ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ​ប្រាំ​ដែល​ត្រូវ​ក្បួន​តម្រា​ថា នឹង​មាន​សំណាង​ជាង​គេបំផុត​ ចុង​ឆ្នាំ​នេះ!!


តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងប្រាំខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំល្អទាំង ៥ទេ? ឆ្នាំល្អសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ Feng Shui China បានលាតត្រដាង អំពីឆ្នាំទាំងប្រាំនោះ ថា នឹងមានលាភសំណាងធំជាទីបំផុត នៅក្នុង​ខែ១២ ឆ្នាំ​២០១៧ ហើយ លោកគ្រូទស្សន៍ទាយ ឈ្មោះ Chi Quingxiao បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៥ នេះ បានដល់ពេល​វេលា​ដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ យើងខ្ញុំសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖

ទី១- ឆ្នាំកុរ
អ្នកកើតឆ្នាំកុរ បើជាមនុស្សប្រុស នឹងទទួលលាភបានច្រើនជាងមនុស្សស្រី ដល់ទៅ ៣ភាគ ពោលគឺ នៅក្នុង​ខែ​ ១២ ឆ្នាំ​២០១៧ ខាង​មុខ​នេះ គេនឹងទទួលបានសមិទ្ធិផលចេញអំពីការប្រឹងប្រែងរបស់គេ អាចជាការធ្វើការរាជការ ឯកជន ឬការងារផ្ទាល់ខ្លួន ។ គេជាមនុស្សឆាប់បាក់ទឹកចិត្តបន្តិច ពេលបរាជ័យ ប៉ុន្តែទោះជាយ៉ាងណា គេនៅតែបន្តតស៊ូទៅមុខជានិច្ច ទោះជាគេយល់ថា គេនឹង មិនអាចសម្រេចគោលដៅដែលគេប្រាថ្នា ក៏ដោយ ។ ដោយហេតុនេះ ហើយ ទើបទេវត្តា ដែលតាមរក្សាកាយ និងដួងប្រលឹងរបស់គេ មានការរីករាយ យ៉ាងខ្លាំង ហើយនឹងព្រមផ្តល់ ឲ្យគេនូវរាល់ក្តីបំណង និងកិច្ចការដែលគេប្រាថ្នាឲ្យជោគជ័យ នោះ ប្រែទៅជាសម្រេច នៅក្នុងខែ​១២​នេះ ដោយខ្លួនគេ ក៏មិនអាចនឹកស្មានដល់ដែរ ។



ទី២- ឆ្នាំមមី
អ្នកកើតឆ្នាំមមី ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ ជាងឆ្នាំណាៗ ទាំងអស់នៅអំឡុងខែ​១២ ឆ្នាំ​២០១៧​ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅក្នុង​ខែ​១២ ខាង​មុខ​នេះ លាភសំណាងដែលនឹងបណ្តាលឲ្យគេ ក្លាយជាមាន ធូរធារឡើយៗ គឺ ប្រាក់ចំណេញចេញអំពី ដីធ្លី ដែលជាអំណោយពីឪពុកម្តាយ ឬក៏ដូនតា ។ ចំពោះ​ក្តី​ប្រាថ្នា​ជា​ច្រើន​របស់​គេ​ដែល​តែង​តែ​រំពឹង​នោះ នឹង​មក​ដល់​ចំពោះ​រូប​គេ​ ឆាប់ៗ​ផង​ដែរ ។



ទី៣- ឆ្នាំថោះ
អ្នកកើតក្នុងឆ្នាំថោះ ជាមនុស្សស្លូតបូត មានភាពហត់នឿយបន្តិច ទោះមិនជាផ្លូវកាយ ក៏ផ្លូវចិត្តដែរ ហេតុដូចនេះ គេមិនដែលមានសង្ឃឹមក្នុងខ្លួន សូម្បីតែ ១% ថាគេនឹងអាចក្លាយជាអ្នកមាន ឬក៏សេដ្ឋី ប៉ុន្តែ ដោយសារតែសេចក្តីព្យាយាមរបស់គេនោះហើយ ទើបវត្ថុស័ក្តសិទ្ធ និងទេវត្តា ដែលតាម រក្សាដួងជីតារបស់គេ មិនអល់អែក ជូនពរដល់គេគ្រប់ពេលវេលាឲ្យបានសម្រេចនូវបំណង ប្រាថ្នារបស់គេក្នុងពេលឆាប់ៗ ។ ហេតុដូច្នេះហើយ គេប្រាកដជាក្លាយឆ្នាំល្អ១ ក្នុងចំណោម ឆ្នាំទាំងប្រាំ ដែលនឹងត្រូវបានលាភសំណាងធំនៅក្នុង​អំឡុង​ខែ​១២ ឆ្នាំ​២០១៧ នេះ​ និងបន្តទៅមុខអស់មួយ ជីវិត ។ ប្រសិនអ្នកក្លាយជាប្តី ឬក៏ប្រពន្ធ របស់ឆ្នាំណាមួយក៏ដោយ ឆ្នាំនោះ នឹងមានសំណាង តាមអ្នកដែរជាក់ជាមិនខាន ។



