១. ឆ្នាំខាល៖
អ្នកកើតឆ្នាំខាល នៅអំឡុង ៨ ទៅ ៩ ថ្ងៃក្រោយ នឹងមានទទួលបានលាភសំណាង ចំនួនពីរយ៉ាង គឺ៖ លាភសំណាងខាងស្នេហា និង លាភសំណាងជាភោគទ្រព្យ ។
លាភសំណាងខាងស្នេហា គឺសំដៅដល់ គូស្នេហ៍នឹងមានភាពល្អូកល្អឺន ក្រុមគ្រួសារនឹងមានភាពរីករាយ យ៉ាងមានសុភមង្គល ហើយបើអ្នកនៅលីវ នឹងអាចទទួលបានវត្តមានគូគ្រង ចូលមកក្នុងជីវិតរស់នៅ របស់អ្នកជាក់ជាមិនខាន ។
រីឯលាភសំណាងជាភោគទ្រព្យវិញ គឺសំដៅដល់សេចក្តីសុខ សុភមង្គល ខាងផ្នែករកស៊ីជួញដូរប្រចាំថ្ងៃ នឹងមានការលូតលាស់ល្អឡើងៗ ដែលនឹងនាំមកអោយលោកអ្នកនូវ ប្រាក់កាស ជាច្រើនគួរឲ្យកត់សម្គាល់ជាសព្វមួយដង ហើយទន្ទឹមនឹងនោះ ក៏នឹងមានមនុស្សចាំជួយជ្រុមជ្រែងអ្នកឲ្យជោគជ័យក្នុងវិស័យរកស៊ីជួញដូរនេះ ផងដែរ ។
ចំពោះទិសសំណាងដែលនាំនូវលាភសំណាងនោះ ដល់រូបអ្នកគឺ៖ ទិសលិច ឬក៏ ទិសត្បូង ។
២. ឆ្នាំរោង៖
អ្នកកើតឆ្នាំរោង នៅអំឡុង ៩ ថ្ងៃក្រោយ នឹងមានទទួលបានលាភសំណាង ចំនួនបីយ៉ាង គឺ៖ លាភសំណាងខាងទ្រព្យចាស់ លាភសំណាងខាងទ្រព្យថ្មី និង លាភសំណាងខាងដំណឹងល្អ ។
លាភសំណាងខាងទ្រព្យចាស់ គឺសំដៅដល់ ទ្រព្យធនដែលអ្នកបានបាត់បង់កាលពីមុន ដូចជាប្រាក់ឲ្យគេខ្ចី ឬក៏ ប្រាក់ខាត់បង់ក្នុងបណ្តាក់ទុន នានា នឹងត្រូវបានគេប្រគល់មកអោយវិញ ក្នុងពេលឆាប់ៗនេះ ទោះជាមិនបានច្រើន ក៏បានខ្លះមកវិញដែរ ។
មួយវិញទៀត គឺលាភសំណាងខាងទ្រព្យថ្មី គឺសំដៅដល់ មុខរបររកស៊ី ធ្វើការ របស់អ្នករាល់ថ្ងៃនឹងលូតលាស់ទៅមុខយ៉ាងរលូន ហើយ ផ្តល់ជាផលផ្លែផ្កាយ៉ាងប្រពៃ ដល់រូបអ្នក ក៏ដូចជាក្រុមគ្រួសារ របស់អ្នកផងដែរ ។
រីឯសំណាងខាងដំណឹងល្អវីញ គឺសំដៅដល់ ដំណឹងពីគ្រប់រឿងរ៉ាវ ដែលនៅជុំវិញអ្នក នៅអំឡុង ប៉ុន្មានថ្ងៃខាងមុខនេះ គឺសុទ្ធសឹងតែជាដំណឹងល្អ ដែលនាំជីវិតអ្នកទៅរកភាពជោគជ័យ និង ល្អប្រសើរនាថ្ងៃមុខ ។
ចំពោះទិសសំណាងដែលនាំនូវលាភសំណាងនោះ ដល់រូបអ្នកគឺ៖ ទិសអាគ្នេយ៍ ទិសត្បូង និង ទិសលិច ។
៣. ឆ្នាំម្សាញ់៖
អ្នកកើតឆ្នាំម្សាញ់ នៅអំឡុង ៩ ថ្ងៃក្រោយ នឹងមានទទួលបានលាភសំណាង ចំនួនពីរយ៉ាង គឺ៖ លាភសំណាងជាលុយកាក់ និង លាភសំណាងជាដំណឹងមានជ័យ ។
លាភសំណាងជាលុយកាក់ គឺសំដៅដល់ ទ្រព្យធនដែលអ្នកនឹងបានកើតចេញ បុណ្យកុសលរបស់អ្នក និង ការខិតខំប្រឹងប្រែង របស់អ្នកកន្លងមក ពោលគឺជាប្រាក់ចំណូលច្រើន កើតចេញពីការរកស៊ី បណ្តាក់ទុន ឬក៏ មានអ្នកជិតស្និទ្ធិ យកមកអោយ ។
រីឯលាភសំណាងខាងដំណឹងមានជ័យវិញ គឺសំដៅដល់ ដំណឹងស្តីពី រឿងក្តីក្តាំ រឿងរកាំរកូស ឬក៏ បញ្ហានានា ដែលអ្នកកំពុងប្រឈមនោះ នឹងត្រូវឈានឆ្ពោះដល់កាលវេលាបញ្ចប់ ប្រកបដោយភាពជោគជ័យ មកដល់រូបអ្នកហើយ ។
ចំពោះទិសសំណាងដែលនាំនូវលាភសំណាងនោះ ដល់រូបអ្នកគឺ៖ ទិសនិរតី ទិសត្បូង និង ទិសកើត ។
៤. ឆ្នាំកុរ៖
អ្នកកើតឆ្នាំកុរ នៅអំឡុង ៩ ថ្ងៃក្រោយ នឹងមានទទួលបានលាភសំណាង ចំនួនពីរយ៉ាង គឺ៖ លាភសំណាងខាងលុយកាក់ និង លាភសំណាងខាងឈ្នះក្តី ។
លាភសំណាងខាងលុយកាក់ គឺសំដៅដល់ ទ្រព្យធនដែលអ្នកនឹងបានកើតចេញ ការខិតខំប្រឹងប្រែង និង ការបណ្តាក់ទុនរកស៊ីរបស់អ្នក កន្លងមក ពោលគឺជាប្រាក់ចំណូលភាគច្រើន កើតចេញពីអ្នកដទៃនាំមកអោយ ច្រើនជាងមនុស្សជិតស្និទ្ធិនៅក្បែរ ។
រីឯលាភសំណាងខាងឈ្នះក្តីវិញ គឺសំដៅដល់ រឿងជម្លោះទាស់ទែង រឿងវិវាទតូចធំ ឬក៏ បញ្ហាក្តៅក្រហាយទាំងឡាយ ដែលអ្នកកំពុងមាន នឹងត្រូវរលាយសាបសូន្យ វិនាសខ្ទេចខ្ទី គ្មានសល់ ព្រោះអ្នកមានរាសីខ្ពស់ជាងគូទំនាស់ ឬក៏ បញ្ហាទាំងអស់នោះ ។
ចំពោះទិសសំណាងដែលនាំនូវលាភសំណាងនោះ ដល់រូបអ្នកគឺ៖ ទិសឦសាន្ត ទិសជើង និង ទិសកើត ។
Copyrighted: Moha Sneha
0 comments:
Post a Comment