ពេលខ្លះខ្ញុំសួរខ្លួនឯងថា តើខ្ញុំនៅទ្រាំស្រឡាញ់គេតែម្នាក់ឯងបែបនេះដល់ពេលណា? ហេតុអ្វីខ្ញុំត្រូវធ្វើបាបខ្លួនឯងបែបនេះ? ហើយហេតុអ្វីខ្ញុំត្រូវធ្វើបាបចិត្តមនុស្សដែលស្រឡាញ់ខ្លួនខ្ញុំបែបនេះ? អាចថាខ្ញុំល្ងង់ក៏បាន តែរឿងស្នេហា ការស្រឡាញ់ ពេលខ្លះពិតជាមិនអាចហាមបានពិតមែន ខ្ញុំមិនអាចឃាត់ចិត្ត បញ្ឈប់ចិត្តឲ្យឈប់ស្រឡាញ់គេបានទេ ក៏រឹតតែមិនអាចបង្ខំចិត្តឲ្យស្រឡាញ់មនុស្សដែលខ្លួនឯងមិនបានស្រឡាញ់នោះឡើយ និយាយដោយត្រង់ទៅចុះខ្ញុំពិតជាធ្វើមិនបានពិតមែន ។

សុំទោសដែលខ្ញុំយកស្នេហាមួយនេះមកលេងសើច សុំទោសដែលខ្ញុំយកមនុស្សល្អជាច្រើនមកចូលក្នុងជីវិតខ្ញុំ ហើយអោយគេចាកចេញដោយមិនបានខ្វាយខ្វល់សូម្បីតែបន្តិច ។ គ្រប់គ្នាប្រហែលជាកំពុងតែខឹងខ្ញុំខ្លាំងហើយ តែផ្តាំប្រាប់សុំទោសទៅដល់បេះដូងអ្នករាល់គ្នាផង ខ្ញុំធ្វើមិនបានពិតមែន ៕
0 comments:
Post a Comment