នេះ គឺជាការសាកល្បងទស្សន៍ទាយបែបសាមញ្ញតែវាអាចបញ្ជាក់ឲ្យបានដឹងថាតើ បុរសឬស្ត្រីដែលអ្នកកំពុងសេពគប់រៀងរាល់ថ្ងៃនេះគេជាគូគាប់ ទៅក្នុងថ្ងៃអនាគតឬគ្រាន់តែជាគូសង្សារហើយបែកបាក់គ្នាទៅវិញទេ។
ចូរអ្នកសាកល្បងឆ្លើយជាមួយសំណួរដូចខាងក្រោមនេះ៖
១)លើកឧទាហរណ៍ថាពេលនេះអ្នកកំពុងអង្គុយជាមួយគូសង្សារសុខៗស្រាប់ តែមានអ្នកលក់៤នាក់រុញរទេះមកចំពោះមុខឲ្យទិញចំណីអាហារតើអ្នក ជ្រើសរើសទិញមួយណា?
ក-រទេះរុញ លក់ផ្លែឈើ
ខ-រទេះរុញ លក់ការ៉េមកី
គ-រទេះរុញលក់បុកល្ហុង
ឃ-រទេះរុញលក់ប្រហិត
២)នៅពេលបរិភោគចំណីទាំងនោះរួចរាល់ហើយអ្នកសម្លឹងទៅខាងមុខតើអ្នកចង់ឲ្យឃើញអ្វីមុនគេ៖
ក)ទឹក
ខ)ដើមឈើ
គ)មនុស្ស
ឃ)បក្សី
៣)នៅពេលដែលអ្នកត្រូវវិលត្រលប់ទៅផ្ទះវិញតើអ្នកគិតថានឹងជិះអ្វី?
ក)រថយន្តថាក់ស៊ី
ខ)ម៉ូតូសណ្តោងរ៉ឺម៉ក
គ)រថយន្តក្រុង
ឃ)រថភ្លើងអគ្គិសនី
***ចម្លើយខាងក្រោមនឹងប្រាប់ថាគេជាគូអនាគតរបស់អ្នកមែន ឬក៏ មិនមែន!!!!
ចម្លើយទី១គឺលក្ខណះមនុស្សដែលអ្នកនឹងបានជាគូសង្សារ:
ក)បើអ្នកជ្រើសរើសទិញរទេះរុញផ្លែឈើនោះគឺមនុស្សដែលអ្នកកំពុង សេពគប់ជាសង្សារនេះជាប្រភេទ ខិលចិត្តងាករេច្រើនដូចនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិច ។
ខ)បើអ្នកជ្រើសរើសទិញរទេះរុញការ៉េមកី គឺគេជាមនុស្សស្លូតបូត,ចិត្តត្រជាក់,អ្នកនៅក្បែរមានភាពសុខ សាន្តប៉ុន្តែពេលគេខឹងវិញនោះមានភាពអាក្រក់ពិបាកទ្រាំទ្រណាស់ដែរ ។
គ)បើអ្នកជ្រើសរើសទិញរទេះរុញបុកល្ហុងគេគឺជាមនុស្សដែលមានអារម្មណ៍ ចម្រុះដូចល្ហុងបុកដែលដាក់ កាពិដែលមានទាំងមនុស្សចូលចិត្តនិងមិនចូលចិត្ត។
ឃ)បើអ្នកជ្រើសរើសទិញរទេះរុញលក់ប្រហិតវិញគេជាមនុស្សរប៉ិលរប៉ូចច្រើនដូចជាសត្វអន្ទង់ចាប់ល្បិចមិនសូវជាប់ទេ ប៉ុន្តែគេជាមនុស្សដែលស្រឡាញ់អ្នក ហើយភាពស្មោះត្រង់នោះក៏មានច្រើនផង។
ចម្លើយទី២គឺលក្ខណះការសេពគប់មើលចិត្តគ្នា:
ក)ទឹកគឺបញ្ជាក់ពីសេចក្តីស្នេហារបស់អ្នកហូរទៅជាយ៉ាងយឺតៗហើយ សាមញ្ញប៉ុន្តែក៏មានអារម្មណ៍ល្អចំពោះគ្នាជានិច្ច។
ខ)ដើមឈើគឺបញ្ជាក់ពីសេចក្តីស្នេហារបស់អ្នកស្រស់បំព្រងមិនសូវល្អក់កករចំពោះគ្នាទេ។
គ)មនុស្សគឺបញ្ជាក់ពីសេចក្តីស្នេហារបស់អ្នកមានការខ្វាយខ្វល់ដោយសារពោរពេញទៅដោយក្រុមមនុស្សមកពាក់ព័ន្ធដោយគ្មានសិទ្ទសេរីភាពប៉ុន្មានទេ។
ឃ)បក្សីគឺបញ្ជាក់ពីជីវិតស្នេហារបស់អ្នកពោរពេញទៅដោយភាពស្រស់ ស្រាយ ហើយបើបានរៀបការជាមួយគ្នាផងគឺប្រពៃណាស់។
ចម្លើយទី៣ គឺពេលវេលាក្នុងការសេពគប់មើលចិត្តគ្នា:
ក)រថយន្តតាក់ស៊ីគឺបញ្ជាក់ពីសេចក្តីស្នេហាដែលអ្នកសម្រេចចិត្តសេពគប់គ្នានេះលឿនប៉ុន្តែយ៉ាងណាក៏ត្រូវមនុស្សចាស់ចាំគ្រប់គ្រងជាប់ជាប្រចាំផងដែរ។
ខ)ម៉ូតូរ៉ឺម៉កបញ្ជាក់ពីការមើលទឹកចិត្តគ្នាបន្តបន្ទាប់បើមានការ ទាស់ចិត្តឬឈ្លោះប្រកែកគ្នាវិញគឺមិនសូវចេះទប់ទេគឺតែងចង់ ផ្លាស់ប្តូរអ្នកថ្មីភ្លាម។
គ)រថយន្តក្រុងគឺបញ្ជាក់ពីការមើលចិត្តគ្នាបន្តបន្ទាប់ហើយនៅពេល ពេញចិត្តហើយក៏តែងចូលខ្លោងទ្វារអាពាហ៍ពិពាហ៍។
ឃ)រថភ្លើងគឺបញ្ជាក់ពីការមិនចាំបាច់មើលចិត្តគ្នាច្រើនឡើយគឺរៀបការកសាងគ្រួសារតែម្តង ៕
0 comments:
Post a Comment