ចំណេះដឹងថ្មីៗ

ធ្លាប់ដឹងទេថា ស្រាបៀរ មានប៉ុន្មានប្រភេទ? តើអ្នកចូលចិត្តញាុំ ប្រភេទមួយណា?


អ្នក​ដែល​តែង​តែនិយម​ញ៉ាំ​ស្រា​បៀរ​ទាំង​អស់​គ្នា តើ​លោក​អ្នក​ធ្លាប់​ដឹង​ថា​ស្រា​បៀរ​មាន ប៉ុន្មាន​ប្រភេទ​ទេ? ហើយ​ស្រាបៀរ​ដែល​លោក​អ្នក​និយម​ជាង​គេ​ ដូចជា ABC Angkor Cambodia Anchor ឬក៏ ....ជា​ដើម្បី​នោះ ជា​ប្រភេទអ្វី​ខ្លះ​ទៅ? ដើម្បី​អោយ​ច្បាស់​សូម​ស្វែង​យល់​ដូច​ខាង​ក្រោម​នេះ៖

១) ប្រភេទ Ales



ជាមួយនឹងការប្រើប្រាស់មេ និងរក្សាក្នុងសីតុណ្ហភាពនៅបន្ទប់ក្រោមដី Ales គឺជាស្រាបៀរដែលចំរាញ់ពីផ្លែឈើ ឬបន្លែ និងមានរស់ជាតិឆ្ងាញ់មិនលំបាកលេប។ ជាទូទៅ ប្រភេទស្រាបៀរនេះ ចំរាញ់ចេញពីផ្លែឈើជាច្រើនប្រភេទ និងមានរសជាតិផ្សេងៗគ្នា។ Ales គឺជាប្រភេទស្រាបៀរមានពណ៌ខ្មៅជាង Larger និងមានរសជាតិផ្លែឈើ ជូរ និងល្វីងបន្តិច ហើយនេះវាជាប្រភេទស្រាបៀរងាយស្រួលក្នុងការផឹក ប៉ុន្តែ ជាតិអាល់កុលរបស់វាមិនចាញ់ Larger ឡើយ។

២) ប្រភេទ Lager



Larger មានដើមកំណើតមកពីពាក្យអាល្លឺម៉ង់ «Legern» ដែលមានន័យថា «រក្សាទុក» ពោលគឺវាសម្តៅទៅលើវិធីសាស្ត្រនៃការរក្សាទុកអស់រយៈពេលជាច្រើនខែក្នុងសីតណ្ហភាពជិតកក។ ក្នុងក្រុមជាប្រភេទស្រាបៀស្រស់ៗ Larger គឺជាប្រភេទស្រាបៀរដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក។

Larger ដែលមានចាប់ពីប្រភេទផ្អែម រហូតដល់ល្វីង និងពណ៌សស្លេក រហូតដល់ខ្មៅនោះ ជាធម្មតាត្រូវបានប្រើប្រាស់សម្តៅទៅលើប្រភេទស្រាបៀរហូឡង់ អាល្លឺម៉ង់ និងឆែក។

៣) ប្រភេទ Stouts និង Porters



វាមាននូវភាពខុសគ្នាតិចតួចណាស់រវាងប្រភេទស្រាបៀរ Porter និង Stout ប៉ុន្តែ ស្រាបៀរទាំងពីរប្រភេទពិតជាមានលក្ខណៈខុសគ្នា។ Porter គឺជាស្រាបៀរទឹកខ្មៅ ចំរាញ់ពីផ្លែឈើ និងបិទក្នុងកម្រិតខ្ពស់។ ប្រភេទស្រាបៀរនេះត្រូវបានបិទមេតាមបែបបំពង ប្រើប្រាស់ពណ៌ និងការប្រើក្លិនរុក្ខជាតិ។ ដោយឡែក Stout ក៏ជាប្រភេទទឹកខ្មៅដែរ ហើយវាមិនមានរស់ផ្អែមឡើយ ប៉ុន្តែ មានជាតិក្រេម និងត្រូវបានបន្ថែមរសជាតិ និងពណ៌ដោយស្លឹកជីវ៉ាន់ស៊ុយបារាំង។ Stout ជាទូទៅមានពណ៌ដូចជាទឹកកាហ្វេអ៊ីចឹង។



៤) ប្រភេទ Malt



ក្នុងនាមជាប្រភេទស្រាបៀមានពណ៌ខ្មៅ និងមានរសជាតិផ្អែម Malt មានជាតិស្ករ និងគ្រាប់ផ្លែឈើ។ វាអាចនឹងមានរសជាតិស្រាលស្រទន់ក្នុងការផឹក៕

ប្រភព៖ thebeerstore

0 comments:

Post a Comment

Powered by Blogger.