹងរូស​ចង់​ផ្លាស់ប្ដូរ​គេ នាំ​ឲ្យ​ស្នេហា​មិន​យូរ​អង្វែង​ឡើយ តែ​បើ​​គេ​ស្រលាញ់​នរណា​ម្នាក់​ដោយ​ស្មោះ​អស់​ពី​បេះដូង​​​ជា​ស្នេហា​ពិតប្រាកដ​នោះ ទោះ​ជា​មិន​សំណូមពរ ក៏​គេ​ព្រម​កែ​ដោយ​ខ្លួន​ឯង៖

១.រឿង​ស្រីញី​ខាងក្រៅ

មនុស្ស​ស្រី​ត្រូវ​ចាំ​ថា បើ​បុរស​ម្នាក់​នោះ​ធ្លាប់​មាន​ស្រី​ផ្សេង​រាប់​មិន​អស់ តែ​ក្រោយ​ពេល​ស្រលាញ់​យើង​​គេ​ប្រាកដជា​ព្យាយាម​ដោះដៃ​ចេញ លែង​រវល់​ ដោយ​មិន​ចាំ​បាច់​យើង​ប្រាប់។ ផ្ទុយ​ទៅ​វិញ​បើ​គេ​មិន​ច្បាស់លាស់ ទោះ​ជា​យើង​ខំ​រក​វិធី​កម្ចាត់​ស្រី​ៗ​ទាំង​នោះ គេ​នឹង​រក​វិធី​ទៅ​ទាក់ទង​អ្នក​ផ្សេង​ៗ​ទៀត​ឲ្យ​ទាល់តែ​បាន។




២.កែទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ

មនុស្ស​ប្រុស​ប្រសិនបើ​គេ​ចង់​រៀបការ​ជាមួយ​នារី​ណា​ម្នាក់​ហើយ គេ​នឹង​ឈប់​ចាយវាយ​ខ្ជះខ្ជាយ​ឥតប្រយោជន៍​ដូច​ពេល​មុន​ៗទៀត​។ គេ​នឹង​ចាប់ផ្ដើម​ចេះ​សន្សំសំចៃ ដើម្បី​កសាង​គ្រួសារ​តូច​មួយ។ តែ​បើ​មិន​ប្រាកដប្រជា ទោះ​ជា​យើង​ប្រាប់ ឬ​ហាម​គេ​យ៉ាង​ណា ក៏​មិន​អាច​កែ​បាន​ដែរ។

៣.ឈប់​ដើរលេង​យប់

បុរស​ខ្លះ​ពេល​មិន​ទាន់​រក​ឃើញ​មនុស្ស​ដែល​អាច​ដឹកដៃ​ចូល​រោងការ​បាន គេ​តែងតែ​​ដើរ​លេង​យប់​គ្មាន​លោះ។ តែ​ក្រោយ​បើ​គេ​ដាក់​ចិត្ត​ស្រលាញ់​នារី​ណា​ម្នាក់​អស់​ពី​បេះដូង​ហើយ​នោះ គេ​នឹង​ឈប់​ដោយ​ខ្លួន​ឯង​តែ​ម្ដង ព្រោះ​មិន​ចង់​ឲ្យ​នារី​ដែល​ស្រលាញ់​ពិបាក​ចិត្ត។

៤.ខិតខំ​ធ្វើ​ការ

ទោះ​ជា​មនុស្ស​ប្រុស​នោះ​ខិលខូច​ប៉ុណ្ណា​ក៏​ដោយ តែ​ក្រោយពេល​រក​ឃើញ​អ្នក​យល់​ចិត្ត​គេ​នឹង​ខំប្រឹង​ផ្លាស់ប្ដូរ​ខ្លួន​ឯង ពី​មិន​ចង់​ធ្វើ​អ្វី​សោះ ទៅ​ជា​ខំ​ប្រឹង​ធ្វើ​សព្វ​គ្រប់​បែប​យ៉ាង​ទៅ​វិញ។

៥.ក្លាយ​ជា​មនុស្ស​ចាស់ទុំ

នេះ​ជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់ ដែល​មនុស្ស​ប្រុស​ជាច្រើន​បាន​កែប្រែ ក្រោយពេល​មាន​គោលដៅ​គូ​អនាគត​ច្បាស់លាស់។ ពួកគេ​នឹង​មាន​គំនិត​ចាស់​ទុំ​ជាង​មុន ចេះ​គិតគូរ​បាន​វែងឆ្ងាយ ជាពិសេស​មិន​ឆេវឆាវ​តាំង​ខ្លួន​ជា​ក្មេង​ឈាម​រាវ​​ដូចពី​មុនឡើយ៕



ប្រភពអត្ថបទពី៖ Kanha.sabay.com.kh

0 comments:

Post a Comment

Powered by Blogger.