ទី៤- ឆ្នាំម្សាញ់
អ្នកកើតឆ្នាំម្សាញ់ គឺមានចរិកល្អ តែ កាច និងឆេវឆាវបន្តិច ប៉ុន្តែមនុស្សនេះ មានសារជាតិពីកំណើត ស្លូតបូតខ្លាំងបំផុត គេជាមនុស្សចូលចិត្តជួយអ្នកដទៃ ប៉ុន្តែមិនសូវជាបានគុណជះត្រឡប់ មកវិញទេ តែទោះជាយ៉ាង នៅក្នុងខែ​១២ ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ គេនឹងអាចក្លាយទៅជាសេដ្ឋី ឬក៏ ជាបុគ្គលឆ្នើមជាងគេ នៅក្នុងតំបន់ដែលគេរស់នៅផងដែរ ដោយហេតុ ទេវត្តាដែលតាមថែរក្សា ដួងជីតា របស់គេ នឹងព្យាយាមដឹកនាំគេ ឲ្យទៅជួបមនុស្សល្អៗ មានឋានៈខ្ពស់ និង មានលុយ ច្រើន ដើម្បីជួយជ្រុមជ្រែងគេ ឲ្យផុតចាកឆ្ងាយអំពីទុក្ខដែលគេកំពុងជួបប្រទះ ហើយនិង ជួយពន្លឺផ្លូវដល់គេ ឲ្យចាប់យករបរ ឬក៏ការងារមួយ ដែលនាំឲ្យគេជោគជ័យ ជាទំហំធំ ដែលនឹកស្មានមិនដល់ ។ កត្តា​មួយ​ចំនួន​ដែល​ឆ្នាំ​ម្សាញ់ ត្រូវ​ដឹង​មុន​បាន​កាន់​លាភ​សំណាង​គឺ ត្រូវ​ស្មោះ​ត្រង់ លះ​បង់​ការ​កុហក​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ និង មាន​ទទួល​ខុស​ត្រូវ​លើ​ការងារ​អោយ​ខ្ពស់​ជាង​នេះ​។



ទី៥- ឆ្នាំច
អ្នកកើតឆ្នាំច មិនថាប្រុស មិនថាស្រី សុទ្ធតែត្រូវបានទទួលបាននូវអំណាយ ពីទឹកដីភ្លើងខ្យល់ ទាំងអស់ ហើយនៅក្នុង​ខែ​១២ ឆ្នាំ​២០១៧​នេះ គេនឹងអាចក្លាយទៅជាសេដ្ឋី ខាងផ្នែកជំនួញ ឬក៏ ខាងផ្នែកប្រឹក្សាយោបល់ ផងដែរ ទោះជាបច្ចុប្បន្នគេកំពុងប្រព្រឹត្តនូវការងារ ឬក៏មុខរបរមិនពាក់ ព័ន្ធ នឹងរបស់អស់នោះក៏ដោយ ។ ឆ្នាំច តំណាងដោយសត្វសុនខមាស បែបនេះ គេនឹងសំណាងជាង ឆ្នាំដទៃបន្តិច ត្រង់ថា ទោះជាគេខ្ជិល ក៏នៅតែទទួលបានសម្បត្តិលាភទាំងនោះដែរ ព្រោះគេមានទាំងអំណាច និងយសស័ក្ត ក្នុងដួងព្រលឹងសត្វតំណាងគេ រួចទៅហើយ។ មួយ​វិញ​ទៀត​បើ​គេមាន​គ្រួសារ (ប្តី ឬ ប្រពន្ធ) គេ​នឹង​រឹត​តែ​មាន​សំណាង​ថែម​ទៀត ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.