បែកបាក់ស្នេហា គឺជារឿងដែលពិបាកខ្លាំងបំផុត ហើយទម្រាំឆ្លងកាត់រួចវាមិនមែនជារឿងងាយនោះទេ។ ដូច្នេះហើយបន្ទាប់ពីចែកផ្លូវគ្នាជាមួយដៃគូ ខ្លួនប្រាណនឹងជួបរឿងអាក្រក់ទាំងនេះភ្លាម៖
១. ពិបាកចិត្ត គិតច្រើន គេងមិនលក់ ៖ អ្នកមានអារម្មណ៍ថាឈឺចាប់ ពិបាកចិត្ត ចង់យំ ហើយមិនអាចគេងបានស្រួលនោះទេ អ្នកចេះតែនឹកឃើញនេះនឹកឃើញនោះមិនចេះឈប់។
២. ឈឺ ឬចុកក្នុងទ្រូង ៖ ការសិក្សាបានបង្ហាញថាបន្ទាប់ពីការបែកបាក់ស្នេហាមនុស្សទទួលបានសញ្ញាសរសៃប្រសាទដែលទាក់ទងនឹងការឈឺចាប់ខាងផ្នែករាងកាយ ហើយការចុកទ្រូងឬ ឈឺទ្រូងគឺជារឿងដែលមនុស្សខូចចិត្តមិនអាចចៀសបាន។
៣. មានបញ្ហាស្បែក ៖ ជាការពិតណាស់ដែលថាក្នុងអំឡុងពេលធ្លាក់ទឹកចិត្ត និង ឈឺចាប់ មនុស្សម្នាក់មិនសូវយកចិត្តទុកដាក់ចំពោះខ្លួនឯងទេហើយយើងឃើញថាស្ថានភាពស្បែកកាន់តែអាក្រក់ទៅៗដោយសារអ័រម៉ូនស្ត្រេស។ នេះអាចបណ្ដាលឲ្យមុខ និង សូម្បីតែសក់ក៏លែងស្អាតដែរ។
៤. ឈឺសាច់ដុំ ៖ នៅក្នុងស្ថានភាពធ្លាក់ទឹកចិត្តមនុស្សងាយនឹងរងរបួសជាងធម្មតា។ ដូចគ្នានេះផងដែរដោយសារភាពតានតឹងការឈឺចាប់នៅក្នុងសាច់ដុំអាចលេចឡើងហើយសាច់ដុំអាចនឹងចុះចាញ់ដែលបណ្ដាលអោយឈឺក្នុងផ្នែកផ្សេងៗនៃរាងកាយ។
៥. ឡើងទម្ងន់ ៖ ពេលបែកបាក់ស្នេហាហើយអ្នកនឹងគិតច្រើន ហើយស្រ្តេសចេះតែកើនឡើង ពេលនោះអ្នកលែងខ្វល់ពីរបបអាហារទៀតហើយ ពេលណាឃ្លានក៏ញ៉ាំ ពេកមិនឃ្លានក៏មិនញ៉ាំ ដែល ជាហេតុនាំឲ្យអ្នកឡើងទម្ងន់។
បើបែកគ្នាស្រួល បែកគ្នាល្អគ្មានមនុស្សឈឺចាប់ គ្មានមនុស្សយំនោះទេ៕
ប្រភព៖ Brightside និង Kanha
0 comments:
Post a Comment