យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៧ (ជូត ខាល ថោះ រោង មមី រកា និង ច) ដែលមានរាសីមិនសូវល្អ ពោលគឺស្រុតចុះយ៉ាងខ្លាំង និង ល្អជាមធម្យម ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៧ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៧ ខាងលើ មានឆ្នាំជូត ខាល ថោះ រោង មមី រកា និង ច មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ មានតែអ្នកស្រលាញ់ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្នាំជូត ខាល ថោះ រោង មមី រកា និង ច តម្រូវឲ្យស៊ែរ ដើម្បីបួងសួង!!
___________________________
ហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ របស់ឆ្នាំ ទាំង ៧ ខាងលើ៖
ឆ្នាំជូត រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាអាចអូសបន្លាយពេលដល់ច្រើនថ្ងៃទៀតផង។ទាំងស្ត្រីបុរសមិនត្រូវនាំយករឿងរាវដាក់ខ្លួនឡើយជាពិសេសក្រុមមនុស្សដែលថាស្តីឱ្យរឿងរាវអាក្រក់ៗដាក់ចំពោះយើងគប្បីធ្វើគធ្វើថ្លង់ខ្លួនទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមានការរីកលូតលាស់យឺតហើយបើជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។ការធ្វើដំណើរឆ្ងាយជិតកើតមានភាពប្រទាំងប្រទើសដោយសារក្រុមមនុស្សបង្កបញ្ហាទុកឱ្យ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការចាប់កំហុសគ្នាដែលងាយកើតជម្លោះវិវាទជាងផ្អែមល្ហែមផង៕
ឆ្នាំខាល រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយតែងមានការជឿនលឿនគួរសមម្ល៉ោះហើយរាល់កិច្ចការងារបើសម្រុកតែងជោគជ័យត្រឡប់មកវិញ។អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាទាំងការជួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលមិនមានអ្វីប្រែប្រួលដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតមានភាពប្រទាំងប្រទើសនិងបញ្ហារត់ចូលច្រើនគប្បីមានការប្រយ័ត្នប្រយែង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីព្រោះតែពេលនេះមានរឿងរាវចូលមកកកូរផ្លូវចិត្តធ្វើឱ្យកើតការប្រទាំងប្រទើសគ្នាច្រើន ៕
ឆ្នាំថោះ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានកម្រិតមធ្យមហេតុនេះទោះធ្វើអ្វីៗតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ការធ្វើដំណើរឆ្ងាយជិតជួបតែរឿងរាវមិនល្អនិងបញ្ហាច្រើនគប្បីប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំរោង រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរប៉ុន្តែយ៉ាងណាសម្រាប់ស្ត្រីមានគ្រោះយាយីនៅឡើយដូចនេះទោះធ្វើអ្វីក៏តែងមិនភ្លឺថ្លាដូចគាប់បំណងប៉ុន្មាននោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសទេព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកបមួយចំនួនវិលត្រឡប់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយតែងជួបសេចក្តីសុខដុមដូចសព្វមួយដងទេ។ រីឯបញ្ហាសម្ព័ន្ធគូស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា ៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងនិងយកចិត្តត្រជាក់ដាក់ខ្លួនឱ្យបានកម្រិតខ្ពស់ទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយពុំនោះបើជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយពុំខាន។ការធ្វើដំណើរទៅទិសឦសានឱ្យប្រយ័ត្នបញ្ហាអាក្រក់ចូលយាយីបន្តិច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរប្រែប្រួលប្តូរផ្លាស់ពីព្រោះងាយទាំងផ្អែមល្ហែមហើយក៏ងាយទាស់ទែងគ្នាដែរ៕
ឆ្នាំរកា រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះហេតុនេះយកល្អលោកអ្នកត្រូវប្រកបកិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកក៏ប្រសើរដែរ។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយក្រុមមនុស្សដែរពីព្រោះថាងាយកើតបញ្ហាអាក្រក់ណាស់ដែរ។ក្រៅពីនេះបើមានណាត់ជាមួយនរណាម្នាក់គប្បីទៅមុនពេលវេលានិងឯកសារក៏ត្រូវចេះត្រៀមឱ្យរៀបរយដែរ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទ្បើយគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីស។ រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីលេងម៉េះម៉ោះច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះផលលំបាកងាយធ្លាក់មកត្រូវរែកពន់ណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។ការធ្វើដំណើរទីឆ្ងាយជិតពុំសូវមានសុវត្តិភាពទេពិសេសប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីយកភាពចង់ចាញ់ឈ្នះគ្នាដាក់ក្នុងចិត្តច្រើនពេកបើពុំនោះទេកើតមានតែភាពរកាំរកូសឥតឈប់ឈរឡើយ៕
0 comments:
Post a Comment