ចំណេះដឹងថ្មីៗ

មិនបាច់គិតទៀតទេ! បើ​ស្នេហាស្ថិត​ក្នុង​ស្ថានភាព​បែប​នេះហើយ គួរតែ​បណ្ដោយ​ទៅ


ទោះជា​ស្រឡាញ់​មនុស្ស​ម្នាក់​នោះ​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ​ត្រូវ​តែ​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​​គេ​ទៅ ព្រោះ​បើ​ទ្រាំ​នៅ​វា​ក៏​គ្មាន​បាន​ការ​ដែរ។ បើ​អ្នក​កំពុង​តែ​ជួប​ស្ថានភាព​បែប​នេះ អ្នក​ត្រូវ​ដឹង​ថា​អ្នក​បាន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ជាមួយ​បុរស​នោះ​ហើយ ៖

១. ពិបាក​ចិត្ត​ស្ទើរ​តែ​រាល់​ថ្ងៃ ៖ សួរ​ខ្លួន​ឯង​មើល​ថា​យក​ស្នេហា​មក​ដើម្បី​អី? ដើម្បី​យំ​មែន​ទេ? បើ​មិន​មែន​ទេ​ហេតុអី​អ្នក​ត្រូវ​ទ្រាំ​រហូត​ដល់​ដំណាក់​កាល​នេះ? ស្នេហា​អាច​មាន​ការ​ឈឺចាប់​ខ្លះ ប៉ុន្តែ​មិន​មែន​ស្រក់​ទឹក​ភ្នែក​សឹង​រាល់​ថ្ងៃ​​បែបនេះ​ទេ។



២. មិន​ដែល​មាន​អារម្មណ៍​ល្អ​​ជាមួយ​គ្នា ៖ ស្រឡាញ់​គ្នា​តែ​អារម្មណ៍​វិញ​មិន​ដែល​ល្អ​ជាមួយ​គ្នា​ឡើយ។ អារម្មណ៍​កាន់​តែ​អស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គ្មាន​អារម្មណ៍​រីករាយ គ្មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សេរីភាព​ដូច​មុន ហើយ​រវាង​អ្នក​ និង​គាត់​គឺ​តឹង​តែង​ជាមួយ​គ្នា​ជាង​អ្នក​ដទៃ​ទៅ​ទៀត។

៣. មាន​គាត់​ក៏​ដូច​ជា​អត់​ ៖ ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​មាន​គាត់​ក៏​ដូច​ជា​គ្មាន ព្រោះ​ភាព​ឯកា​ជា​អ្នកនៅ​ជាមួយ​ឡគ្រប់​ពេល​ ហើយ​មាន​គាត់​រឹត​តែ​ពិបាក​ចិត្ត​ជាង​ពល​មិន​ទាន់​ស្គាល់​ទៀត។

៤. លះបង់​ច្រើន​ពេក​ទៅ​លើ​គាត់​ ៖ គ្រប់​យ៉ាង​អ្នក​ធ្វើ​ដើម្បី​គាត់​តែ​ម្នាក់​ឯង ដោយសារ​មិន​ចង់​មាន​បញ្ហា​។អ្នក​សុខចិត្ត​ចាញ់ សុខចិត្ត​ពិបាក​ចិត្ត​តែឯង ទាំង​គាត់​មិន​ដែល​ដឹង ហើយ​ពេល​ខ្លះ​គាត់​មិន​ទទួល​អំពើ​ល្អ​របស់​អ្នក​ទៀត។



៥. គាត់​ទុក​អ្នក​ចោល​ច្រើន​ ជាង​ការស្រលាញ់ ៖ គាត់​អាច​និយាយ​ថា​ស្រលាញ់អ្នក​បាន តែ​កាយវិកា និង​ទង្វើ​មិន​ដែល​ខ្វល់ខ្វាយ​ពី​យើង។ ត្រូវ​ចាំ​ថា​មនុស្ស​ដែល​ស្រលាញ់​​គ្នា​ គេ​មិន​ទុក​ដៃគូ​ចោល​​ឲ្យ​នៅ​ម្នាក់​ឯង​គ្រប់​ពេល​នោះ​ទេ ទោះ​បី​គេ​រវល់​យ៉ាង​ណា​ក៏​គេ​ឆ្លៀត​ដែរ។

មិន​ដឹង​ថា​អ្នក​នៅ​ទ្រាំ​ដើម្បី​អី​ទៀត​នោះ​ទេ ស្នេហា​បើ​ដល់​ដំណាក់​កាល​នេះ​ទៅ​ហើយ​វា​គ្មាន​តម្លៃ​ឲ្យ​ទ្រាំ​ចាំ​ទៀត​ឡើយ៕

ប្រភពអត្ថបទពី៖ Kanha.sabay.com.kh

0 comments:

Post a Comment

Powered by Blogger.