អាពាហ៍ពិពាហ៍ គឺជាការនាំកូនស្រីទៅរៀបមង្គលការនៅផ្ទះខាងកូនប្រុស ហើយនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងកូនស្រី ។ ប៉ុន្តែ ដោយសារទំនៀមទំលាប់ប្រពៃណីខ្មែរបានអោយតំលៃខ្ពស់ទៅលើកូនស្រី ដូចនេះហើយ អាពាហ៍ពិពាហ៍ មានន័យថា ការនាំកូនប្រុសទៅរៀបមង្គលការនៅផ្ទះខាងកូនស្រី ។
តាមប្រពៃណីខ្មែរ ការរៀបចំអាពាហ៍ពិពាហ៍ មានរៀបចំតាមលំនាំដូចខាងក្រោម៖
មុនពេលរៀបការ
- .ពិធីចែចូវ : ៣លើក (ជើងទី១-២ ត្រូវជ្រើសរើសស្រ្តីម្នាក់, ទី៣ ត្រូវការស្រ្តី ៣នាក់)
- .ពីធីស្តីដណ្តឹង
- .ពិធីជូនពេលា
ពេលរៀបការ

ថ្ងៃទី ១៖ ថ្ងៃចូលរោង

ថ្ងៃទី ២៖ ស៊ីកំណត់
ថ្ងៃទី ៣ : សំពះផ្ទឹម (ចេញយកពាលា, ហែរកូនកំលោះទៅលើផ្ទះកូនស្រី)
ក្រោយពេលរៀបការ

ថ្ងៃទី ១៖ ថ្ងៃចូលរោង
- .សង់រោងការ (កូនប្រុសជាអ្នកធ្វើ)
- .វេចនំអន្សម នំគម (កូនស្រីជាអ្នកធ្វើ)

ថ្ងៃទី ២៖ ស៊ីកំណត់
- .ហែរកូនកំលោះមកផ្ទះកូនក្រមុំ
- .ពិធីសែនព្រេនជីដូនជីតា
- .ហូបអាហារ
- .ពិធីកាត់សក់
- .សែនក្រុងពាលី
- .ពិធីសូត្រមន្ត
- .ពិធីរៀបរៀងផ្លែឈើ (ជ្រើសរើសក្មេងស្រី៤, ក្មេងប្រុស៤)
- .ពិធីបុកល័ក្ត ធ្វើធ្មេញ
ថ្ងៃទី ៣ : សំពះផ្ទឹម (ចេញយកពាលា, ហែរកូនកំលោះទៅលើផ្ទះកូនស្រី)
- .សំពះផ្ទឹម
- .ពិធីបង្វិលពពិល
- .ពិធីចងដៃ
- .ពិធីបាចផ្កាស្លា
- .ពិធីតោងស្បៃកូនក្រមុំ
- .ពិធីសារកន្ទេល
- .ពិធីលាងអាហារ
- .ពិធីផ្សំដំណេក
ក្រោយពេលរៀបការ
- .រៀបចង្ហាន់ និងយកផ្កាស្លាច្បងទៅវត្ត
- .ទៅសួរសុខទុក្ខញាតិ សណ្តាន សួរសុខទុក្ខញាតិមិត្ត
- .ចុះអាត្រានុកុលដ្ឋាន (សំបុត្រអាពាហ៍ពិពាហ៍) ។
0 comments:
Post a Comment